ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​ក្លិប Santos ជឿ​ថា Neymar អាច​ជា​គូប្រជែង​នឹង Messi និង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​នាយក​ក្លិប​បាល់ទាត់ Santos លោក Marcelo Teixeira ជឿជាក់​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​នាយក​ក្លិប​បាល់ទាត់ Santos លោក Marcelo Teixeira ជឿជាក់​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar អាច​ជា​គូប្រជែង​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង​ទាំង​ទ្វេ Lionel Messi និង Cristiano Ronaldo ។

Neymar បាន​ចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ជា​លើក​ដំបូង​នៅ​ក្លិប​ប្រេ​ស៊ី​ល Santos មុន​ពេល​សម្រេចចិត្ត​ចេញ​ទៅ​លេង​ឱ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​អេ​ស្ប៉ា​ញ និង ក្លិប​អ្នកមាន​បារាំង PSG ។

នៅ​ពេល​នេះ កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប PSG មក​កាន់​ក្លិប​ចាស់ Barcelona ឬ​ទៅ​ក្លិប​អធិរាជ​ស Real Madrid ។ សម្រាប់​លោក Teixeira ដែល​ជា​អតីត​ម្ចាស់​ក្លិប Santos ជឿជាក់​ថា Neymar អាច​ទៅ​ក្លិប​មួយ​ណា​ក៏​បាន​ដែរ​។

លោក Teixeira បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​ជាមួយនឹង​សារព័ត៌មាន AS ថា​៖ «Neymar គឺជា​កីឡាករ​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​ឯទៀត ។ ប្រសិនបើ​យើង​មើល​លើ​គុណភាព​របស់​គេ ខ្ញុំ​គិត​ថា គេ​អាច​ជា​គូប្រជែង​ជាមួយនឹង Lionel Messi និង Cristiano Ronaldo»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ចាក​ចេញពី Barcelona មក​កាន់​ក្លិប​បច្ចុប្បន្ន PSG ក្នុង​តម្លៃ​ថ្លៃ​ជាងគេ​សម្រាប់​កីឡាករ​បាល់ទាត់ ដែល​មាន​ទឹកប្រាក់​ស្មើនឹង ២២២​លាន​អឺ​រ៉ូ​។ តាំងពី​ពេល​នោះ​មក គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​៥១​គ្រាប់ ក្នុង​ការ​ប្រកួត​លើ​តារាង៥៨​ដង សម្រាប់​លី​គ​ទី​មួយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ