ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក LeBron James ពូកែ​រក​លុយ​បែប​ណា​ទើប​មហាសេដ្ឋី Warren Buffett សរសើរ​ខ្លាំង​ម្លេះ?

4 ឆ្នាំ មុន

លោក LeBron James មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​ទេ លោក​ក៏​ជា​វិនិយោគិន​ដ៏​ជោគជ័យ និង​ជា​សប្បុរសជន​ដ៏​ល្បី​មួយ​រូប​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ត្រូវ​បាន​កោតសរសើរ​ដោយ​មហាសេដ្ឋី Warren Buffett…

លោក LeBron James មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​ទេ លោក​ក៏​ជា​វិនិយោគិន​ដ៏​ជោគជ័យ និង​ជា​សប្បុរសជន​ដ៏​ល្បី​មួយ​រូប​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ត្រូវ​បាន​កោតសរសើរ​ដោយ​មហាសេដ្ឋី Warren Buffett ។

លោក Buffett បាន​ប្រាប់​ដល់​សារព័ត៌មាន USA Today ថា «​មនុស្ស​ពិតជា​មាន​ខួរក្បាល​ដែល​ដើរ​ល្អ​ជាង​មនុស្ស​ដទៃ​ក្នុង​ផ្នែក​ខ្លះ​ពិតមែន ។ ហើយ​លោក LeBron ក្រៅពី​មាន​ទេព​កោសល្យ​ជា​ច្រើន​ហើយ លោក​មាន​ខួរក្បាល​ដែល​អាច​គិត​ពី​លុយ​បាន​ល្អ ។ ហើយ​លោក​យល់​ដឹង​ច្រើន​» ។ ខួរក្បាល​ដែល​ពិសេស​មួយ​ប្រភេទ​នេះ និង​ការ​ប្រើប្រាស់​ខួរក្បាល​បាន​ជួយ​ឲ្យ​លោក​បាន​ក្លាយជា​អ្នក​ដែល​ជោគជ័យ​ទាំង​ក្នុង​ផ្នែ​កីឡា និង​អាជីវកម្ម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក LeBron ធ្លាប់​រស់នៅ​ផ្នែក​មួយ​នៃ​ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ក្រីក្រ ប៉ុន្តែ​លោក​បាន​ក្លាយជា​កីឡាករ​មួយ​រូប​ដែល​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​៨៥.៥ លាន​ដុល្លារ​ឯណោះ ។ លោក​មិន​ដែល​មើលទៅ​ការ​លេង​បាល់បោះ​ជា​ការងារ​មួយ​ទេ ប៉ុន្តែ​លោក​គិត​ថា វា​ជា​ឱកាស​អាជីវកម្ម​ទៅ​វិញ ។ លោក​បាន​វិនិយោគ​ថវិកា​ដែល​លោក​រកបាន​លើ​អាជីវកម្ម និង​ការ​ធ្វើអំពើ​សប្បុរសធម៌​ជា​ច្រើន ។ ក្រៅពី​ធ្វើ​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Uninterrupted ដែល​រក​ថវិកា​បាន ១៥.៨ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ហើយ​លោក LeBron ក៏​ជា​អ្នកគាំទ្រ​ក្រុមហ៊ុន Beat Headphones ផង​ដែរ​ដែល​ត្រូវ​បាន​លក់​ឲ្យ​ទៅ Apple ក្នុង​តម្លៃ​៣​ប៊ី​លាន​ដុល្លារ​ធ្វើ​ឲ្យ​លោក​រក​ប្រាក់​ចំណូល​បាន​៣០​លាន​ដុល្លារ ។

លោក​ពិតជា​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​លុយ​របស់​លោក​ណាស់ ហើយ​សូ​ម្បី​តែ​អតីត​សមាជិក​ក្រុម​បាល់បោះ​របស់​លោក​ក៏​ពឹងផ្អែក​លើ​លោក​ពេល​ដែល​ពួក​គេ​ត្រូវការ​ដំបូន្មាន​ពី​លុយ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ជា​មនុស្ស​ដែល​លម្អិត​ខ្លាំង ។ អ្នកកាសែត​ម្នាក់​ដែល​បាន​សម្ភាស​លោក​បាន​និយាយ​ថា លោក​ប្រៀប​បានជា​ប៉ុង​ចាំ​ស្រូប​ព័ត៌មាន​ដែល​ត្រូវ​បាន​បោះ​ឲ្យ​លោក ។ ហើយ​ចំណុច​នេះ គឺជា​កត្តា​ចម្បង​មួយ​ពេល​ដែល​លោក​និយាយ​ជាមួយនឹង​អ្នក​ណែនាំ ឬ​អាជីវករ​ធំ​ៗ​ដែល​នៅ​ជុំវិញ​លោក​ដូច​ជា លោក Buffett, Bill Gates និង Steve Ballmer ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ