ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី-ប្រពន្ធឈ្លោះគ្នា​រាល់ថ្ងៃ…រហូត​ឈាន​ដល់​​​បញ្ចប់​​ជីវិ​ត​​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ប្តី​​​មានជម្លោះជាមួយប្រពន្ធរហូតប្រើអំពើហិង្សា​យក​កាំបិត​ទៅ​​កាប់នាង​រហូត​​ស្លាប់ ។ រួចហើយខ្លួនឯង​ក៏ចង​​.សម្លាប់​ខ្លួនដែរនៅក្បែរសពប្រពន្ធស្ថិត​ក្នុងខ្ទមផ្ទះ​មួយកន្លែង ដែល​បានបង្កកាល​ពីវេលា​០៤ និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​២១ សីហា​ ក្នុង​ភូមិ​គូរ…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ប្តី​​​មានជម្លោះជាមួយប្រពន្ធរហូតប្រើអំពើហិង្សា​យក​កាំបិត​ទៅ​​កាប់នាង​រហូត​​ស្លាប់ ។ រួចហើយខ្លួនឯង​ក៏ចង​​.សម្លាប់​ខ្លួនដែរនៅក្បែរសពប្រពន្ធស្ថិត​ក្នុងខ្ទមផ្ទះ​មួយកន្លែង ដែល​បានបង្កកាល​ពីវេលា​០៤ និង៣០​នាទី​រសៀល​​ថ្ងៃ​ទី​២១ សីហា​ ក្នុង​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​​បារាយណ៍ ខេត្តកំពង់ធំ​ ។ ពិតជារឿង​គួរឱ្យសោកស្តាយខ្លាំងណាស់ ដែល​ករណី​អស់ទាំងនេះ នៅតែ​មានឡើង​ ដែលដឹង​ថា នៅពេលដែលធ្វើហើយ មិនមែនទទួលអ្វី​ ក្រៅពី​សល់វិប្បដិសារី​ធ្លាក់​លើ​កូន​យើង​តែប៉ុណ្ណោះ ។

បើតាម​លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយ​ ​ណ៍យោងប្រពន្ធពី​ឪពុក​ជន​រង​គ្រោះ​​ប្រាប់​ថា​ កូនស្រី​​គាត់​​​ឈ្មោះ មុំ សុខ​ណា អាយុ២២​ឆ្នាំ រស់​​នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ ដោយសារ​តែ​ប្តី​កាប់​ជា​ច្រើនកន្លែង ​ ។ រីឯជនសង្ស័យ​ជា​កូនប្រសា​​ឈ្មោះ ស៊ុន សុ​គាន់ អាយុ​៣៨​ឆ្នាំ។​

លោកឪពុកបន្តថា ​កន្លង​មក ពួកគេទាំង២នាក់​ឧស្សាហ៍​ឈ្លោះ​គ្នា​ញឹក​ញាប់​ណាស់ ហើយ​អ្នក​ជិតខាង​ប្រាប់​គាត់ដែរ​ថា ​​ទាំង២នាក់​​នេះ​មាន​ជម្លោះ​គ្នា​​​លើ​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​២០ សីហា ម្លេ៉ះ ហើយ​​ឮ​ស្នូ​រវាយ​ និង​សម្រែក​ប្រពន្ធ​ស្រែក​ឲ្យ​ជួយ​ផង​ៗ​ ។ តែ​គ្មាន​អ្នក​ណាចាប់អារម្មណ៍​ជួយទេ ដោយ​សារ​គ្រួសារ​នេះ​ឈ្លោះ​គ្នា​ស្ទើរ​រាល់ថ្ងៃទៅហើយ ហើយម្នាក់​ៗ​មិន​នឹង​ស្មានថា អាច​​ឈាន​ដល់​សម្លាប់​គ្នា​យ៉ាង​ដូច្នេះ​សោះ​ ។

​លោក​អធិការរង​បានបញ្ជាក់ដែរ​​ថា​ បុរសជាប្តី​រូបនេះ ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​ប្រចណ្ឌ​ប្រពន្ធខ្លាំង ណាស់​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ម្តង​ហើយ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ