ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ​បះបោរ​កាន់តែ​ខ្លាំង ឥណ្ឌូ​នេ​ស៊ី​បញ្ជូនទាហាន​១២០០​នាក់​ទៅ​បង្ក្រាប

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ខេត្ត​ប៉ា​ពូ​អា​ស៊ី​ខាងលិច​របស់​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២១​ សីហា ​ជួប​ប្រទះ​ថ្ងៃ​ទី​៣ នៃ​បាតុកម្មហិង្សា​ដោយនៅ​តាម​កន្លែង​ខ្លះ​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា ដែល​ជម្រុញ​ឲ្យ​ក្រុង​ហ្សា​ការ​តា​បញ្ជូន​កង​ទាហាន​ និង​ប៉ូលិស​បន្ថែមចំនួន​ប្រមាណ​ជា​១២០០​នាក់​ថែម​ទៀត ​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ខេត្ត​ប៉ា​ពូ​អា​ស៊ី​ខាងលិច​របស់​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២១​ សីហា ​ជួប​ប្រទះ​ថ្ងៃ​ទី​៣ នៃ​បាតុកម្មហិង្សា​ដោយនៅ​តាម​កន្លែង​ខ្លះ​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា ដែល​ជម្រុញ​ឲ្យ​ក្រុង​ហ្សា​ការ​តា​បញ្ជូន​កង​ទាហាន​ និង​ប៉ូលិស​បន្ថែមចំនួន​ប្រមាណ​ជា​១២០០​នាក់​ថែម​ទៀត ​។

រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​មានការ​វិល​ត្រឡប់​នៃ​ភាព​ស្ងប់ស្ងាត់ ក្នុង​តំបន់​ក្រីក្រ​នោះ នា​ចុង​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី ​។ ការ​បះបោរ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ​សីហា​ មកក្រោយ​ការ​ចាប់ខ្លួន​លើ​កោះ​ជ្វា និស្សិត​ប៉ា​ពូ​៤៣​នាក់​ហើយ​ពួក​គេ​រង​ការ​ប្រមាថ​បែប​ប្រកាន់ពូជសាសន៍​មក​ ។

មនុស្ស​ប្រមាណ​ជា​៥០០០​នាក់ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​២១​ សីហា ក្នុង​ទីក្រុង​ទី​មី​កា ដែល​នៅ​ទីនោះ​គេ​ឃើញ​ពួក​អ្នក​តវ៉ា​គប់​ដុំ​ថ្ម​បំបែក​កញ្ចក់​សភា​មូលដ្ឋាន ហើយ​ប៉ុនប៉ង​កម្ទេច​របាំង​រាំងផ្លូវ​ចូល​ទៅ​កាន់​ទីនោះ​ ។ ពួក​បាតុករ​ទាំងនោះ​ត្រូវ​បាន​បំបែក​ក្នុង​ទីក្រុង​នេះ រហូត​ដល់​ក្រោយ​ការ​បាញ់​ព្រមាន​របស់​ប៉ូលិស​ ។

បណ្ដា​សារព័ត៌មាន​ឥណ្ឌូ​ណេ​ស៊ីរៀបរាប់​ពី​ការ​ចាប់ខ្លួន​មនុស្ស​៤៥​នាក់ ក្នុង​នោះ​មាន​បណ្ដាជន​ដែល​ទទួល​ការ​ចោទប្រកាន់​ថា អុជអាល​ឲ្យ​មាន​បាតុកម្ម និង​បង្ក​ការ​ខូ​ត​ខាត​ក្នុង​អគារ​រដ្ឋ​នានា​។ បាតុករ​ច្រើន​រយ​នាក់​ក៏​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​វិ​ថី​នានា នៃ​ទីក្រុង​ SORONG ​និង FAKFAK ជាទី​ក្រុង​២​ទៀត​នៃ​ខេត្ត​នោះ​ ។ ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​នៅ​ក្រុង ​FAKFAK ដើ​ម្បី​បំបែកពួក​បាតុករ​ដែល​នាំ​គ្នា​ដើរ​ដុត​ក្នុង​ផ្សារ​មួយ ហើយ​បំផ្លាញ​បណ្ដា​ទូ​ដក​ប្រាក់​ស្វ័យប្រវត្តិ​ ។

រដ្ឋមន្ត្រី​មហា​ផៃ្ទ​ឥណ្ឌូ​ណេ​ស៊ីលោក ​វី​រ៉ា​ន​តូ នា​យប់​ថ្ងៃ​ទី​២១​ សីហា ​បាន​ទៅ​កាន់​ប៉ា​ពូ​អាស៊ី​ដែល​ប្រធានាធិបតី​លោក ​JOKO WIDODO ក៏​ទៅ​កាន់​ទីនោះ​ដែរ​ ។ ​ទីក្រុង​មួយ​ចំនួន​នៃ​តំបន់​សម្បូរ​ដោយ​វត្ថុធាតុដើម​នេះក្នុង​នោះ​រួម​ទាំង​ក្រុង​ MANOKWARI​ ទីប្រជុំជន​ខេត្ត​ផង ត្រូវ​ស្ទះ​គាំង​កាលពី​ថ្ងៃ​ទី​២១ ​សីហា ​។

នៅ​ទីក្រុង​ MANOKWARI​ កាលពី​ថ្ងៃ​ទី​១៩ ​សីហា​ ពួក​បាតុករ​បាន​ដុត​ហាង​ទំនិញ​នានា​ព្រមទាំង​សភា​មូលដ្ឋាន​ ។ ប៉ូលិស​ជា​ច្រើន​នាក់​រង​របួស ហើយ​មាន​ព័ត៌មាន​នានា​អះអាង​ពី​បាតុករ​ច្រើន​នាក់​រង​របួស​ដែរ ​។ ប៉ូលិស​កំពុង​តែ​តាម​ប្រមាញ់​អ្នកទោស​ជាង​២៥០​នាក់ ដែល​រត់​ចេញពី​ពន្ធ​គារ​មួយ​នៃ​ទីក្រុង ​SORONG ក្រោយ​រង​ការ​ដុត​បំផ្លាញ​ពី​សំណាក់​ពួក​បះបោរ​ ។ អាជ្ញាធរ​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ​សីហា ​ថាប៉ូលិស​ប្រមាណ​ជា​៩០០​នាក់​និង​ទាហាន​៣០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង​ MANOKWARI ​និង​ SORONG ៕

ប្រភព ៖ yahoo , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ