ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ខេ​ង សម្ផស្ស ទប់​អារម្មណ៍​ស្ទើរ​មិន​បាន​ពេល​បងប្រុស​ធ្វើ​អត្តឃា.ត​ចង​.​ក

4 ឆ្នាំ មុន

កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា​ម្សិលមិញ​នេះ បងប្រុស​របស់​តារាចម្រៀង​ចំណូល​ថ្មី ខេ​ង សម្ផស្ស បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក ដោយ​មិនដឹង​មូលហេតុ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ខេ​ង ស​ម្ជ​ស្ស…

កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា​ម្សិលមិញ​នេះ បងប្រុស​របស់​តារាចម្រៀង​ចំណូល​ថ្មី ខេ​ង សម្ផស្ស បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក ដោយ​មិនដឹង​មូលហេតុ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ខេ​ង ស​ម្ជ​ស្ស ស្ទើរ​ទប់​ស្មារតី​មិន​បាន ហើយ​មិន​នឹក​ស្មានថា បងប្រុស​ច្បង​របស់​នាង​គិត​ខ្លី​បែប​នេះ​សោះ ។

កញ្ញា ខេ​ង សម្ផស្ស ដែល​ខិតខំ​ច្រៀង​តាម​ហាង​ពេល​យប់​យក​ប្រាក់​ទ្រទ្រង់​គ្រួ​សារបាន​និយាយ​ទាំង​អួល​ដើម​កថា នាង​មាន​បងប្អូន​៥​នាក់ ប្រុស​៣ ស្រី​២ បងប្រុស​ដែល​ស្លាប់​ជា​កូន​ទី​១ មានឈ្មោះ ខេ​ង ច​ន្ទ្រា ។ ចំពោះ​មូលហេតុ​រូប​នាង​មិនសូវ​ជា​ដឹង​ច្រើន​ទេ​ដោយសារ​តែ​បងប្រុស​បាន​បែក​ផ្ទះ​រស់នៅ​ជាមួយ​ប្រពន្ធ ហើយ​ឮ​ថា ឈ្លោះ​គ្នា​ប្រពន្ធ​ទៅ​ស្រុក​៤-៥ ថ្ងៃ​ក៏​កើតហេតុ​ចងក នេះ​តែ​ម្តង ។

សម្ផស្ស ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​មាន​ជំងឺ​ផង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បងប្រុស​របស់​នាង​ធ្វើ​សំណង់ ហើយ​ស្លាប់​ក្នុង​ទីតាំង​សំណង់ ស្ថិត​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​២ ។ មក​ទល់​ពេល​នេះ​សព​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ។ ដោយសារ​តែ​នាង​មាន​ជីវភាព​លំបាក​ទើប​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​រៃ​អង្គាសប្រាក់ និង​អង្ករ​យក​មក​ចូល​បុណ្យ ដើម្បី​ជួយ​សម្រាលទុក្ខ ។ សព្វថ្ងៃ ខេ​ង សម្ផស្ស ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​របស់​លោក ហេង ឡុ​ង និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ