ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រង​សម្ពាធ​ទឹកភ្លៀង​ធ្វើ​ឲ្យ​ស្ថានីយ​ជល​សាស្ត្រ​មួយ​ចំនួន​ត្រូវ​ប្រុង​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​សម្ពាធ​ទាប​ដែល​ធ្វើ​តំបន់​មួយ​ចំនួន​រងទឹក​ភ្លៀង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្ថានីយ​ជល​សាស្ត្រ​មួយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ។ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ សីហា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​សម្ពាធ​ទាប​ដែល​ធ្វើ​តំបន់​មួយ​ចំនួន​រងទឹក​ភ្លៀង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ស្ថានីយ​ជល​សាស្ត្រ​មួយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ។ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ សីហា ស្តី​ពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជា​ប្រចាំ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ៖ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​នា​ថ្ងៃ​ទី​២០ ខែសីហា​នេះ ។

ដោយ​កន្លង​មកនេះ មាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) មួយ​បាន​កើតឡើង និង​កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​ចាប់ពី​ប្រទេស​វៀតណាម​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ក្រសួង​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​ក៏​មាន​ឥទ្ធិពល​ផង​ដែរ ទៅ​លើ​ប្រទេស​ឡាវ ថៃ និង​ប្រទេស​កម្ពុជា ពិសេស​តំបន់​ខ្ពង់រាប​ភាគ​ឦសាន តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេសេកុង​សេ​សាន និង​ទន្លេស្រែពក ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​២១ ខែសីហា​នេះ​តទៅ ។

ប្រភព​បន្ត​ថា ការ​ធ្លាក់​ភ្លៀង​ខាងលើ​នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​នោះ​មាន ៖ ១-​ស្ថានីយ​ជល​សាស្ត្រ​ស្ទឹង​ត្រែង ទឹក​អាច​ឡើង​ដល់​កម្ពស់​៨,៥០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន (​កម្ពស់​ប្រុង​ប្រយ័ត្ន ១០,៧០ ម៉ែត្រ​) ។ ២-​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ​ទឹក​អាច​ឡើង​ដល់​កម្ពស់​១៨,៥០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន (​កម្ពស់​ប្រុង​ប្រយ័ត្ន ២២,០០ ម៉ែត្រ​) ។ ៣-​ស្ថានីយ​ជល​សាស្ត្រ​កំពង់ចាម​ទឹក​អាច​ឡើង​ដល់​កម្ពស់ ១០,០០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ប្រុង​ប្រយ័ត្ន (​កម្ពស់​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ​) ។

៤- រីឯ​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់​ទឹក​បន្ត​ឡើងជា​បន្តបន្ទាប់ ។ ជា​រួម​ស្ថានភាព​ទឹកទន្លេ​ឡើង​ក្នុង​ពេល​នេះ​អាច​ចាត់​ចូល​ជា​ការ​ហក់​ឡើង​អតិបរមា​លើក​ទី​១ ។ ជា​ទូទៅ​ទឹកទន្លេ​មេគង្គ​តែងតែ​ហក់​ឡើង ២​ដង​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ហៅ​ថា អតិបរមា​លើក​ទី​១ និង​អតិបរមា​លើក​ទី​២ ។

ក្រសួង​បាន​អំពាវនាវ និង​ជូនដំណឹង​ដល់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ពិសេស​បងប្អូន​ប្រជា​កសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ទន្លេ​ទាំងអស់​រួសរាន់​ក្នុង​ការ​ប្រមូល​កសិផល និង​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ