ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ វិធីសាស្ត្រ​ជួយ​ឱ្យ​អ្នក​គិត​ពី​ជីវិត​ឡើង​វិញ​ដើម្បី​ជោគជ័យ

4 ឆ្នាំ មុន

ពិភពលោក​នេះ​មិន​ខ្វល់​ថា អ្នក​ជោគជ័យ ឬ​បរាជ័យ​ទេ ព្រោះ​លើ​លោក​មាន​មនុស្ស​ល្អជា​ច្រើន​ដែល​បរាជ័យ ហើយ​មាន​មនុស្ស​អាក្រក់​ជា​ច្រើន ដែល​ជោគជ័យ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​មួយ​ផ្នែក​នៃ​ជីវិត​របស់​ពួក​គេ​ដែរ ។ តថភាព គឺ​មនុស្ស​ដែល​ប្រឆាំង និង​ប្រកួតប្រជែង​ជាមួយនឹង​អ្នកមាន​ច្រើន​ជាង​អ្នក​ដែល​គាំទ្រ​អ្នក…

ពិភពលោក​នេះ​មិន​ខ្វល់​ថា អ្នក​ជោគជ័យ ឬ​បរាជ័យ​ទេ ព្រោះ​លើ​លោក​មាន​មនុស្ស​ល្អជា​ច្រើន​ដែល​បរាជ័យ ហើយ​មាន​មនុស្ស​អាក្រក់​ជា​ច្រើន ដែល​ជោគជ័យ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​មួយ​ផ្នែក​នៃ​ជីវិត​របស់​ពួក​គេ​ដែរ ។

តថភាព គឺ​មនុស្ស​ដែល​ប្រឆាំង និង​ប្រកួតប្រជែង​ជាមួយនឹង​អ្នកមាន​ច្រើន​ជាង​អ្នក​ដែល​គាំទ្រ​អ្នក ។ មាន​តែ​អ្នក​ទេ​ដែល​ខ្វល់ខ្វាយ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន ដូច្នេះ​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្លាំង​ពី​វា​ព្រោះ​មិន​មាន​នរណា​ដែល​ចាំ​ការពារ​អ្នក និង​មើលថែ​អ្នកជា​រៀង​រាល់ពេល​រហូត​ដល់​អ្នក​សម្រេច​គោលដៅ​ក្នុង​ជីវិត​ទេ ។ ទាំងនេះ គឺជា​ដំបូន្មាន​ដ៏​មាន​តម្លៃ​របស់​លោក Grant Cardone ដែល​ជា​មហាសេដ្ឋី​មូ​យ​រូប និង​ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន​បួន​ផង​ដែរ ។

លោក​បាន​ប្រាប់​ថា ប្រសិនបើ​អ្នក​ចង់​សម្រេច​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​អ្នក​ត្រូវ​តែ​បំពេញការងារ​ច្រើន​ជាង​អ្វី​ដែល​អ្នក​ត្រូវធ្វើ និង​អ្នក​ត្រូវ​ទទួល​បាន​អ្វី​ច្រើន​ជាង​តម្រូវការ​ចាំបាច់​ក្នុង​ជីវិត​ដូច​ជា លំនៅ​ដ្ឋា​ន អាហារ សម្លៀក​បំពាក់ និង​ការ​ធ្វើ​ដំណើរ ។ អ្នក​ត្រូវការ​ច្រើន​ជាង​នេះ ដើម្បី​អាច​ជោគជ័យ ។

ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គិត និង​សរសេរ​ទុក​ពី​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​អ្នក0x017d7 ហើយ​តើ​ភាព​ជោគជ័យ​សម្រាប់​អ្នកមាន​រូបរាង​យ៉ាងដូចម្តេច ? ប្រាកដ​ណាស់ លើ​លោក​នេះ​ក៏​មិន​មាន​ផ្លូវ​កាត់​សម្រាប់​មនុស្ស ដើម្បី​ដើរទៅ​រក​ភាព​ជោគជ័យ​ដែរ ។ អ្នក​អាច​ដើរទៅ​សួរ​មហាសេដ្ឋី​រូប​ណា​ក៏​ពួក​គេ​ប្រាប់​អ្នក​ដូច​គ្នា​ដែរ គឺ​អ្នក​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង និង​អ្នក​ត្រូវ​តែ​មានការ​ប្តេជ្ញា​ខ្ពស់ ។

មិន​ថា អ្នក​ធ្វើ​អ្វី​ទេ អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់ពី​សមត្ថភាព ។ អ្នក​នឹង​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង និង​នឿយហត់ ប៉ុន្តែ​អ្នក​គ្មាន​ផ្លូវ​ចៀស​ផុត​វា​ជា​ដាច់ខាត ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។
លោក Cardone បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ភាព​ជោគជ័យ​ពិតប្រាកដ​តម្រូវ​ឲ្យ​អ្នក​ព្យាយាម​ឈោង​ចាប់​អ្វី​ដែល​ខ្ពស់​ជាង​តម្រូវការ​ចាំបាច់​របស់​អ្នក ហើយ​វា​តម្រូវ​ឲ្យ​អ្នក​ខិតខំ​ប្រឹងប្រែង និង​មានការ​ប្តេជ្ញា​ខ្ពស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ