ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន​បី​យ៉ាង​ចាត់​ថា​ជា​កំពូល​នៃ​ទាន

4 ឆ្នាំ មុន

ទាន​គឺជា​ការ​ផ្តល់​នូវ​ប្រយោជន៍ ឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ដូច​ជា ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ ការ​ផ្តល់​ឈាម​ដល់​អ្នកជំងឺ ការ​ណែនាំ​ក្នុង​ផ្លូវ​ល្អ ការ​ឲ្យ​អភ័យ​ពោល​គឺ​ការ​មិន​ចាប់ទោស​កំហុស​អ្នក​ដទៃ​ជាដើម នេះឯង​ជា​ទាន​ដ៏​ប្រសើរ​ ។ ខាងក្រោម​នេះ​ជា​ប្រភេទ​នៃ​ការ​ឲ្យ​ទាន​មាន​៣​យ៉ាង​គឺៈ ១-…

ទាន​គឺជា​ការ​ផ្តល់​នូវ​ប្រយោជន៍ ឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ដូច​ជា ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ ការ​ផ្តល់​ឈាម​ដល់​អ្នកជំងឺ ការ​ណែនាំ​ក្នុង​ផ្លូវ​ល្អ ការ​ឲ្យ​អភ័យ​ពោល​គឺ​ការ​មិន​ចាប់ទោស​កំហុស​អ្នក​ដទៃ​ជាដើម នេះឯង​ជា​ទាន​ដ៏​ប្រសើរ​ ។

ខាងក្រោម​នេះ​ជា​ប្រភេទ​នៃ​ការ​ឲ្យ​ទាន​មាន​៣​យ៉ាង​គឺៈ

១- អាមិសទាន បាន​ដល់​ការ​ឲ្យ​នូវ​សំពត់ ខោអាវ គ្រឿង​ឧបភោគបរិភោគ លំនៅ​ឋាន និង​ថ្នាំកែរោគ ដើម្បី​អនុគ្រោះ​ដល់​អ្នក​ដទៃ

២- ធម្មទាន ការ​ឲ្យ​ចំណេះដឹង ការ​ពន្យល់​ណែនាំ ការ​បង្ហាត់ បង្រៀន​នូវ​ចំណេះដឹង​វិជ្ជា​សិល្បសាស្ត្រ​ផ្សេង​ៗ

៣- អភ័យ​ទាន ការ​ចេះ​យោគយល់ អធ្យាស្រ័យ មិន​ចាប់ទោស​កំហុស ដែល​ធ្វើ​លើសលួស​មក​លើ​ខ្លួន ។

បណ្តា​ទាន​ទាំង ៣ នេះ ធម្មទាន​បាន​អានិសង្ស​ច្រើន​ជាង ដែល​ជា​ទាន​ងាយ​បដិបត្តិ​បំផុត​ ។

(​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ