ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធឆែក​២ថ្ងៃហើយ…ខណៈម្ចាស់ឃ្លាំងនិង​ម្ចាស់ទំនិញ​​អត់​ព្រម​ចេញមុខ

4 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​ ៖ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​កោះ​សន្តិភាព​ឱ្យដឹង​ថា ការ​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ ​ពិតជា​មាន​មែន​ដោយ​មានការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក ហោ…

​ខេត្តកណ្តាល​ ៖ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​កោះ​សន្តិភាព​ឱ្យដឹង​ថា ការ​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ ​ពិតជា​មាន​មែន​ដោយ​មានការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល និង​សមត្ថកិច្ច​ចម្រុះ​។ ទំនិញ​ទាំង​អស់នោះ ​ស្ថិត​ក្នុង​កា​រសើប​សង្កេត​របស់​សមត្ថកិច្ច​នៅឡើយ​ទេ មិន​ទាន់​ដឹង​ថា ​ទំនិញ​ទាំង​អស់​នោះ​ខុសច្បាប់ឬ​ស្របច្បាប់​ ។ ​បច្ចុប្បន្ន​ កំពុង​ស្វែងរក​ម្ចាស់​ទំនិញ និង​ម្ចាស់​ទីតាំងហើយ​ម្ចាស់​ទំនិញ និង​ម្ចាស់​ទីតាំង​ នៅ​មិន​ទាន់​ចេញ​មុខ​មក​ទទួលខុសត្រូវ​នៅ​ឡើង​ទេ​​ ចំណែក​ទីតាំង​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​សិន​។

សូមបញ្ជាក់ថា កម្លាំង​ចម្រុះ​មាន​មន្ត្រី​គយ ប៉ូ​លិសសេដ្ឋកិច្ច ​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ប្រ​តិ​បត្ត​ការ​​ឆែកឆេរត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទំនិញ​ដ៏ធំ​នៅ​ស្រុក​កៀនស្វាយ រក​ឃើញ​ទំនិញ​ជា​ច្រើន​ប្រភេទ​ ។ ការ​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២១ និង​២២ ​សីហា ស្ថិត​នៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​។

សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ទំនិញ​ដូច​ជា ឈ្នាន់​កង់ចំនួន២៣៥០គីឡូក្រាម លី​ប​កង់ចំនួន៩៥៤៨៦ គីឡូក្រាម គំរប​ស្លាប​កង្ហារចំនួន៣៣៥០ គីឡូក្រាម​ជើង​កង្ហារ​ជាប់​ជញ្ជាំងចំនួន៥០០គីឡូក្រាម ដង​ភ្ជាប់​កង្ហារចំនួន៨៦គីឡូក្រាម ស្លាប​កង្ហារចំនួន១២១៦ គីឡូក្រាម ដុំ​ក្បាល​កង្ហារចំនួន១១៦៤ គីឡូក្រាម​គ្រាប់​ប៉ា​ដាង​ម៉ូតូចំនួន៣១២ គីឡូក្រាម​ជើង​ជ្រែង​កង្ហារចំនួន៣១៣គីឡូក្រាម បន្ទាស​រថយន្តចំនួន១៥០០ គីឡូក្រាម កុង​ទ័​រ​ភ្លើង៦អំពែរចំនួន៤៥០គីឡូក្រាម កុង​ទ័​រ​ភ្លើង ៤០ អំពែរ ចំនួន១៨៤១គីឡូក្រាម​ដង​កង្ហារ ចំនួន ១០៧៥ គីឡូក្រាម កូនជ្រូក​អំ​ពូ​ល​ភ្លើង ចំនួន ៦៥០ គីឡូក្រាម ម្សៅ​បៀក TOCOMO putty power ចំនួន ២៤០០០ គីឡូក្រាម​ភេសជ្ជៈ​កំប៉ុង ឆាំង​គូ​ល័ង ចំនួន ៤៤២៤ គីឡូក្រាម​ក្រដាស​អនាម័យ Shuzhiwen ចំនួន ៨៤០ គីឡូក្រាម​អំ​ពូ​ល LED ចំនួន ១៦៩០០ គីឡូក្រាម ច្រ​វ៉ា​ក់​កង់ ចំនួន៨៥៧៩ គីឡូក្រាម​កាំ​កង់ ចំនួន ២១៣៦ គីឡូក្រាម​ដុំ​កង់ ចំនួន ១៤៤០ គីឡូក្រាម​ម៉ូ​ទ័​រ​កង្ហារ ចំនួន​៤៣០០ គីឡូក្រាម បំពង់​ទឹក​ក្តៅ ត្រជាក់ ចំនួន គីឡូក្រាម ខ្សែភ្លើង ចំនួន ៣៥២ គីឡូក្រាម​ចាន​បង្គន់ ចំនួន ១៧៦០ គីឡូក្រាម ចង្កឹះ​ឬ​ស្សី ចំនួន១៣៤៤ គីឡូក្រាម ឧបករណ៍​បំ​លែង​អគ្គិសនី ចំនួន ៩៦ គីឡូក្រាម ម៉ាស៊ីនភ្លើង​ផលិត​នៅ​ចិន ចំនួន ០១ គ្រឿង សរុប សំបក​បារី ៤៨០ កេះ និង ទំនិញ ៣០​មុខ ចំនួន ២៣២៨៣៩ គីឡូក្រាម​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ