រាជធានីភ្នំពេញ ៖ ឌីជី ដែលជាក្រុមហ៊ុនអ៊ីនធើណិត បង្កើតឡើងក្នុងឆ្នាំ២០០៨ ដែលនឹងកំពុងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់សេវាកម្មអ៊ីនធើណិត នៅទីក្រុងភ្នំពេញ ។
ជាក់ស្ដែងឥឡូវនេះក្រុមហ៊ុន ឌីជី បានទទួលការគាំទ្រពីអតិថិជន ថាជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតល្អដាច់គេ នៅប្រទេសកម្ពុជា ទាំងការផ្ដល់ជូននូវបច្ចេកទេសប្រើប្រាស់ប្រភេទខ្សែកាបអុបទិក (Fiber optic To The Home) ក្នុងការតំឡើង ដែលជាបច្ចេកវិទ្យាទំនើបថ្មី និងមានគុណភាពដ៏ល្អសម្រាប់ការតភ្ជាប់បណ្តាញអ៊ីនធើណិតតាមបណ្ដាគេហដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។
ម្យ៉ាងវិញទៀតក្រុមហ៊ុនឌីជី មិនត្រឹមតែផ្តល់ឲ្យនូវតម្លៃសមរម្យជាមួយល្បឿនអ៊ីនធើណិតលឿនក្នុងការដោនឡូត (Download) និងការអាប់ឡូតឯកសារជាច្រើន (Upload) សម្រាប់អតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានបន្ថែមសេវាទូរទស្សន៍ទំនើប Digi TV (OTT TV) ដែលជាសេវាកម្សាន្តល្អបំផុតសម្រាប់គ្រួសាររបស់អ្នកដែលលោកអ្នកចំណាយត្រឹមតែ $8.8/ខែ ។ លោកអ្នកនឹងទទួលសេវាទូរទស្សន៍ ទំនើបជាមួយមុខងារជាច្រើនដូចជា : រូបភាពកម្រិត HD, ប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់ 120+ ជាមួយនឹងមុខងារមើលសារឡើងវិញ និងមើលវីឌីអូ តាមតម្រូវការព្រមទាំងការមើល Youtube,Youku ដោយផ្ទាល់លើទូរទស្សន៍របស់អ្នក“។
ស្របគ្នានេះដែរ ក្រុមហ៊ុនបានផ្តល់ជូនសេវាកម្ម ដល់អតិថិជនយ៉ាងល្អ និងការគាំពារពីក្រុមហ៊ុន បានធ្វើឲ្យឌីជី ក្លាយជាទីចាប់អារម្មណ៍ និងទទួលបាននូវការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីសំណាក់ប្រជាជន នៅក្នុងទីក្រុងភ្នំពេញ ។ ក្រុមហ៊ុនឌីជីនឹងតាំងចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មរបស់ខ្លួនដល់អតិថិជនយ៉ាងយកចិត្តទុកដាក់បំផុត ។
ព័ត៌មានបន្ថែមពីឌីជីសូមចូលទៅកាន់៖ www.digi.com.kh ឬ ទូរស័ព្ទមកកាន់ផ្នែកលក់ ៖ 098 888 992 | 089 888 992 ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ