ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីឡូ​ភ្លើង​បូកជាន់លើស​រាល់ខែ…​​ពិត​ឬ​អត់​​ខាងម្ចាស់អាជីវកម្មអគ្គិស​នី​?

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតា​កែវ ៖ ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​ កំពុង​​នាំ​គ្នា​រិះគន់ ទៅ​លើ​ម្ចាស់​អាជីវកម្ម​អគ្គិសនីប្រចាំ​នៅ​ផ្សារ​កំពង់​ជ្រៃថា បាន​និងកំពុង​តែជិះជាន់ និងកេង​ប្រ​វញ្ច​ទៅ​លើ​ពួក​គាត់…

ខេត្តតា​កែវ ៖ ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​ កំពុង​​នាំ​គ្នា​រិះគន់ ទៅ​លើ​ម្ចាស់​អាជីវកម្ម​អគ្គិសនីប្រចាំ​នៅ​ផ្សារ​កំពង់​ជ្រៃថា បាន​និងកំពុង​តែជិះជាន់ និងកេង​ប្រ​វញ្ច​ទៅ​លើ​ពួក​គាត់ ដោយពួកគាត់បាន​លើក​ឡើង​ថា ម្ចាស់​អាជីវកម្ម​​តែងតែ​បូកបញ្ជី​គីឡូ​ភ្លើង​លើស ដែល​ពួក​គាត់​ខ្លះ ប្រើ​ក្នុង​មួយ​ខែ អស់​តែ​២​ទៅ​៣​ម៉ឺន​រៀលក្នុង​មួយ​ខែ ហើយ​ខ្លះ​ទៀត គាត់​ធ្លាប់​តែ​ប្រើ​អស់​២០​ទៅ​៣០​ម៉ឺន​រៀល ក្នុង​មួយ​ខែ តែ​ត្រូវ​បាន​ខាង​ម្ចាស់​អាជីវកម្ម ​មានឈ្មោះ​កែ គុយ​ហូ​យ ដែល​ជា​ម្ចាស់​គ្រប់គ្រង​នោះ តែងតែ​ធ្វើការ បូក​លុយ​លើស​ចំនួន សឹងតែ​គ្រប់​ខែដោយ​មាន​ប្រជាពលរដ្ឋ​ខ្លះ ប្រើ​អស់​រហូតដល់​រាប់​សែន​រៀល​។

​​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ពួក​គារ​តវ៉ា ទើប​ម្ចាស់​អាជីវកម្ម​ខាងលើ ធ្លាក់​មក​នៅ​តាម​តម្លៃធម្មតា ដោយ​គាត់​ថា ខុស​បច្ចេកទេស បូក​ទឹក​លុយ​ខុស តែបើ​ប្រជាពលរដ្ឋ​ណា​មិនដឹងច្បាស់​ជា​បង់​អោយ​ខាង អគ្គិសនី​នេះ តាម​ចំនួន​ដែល​គេ សរសេរ​មក​ហើយ​។​

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត ម្ចាស់​អគ្គិសនីខាងលើ​នេះ គ្មាន​ការ​យោគយល់ដល់​ពួក​គាត់​ដែល​មានការ ខ្វះខាត​ម្តងណា​ទេ នៅ​ពេល​ដែល​ពួក គាត់​មានការ​បង់ប្រាក់​យ៉ឺ​ត​បន្តិច ដឹង​តែ​លោក កែ គុយ​ហូ​យ មក​បិត​ភ្លើង ហើយនឹង​ផាកពិន័យដល់​ពួក​គាត់ មិន​ដែល​ខាន​ឡើយ​។​ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​ករណី​នេះ​ដែរ​បើសិន​មិន​មានការ​ត្រូវរ៉ូវ​ពី​សំណាក់​លោក​ឈួ​ន ផា​នី ចៅហ្វាយស្រុក​ទ្រាំង​ទេ​នោះ​គឺ​ខាង​អគ្គី​ស​នី​នេះ​មិន​អាច​ធ្វើ​អ្វី​ៗ​ស្រេច​តែ​ចិត្ត​ដូច​រាល់​ថ្ងៃនេះ​ដែរ​ហើយ​បញ្ហា​នេះ​ដែរ​ពួក​គាត់​ក៏​បាន​ជូនដំណឹង​នេះ​ទៅ​ដល់​លោក​មេឃំ​ុ​នឹង​លោក​ចៅហ្វាយស្រុក​ដែរ​តែ​គេ​មិន​ជួយ​ដោះស្រាយ​អោយ​ឡើយ​ទើប​ពួក​គាត់​ចេះ​តែ​ទ្រាំ​ប្រើ​ទៅ​ព្រោះ​បើ​មិន​ប្រើ​គឺ​មិន​បាន​ដូច្នេះ​សូម​អោយ​លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ​ជួល​សម្រួល​នឹង​ដោះស្រាយ​ដល់​ពួក​គាត់​ផង​។

កោះសន្តិភាព​យើង​ នៅ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​កែ គុយ​ហួយ ម្ចាស់​អគ្គ​ស​នី​ខាងលើ​នេះ​បាន​ទេ​។ ទាក់​ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ​លោក​ឈួ​ន ផា​នី ចៅហ្វាយស្រុក​ទ្រាំង​បាន​ប្រាប់​អោយ​ដឹង​ថា​ កន្លង​មក​មិន​មាន​ប្រជាពលរដ្ឋ​មក​ប្តឹង​ដល់​លោក​ឡើយ​ ហើយ​លោក​ក៏​មិន​បានដឹង​ដែរ​ តែ​លោក​នឹង​ចុះ​ទៅ​ស្រាវ​ជ្រាវ​រក​ការ​ពិត​អោយ​ឃើញ​ ។​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ