អ្នកដែលកម្ចាត់បង់នូវមន្ទិលរបស់ខ្លួនឲ្យឃ្លាតចេញចាកខន្ធសន្តានបាន ទើបតថាគតហៅថា បព្វជិត ដោយហេតុតែគេបណ្ដេញនូវមន្ទិលនោះឯង ហ្នឹងហើយជាលក្ខណៈជាគ្រឿងសម្គាល់របស់បព្វជិត ។
អ្វីទៅដែលហៅថាមន្ទិល ?
មន្ទិលគឺជាកិលេសដែលធ្វើចិត្តឲ្យសៅហ្មង ដូចវត្ថុពណ៌ខ្មៅ មានធ្យូងជាដើម ដែលធ្វើរបស់សស្អាតឲ្យប្រឡាក់ខូចទៅ លោកហៅថា មន្ទិល ។
មន្ទិលនេះមាន៩ប្រការគឺៈ ១- កោធៈ សេចក្ដីក្រោធខឹង ២- មក្ខៈ សេចក្ដីលុបគុណគេ ៣- ឥស្សា សេចក្ដីច្រណែន ៤- មច្ឆរិយៈ សេចក្ដីកំណាញ់ ៥- មាយា លាក់ពុតកំហូច ៦- សាថេយ្យ សេចក្ដីអួតអាង ៧- មុសា ភូតកុហក ឬពោលពាក្យមិនពិត ៨- បាបិច្ឆ សេចក្ដីប្រាថ្នាលាមក និង៩- មិច្ឆាទិដ្ឋិ យល់ខុសអំពីការពិត ។
អកុសលទាំង៩នេះ កាលបើអកុសលណាមួយកើតឡើងហើយ ក៏ធ្វើចិត្តឲ្យកករល្អក់មិនជ្រះថ្លា; នេះជា ហើយមន្ទិល ។ អ្នកដែលកម្ចាត់បង់មន្ទិលក្នុងខ្លួនឲ្យអស់ទៅបាន ទើបគួរហៅថា បព្វជិត បើទោះបីកម្ចាត់បង់មិនទាន់បានទាំងអស់ក៏ដោយ តែតាំងចិត្តថានឹងកម្ចាត់បង់ឲ្យអស់តទៅ ក៏គួរហៅថាបព្វជិតបានដែរ ។
ចែករំលែកព័តមាននេះ