ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ដៃដល់​ម្នាក់ដែល​ក្លាហាន​ជិះ​ម៉ូតូ​​​ទៅ​វាយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​នៅមុខ​ផ្ទះ ​បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ខណៈគាត់​ចោទ​ស្ត្រី​រង​គ្រោះ​ថា​ បាន​ប្រើ​អំពើ​ហិង្សា​លើ​កូន​របស់​ខ្លួន​ ហើយត្រូវបាន​​កម្លាំង​អាវុធហត្ថ​ខេត្ត​ បាន​រៀ​ចំ​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ​។…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ដៃដល់​ម្នាក់ដែល​ក្លាហាន​ជិះ​ម៉ូតូ​​​ទៅ​វាយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​នៅមុខ​ផ្ទះ ​បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ខណៈគាត់​ចោទ​ស្ត្រី​រង​គ្រោះ​ថា​ បាន​ប្រើ​អំពើ​ហិង្សា​លើ​កូន​របស់​ខ្លួន​ ហើយត្រូវបាន​​កម្លាំង​អាវុធហត្ថ​ខេត្ត​ បាន​រៀ​ចំ​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ​។

គួរបញ្ជាក់ថា ហេតុការណ៍​​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​សីហា ​ហើយ​​ត្រូវ​បាន​ចាប់​ឃាត់ខ្លួននៅ​វេលា​ម៉ោង​១០ និង​៣០ព្រឹកថ្ងៃ​ទី​២១ សីហា ក្នុង​ករណី​ម​ប្រើ​អំពើ​ហិង្សា​
មាន​ស្ថាន​ទម្ង​ន់​ទោស ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​​​ឱ្យ​ដឹង​ថា ស្ត្រីសង្ស័យខាងលើ ​ឈ្មោះ ឈឿ​ន ស្រី​ណុ​ច​ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ (Today) ព​ណ៌​ព្រីង​ទុំ​ ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាន់ មុំ ​អាយុ​២៧​ឆ្នាំ រង​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន រស់នៅ​ភូមិ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​បង្ក​បាន​ចុះ​ពីលើ​ម៉ូតូ​សួរ​ទៅ​ស្ត្រីជន​រង​គ្រោះ​ថា «​មូលហេតុ​អ្វីបានជា​នាង​ឯង​វាយ​កូន​របស់​អាញ់?» ហើយ​ជន​រង​គ្រោះ​ឆ្លើយ​ថា «ខ្ញុំ​មិន​បាន​វាយ​ទេ» ។ លុះនៅពេល​និយាយ​ចប់ ស្ត្រី​សង្ស័យ​​​បាន​ស្ទុះ​ចូល​ទៅ​វាយ​ស្ត្រីជន​រង​គ្រោះទាំងកំរោល ​ខណៈជន​រង​គ្រោះកំពុង​មាន​ផ្ទៃពោះ​២​ខែ ។ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ស្ត្រីសង្ស័យ​ជិះ​ចេញ​ទៅ​បាត់ស្រមោល ។ ក្រោយមក សមត្ថកិច្ច​​ទទួល​បាន​ពាក្យបណ្តឹងតាម​ស្វែងរក​ធ្វើការ​ឃាត់ខ្លួនគាត់តែម្តង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ