ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Juventus អាច​នឹង​មិន​បាន​បើក​ឆាក​ប្រកួត​ព្រោះតែ​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Maurizio Sarri ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជម្ងឺ​រលាក​សួត…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​សេះបង្កង់ Juventus លោក Maurizio Sarri ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ជម្ងឺ​រលាក​សួត ហើយ​អាច​នឹង​មិន​បាន​ចូលរួម​មើល​ក្នុង​ការ​ប្រកួត​បើក​ឆាក Serie A នៅ​ពេល​ខាង​មុខ​។

អតីត​គ្រូបង្វឹក​ក្លិប​តោ​ខៀវ Chelsea ដែល​ទើបតែ​មក​កាន់​នៅ​ក្លិប Juventus មាន​អាកា​រៈ​ផ្តាសាយធំ​កាលពី​ស​ប្តា​ហ៍​មុន និង​មិន​បាន​មក​ចូលរួម​ការ​ហ្វឹកហាត់​នា​ពេល​កន្លង​មក​។ តែ​នៅ​ពេល​នេះ គ្រូពេទ្យ​បាន​រក​ឃើញ​ថា លោក​មាន​ជម្ងឺ​រលាក​សួត ដែល​អាច​នឹង​មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ Parma ថ្ងៃ​សៅរ៍​នេះ​ទេ​។

គេ​នៅ​មិន​ប្រាកដ​នោះ​ទេ ថា​លោក Sarri អាច​ធ្វើ​ដំណើរ​ជាមួយនឹង​កីឡាករ​របស់​លោក​មក​ប្រកួត​នឹង Triestina ជា​លក្ខណៈ​មិត្តភាព​។ ក្លិប Juventus ចេញ​សារ​មក​ថា​៖ «​លោក Maurizio Sarri ក្រោយ​ពី​បាន​សម្រាក​ចុង​ស​ប្តា​ហ៍​មក កំពុង​តែ​នៅ JTC Continassa ថ្ងៃនេះ ដើម្បី​ធ្វើការ​ខ្លះ​ជាមួយនឹង​បុគ្គលិក​។ តែ​សំណាង​មិនល្អ លោក​មិន​អាច​ធ្វើការ​ហ្វឹកហាត់​ជាមួយ​នឹង​កីឡាករ​បាន​ទេ ព្រោះតែ​ភាព​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ​ផ្តាសាយ​របស់​លោក​កាលពី​ស​ប្តា​ហ៍​មុន​។ នៅ​ពេល​ថ្ងៃ​បន្តិច លោក​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជម្ងឺ​រលាក​សួត ដែល​ទាមទារ​ឱ្យធ្វើ​ការ​ព្យាបាល​» ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ