ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ខ្យល់​ផ្គរ រន្ទះ ហើយចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៨ សីហា​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ សីហា​នេះ ភ្លៀង​នឹង​ធ្លាក់​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​បណ្តា​បណ្តា​ខេត្ត​នានា​ពី​តិច​ទៅ​ច្រើន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ សីហា​នេះ ភ្លៀង​នឹង​ធ្លាក់​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​បណ្តា​បណ្តា​ខេត្ត​នានា​ពី​តិច​ទៅ​ច្រើន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ សីហា ស្តី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​) ផ្អែក​លើ​ស្ថានភាព​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​យើង​កំពុង​រង​ប្រព័ន្ធ​សម្ពាធ​ទាប​បាន និង​កំពុង​អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។

ឯ​នៅ​ក្នុង​មហាសមុទ្រ​ខាងកើត​ប្រទេស​ហ្វី​លី​ពី​ន មាន​កើតឡើង​នូវ​ព្យុះ​ទី​១១ ឈ្មោះ បែ​លូ (Bailu) ដែល​មិន​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​យើង​នោះ​ទេ ។ ព្យុះ​នេះ​មានដំណើរ​ឆ្ពោះទៅ​កាន់​កោះ​តៃវ៉ាន់​រួច​បន្តដំណើរ​ទៅ​ប្រទេស​ចិន​ភាគ​អាគ្នេយ៍ ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ ១- ចាប់ពី​ថ្ងៃ​ទី​២២-២៤ ខែសីហា ស្ទើរ​ទូ​ទាំង​ប្រទេស​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គរ ។ ២- ចាប់ពី​ថ្ងៃ​ទី​២៥-២៨ ខែសីហារ ។ – បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គរ​ទៅ​ច្រើន ។

លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។ – បណ្តា​ខេត្ត​ចាប់ពី​តំបន់​វាលទំនាប​ភាគ​កណ្តាល​ឡើង​ទៅ​លើ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។

ទន្ទឹម​នោះ​អាច​មាន​ផ្នែក​មួយ​ចំនួន​ភ្លៀង​ធ្លា​ក៏​ខ្លាំង ។ – បណ្តា​រាជធានី​-​ខេត្ត​នៅ​បែក​ខាងក្រោម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។ លើស​ពី​នោះ​អាច​មាន​ផ្នែក​ខ្លះ​ភ្លៀង​ធ្លាក់​ច្រើន ។

ក្រសួង​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ខ្យល់​ផ្គរ រន្ទះ​, និង​រលក​សមុទ្រ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ