ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទោះជា​ធ្លាក់ខ្លួន​យ៉ាងណា​ក៏​មិន​ត្រូវ​ភ្លេច​រក្សា​សេចក្តី​ល្អ

4 ឆ្នាំ មុន

បុរស​ស្ត្រី​ក្នុង​លោក​នេះ​គប្បី​ធ្វើ​សេចក្តី​ល្អ​៥​យ៉ាង​ឱ្យ​បាន​ទៅ​ជា​ទម្លាប់ នោះ​ពិភពលោក​មិនដឹង​ជា​បាន​សុខសាន្ត​យ៉ាងណា​ទេ ។ អំពើ​សុចរិត​ទាំង​៥​ប្រការ​នោះ​គឺៈ ១- មិន​សម្លាប់សត្វ​- ដូច​សាង​បារមី​រម្ងាប់​សេចក្តី​ក្រោធ ខ​ន្តិ​បារមី និង​ព្រហ្ម​វិហារធម៌​៤​ឱ្យ​ចម្រើន​ឡើង ។…

បុរស​ស្ត្រី​ក្នុង​លោក​នេះ​គប្បី​ធ្វើ​សេចក្តី​ល្អ​៥​យ៉ាង​ឱ្យ​បាន​ទៅ​ជា​ទម្លាប់ នោះ​ពិភពលោក​មិនដឹង​ជា​បាន​សុខសាន្ត​យ៉ាងណា​ទេ ។ អំពើ​សុចរិត​ទាំង​៥​ប្រការ​នោះ​គឺៈ

១- មិន​សម្លាប់សត្វ​- ដូច​សាង​បារមី​រម្ងាប់​សេចក្តី​ក្រោធ ខ​ន្តិ​បារមី និង​ព្រហ្ម​វិហារធម៌​៤​ឱ្យ​ចម្រើន​ឡើង ។

២- មិន​លូច​ទ្រព្យ​គេ​-​បាន​ដល់​ការ​គោរព​សិទ្ធិ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ពៀរ​វេរា និង​នាំ​មក​តែ​ភាព​រុងរឿង ។

៣- មិន​ផិតក្បត់​ស្វាមីភរិយា​- បាន​នាម​ថា​ជា​អ្នករក្សា​ចរិយា​ធម៌​ដោយ​ប្រពៃ នោះ​គ្រួសារ​មានសេចក្តីសុខ ​សុភមង្គល​ហើយ ។

៤- ពោល​តែ​ពាក្យពិត​ត្រង់ វាចា​មាន​ប្រយោជន៍ -​ជាស​ម្តី​នាំ​មក​នូវ​សុខ​សន្តិភាព និង​នាំ​មក​នូវ​សេចក្តី​ស្ងប់ ។

៥- មិន​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង -​ថែរក្សា​សុខភាព​កាយ​ចិត្តជា​ជីវិត​ស្រស់ថ្លា ។

សេចក្តី​ល្អ​ទាំង​៥​ប្រការ​នេះ បើ​ទោះជា​ជន​ប្រុស​ស្រី​ធ្លាក់ខ្លួន​ទៅ​ក្នុង​សភាព​បែប​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​ភ្លេច​រ​ក្សា​​បុណ្យ​នេះ​ឡើយ មាន​តែ​បុណ្យ​កុសល​​ប៉ុណ្ណោះ​ដែល​អាច​លើក​ស្ទួយ​អ្នក​ឲ្យ​រួច​ផុត​ពី​អបាយភូមិ​បាន ។

ព្រោះថា កាលបើ​ធ្លាក់ខ្លួន​ទៅ​ក្នុង​អបាយភូមិ​ហើយ​មិន​ងាយ​នឹង​អណ្តែត​ឡើង​វិញ​បាន​ឡើយ ដូច្នេះ កុំ​ព្រោះតែ​ជីវិត​អ្នក​ដទៃ សុខចិត្ត​ធ្វើខ្លួន​ឲ្យ​ធ្លាក់​នរក​ឲ្យ​សោះ ត្រូវ​ចេះ​រក្សាខ្លួន​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ