ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីសាច់ហុតឈាមជាមួយរុស្ស៊ីយូរហើយតែពេលនេះអាមេរិកអត់រុស្ស៊ីមិនបាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្សុី ៖ ប្រធានាធិបតីអា​មេ​រិ​ក​លោក ​ដូ​ណា​ល់ ​ត្រាំ ​ថ្លែង​កាលពី​ថ្ងៃ​ទី​២០ សីហា​ ថាលោក​ចង់​ឲ្យ​មានការ​វិល​ត្រឡប់​របស់​ G8 ​វិញជាមួយ​ការ​បញ្ចូល​ប្រទេស​រុ​ស្សុី​ជា​ថ្មី​…

សហរដ្ឋអាមេរិក​-​រុ​ស្សុី ៖ ប្រធានាធិបតីអា​មេ​រិ​ក​លោក ​ដូ​ណា​ល់ ​ត្រាំ ​ថ្លែង​កាលពី​ថ្ងៃ​ទី​២០
សីហា​ ថាលោក​ចង់​ឲ្យ​មានការ​វិល​ត្រឡប់​របស់​ G8 ​វិញជាមួយ​ការ​បញ្ចូល​ប្រទេស​រុ​ស្សុី​ជា​ថ្មី​ ។

រុ​ស្សុី​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម​ទាំង​៨ កាលពី​ឆ្នាំ​២០១៤ ចាប់តាំងពី​ប្រទេស​នេះ បញ្ចូល​តំបន់​គ្រី​មេ​ទៅ​ក្នុង​ដែនដី​ខ្លួន​មក​ ។ បែប​នេះ​ជា​ការ​កាត់​ផ្ដាច់​ថ្មី​ជាមួយ​បណ្ដា​ប្រទេស​នៃ​ក្រុម​ G7​ ។

នៅ​សេត​វិមាន​លោក ​ត្រាំ ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ពិតជា​សំខាន់​ដែល​ត្រូវ​មាន​រុ​ស្សុី​ ។ មានរឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ពិភាក្សា​ជាមួយ​រុ​ស្សុី​ ។ ខ្ញុំ​នឹង​ឃើញ​រុ​ស្សុី​វិល​មក​ចូល​ក្នុង​ G8 ​វិញ​ ។

លោក​បន្ត​ថា ​លោក​ពិតជា​គាំទ្រ​ដល់​ការ​វិល​ត្រឡប់​របស់​ G8​ ជាមួយ​រុ​ស្សុី ប្រសិនបើ​មាន​សំណើ​ក្នុង​ន័យ​នេះ ​។ លោក​អ្នកដឹង​ស្រាប់​ហើយ​អំឡុង​ពេល​ដ៏​យូរ​មួយ​មាន ​G8 ហើយ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​មិន​ចង់​ឲ្យ​មាន​រុ​ស្សុី ព្រោះ​មិន​ចង់​ឲ្យ​នរណា​ហំ​ហាន​ជាង​លោក​ ។

ប្រទេស​ជា​សមាជិក​របស់​ G7 ​ក្នុង​នោះ​មាន​អា​ល្លឺ​ម៉​ង់ កា​ណា​ដា សហរដ្ឋអាមេរិក បារាំង អុីតា​លី ជប៉ុន ​និង​អង់គ្លេស ត្រូវ​បើក​ធ្វើ​នា​ចុង​ស​ប្ដា​ហ៍​នេះ​ក្នុង​ទីក្រុង ​BIARRITZ​ ភាគ​ខាងត្បូង​បារាំង សម្រាប់កិច្ចប្រជុំ​កំពូល​មួយ ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្ពស់ មក​ពី​ការ​ខ្វែងគំនិត​គ្នា​នានា រវាង​លោក ​ដូ​ណា​ល់ ត្រាំ ​និង​បណ្ដា​សម្ព័ន្ធមិត្ត លើ​រឿង​ជា​ច្រើន​ដូច​ជាអុី​រ៉​ង់ ស៊ីរី ​និង​កិច្ចព្រមព្រៀង​ស្ដី​ពី​បរិយាកាស​ជាដើម ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ