ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ Real Madrid ថា Messi នឹង​ក្លាយជា​កីឡាករ​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់បើ​ឈ្នះ​ពាន​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid និង ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ លោក Jose…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​អធិរាជ​ស Real Madrid និង ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ លោក Jose Antonio Camacho គឺជា​អ្នកគាំទ្រ​កីឡាករ Lionel Messi តាំងពី​យូរណាស់​មក​ហើយ តែ​លោក​មិន​គិត​ថា Messi សម​នឹង​ទទួល​ងារ​ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នោះ​ទេ ព្រោះតែ​មិន​បាន​ជួយ​អា​ហ្ស​ង់​ទី​ន​ឱ្យ​លើក​ពាន World Cup​ ។

លោក Camacho បាន​និយាយ​ជាមួយនឹង​សារព័ត៌មាន​អេ​ស្ប៉ា​ញ ABC អំពី Messi ថា​៖ «​គេ​គឺជា​កីឡាករ​ល្អ​ណាស់ តែ​គេ​មិន​អាច​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​លើ​លោក​បាន​ទេ ដោយសារ​តែ​មិន​បាន​ឈ្នះ World Cup»​។

លោក​បាន​បន្ត​ថា​៖«​គ្មាន​ពាន World Cup ជើង​ខ្លាំង Messi មិន​អាច​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​បាន​ទេ​។ ពាន​នេះ​គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចង់បាន ហើយ​អា​ហ្ស​ង់​ទី​ន​ពិតជា​ចង់បាន​ខ្លាំង​ណាស់​»​។ តែ​ជា​ចុង​ក្រោយ លោក​បាន​និយាយ​ថា លោក​ពិតជា​ចូល​ចិត្តនឹង​ការ​លេង​របស់ Messi ណាស់​។

លោក​ថា​៖ «Messi អាច​សម្រេច​ចិត្តបាន​លឿន​នៅ​លើ​តារាង ។ Messi អាច​ធ្វើ​ឱ្យ​ក្រុម​មាន​ប្រៀប​លើ​ក្រុម​មួយទៀត​បាន ។ ម្យ៉ាងវិញទៀត គេ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ជា​គ្រូបង្វឹក​ល្អ​ផង​ដែរ​» ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ