ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុ​ទ្ធនា​ការ​ជិះ​កង់​​ពិនិត្យ​មើលផ្លូវ​ជាតិ​លេខ​ ដើម្បី​ជួសជុល​ជា​បន្ទាន់​​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកអៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​រថ​យន្ត​ធុន​ធ្ងន់ទាំងអស់ សូម​មេត្តា​កុំ​ដឹក​លើស​ចំណុះ​ ដែល​នាំ​ឱ្យ​ខូចខាត​ផ្លូវរបស់​រាជរដ្ឋាភិបាល​ដែល​ខំ កសាង​​កន្លង​មក ។…

ខេត្តកំពង់ឆ្នាំង ៖ លោកអៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់
​រថ​យន្ត​ធុន​ធ្ងន់ទាំងអស់ សូម​មេត្តា​កុំ​ដឹក​លើស​ចំណុះ​ ដែល​នាំ​ឱ្យ​ខូចខាត​ផ្លូវរបស់​រាជរដ្ឋាភិបាល​ដែល​ខំ កសាង​​កន្លង​មក ។ មាន​ប្រសា​សន៍បែប​នេះ នៅ​ក្នុង​ឱកាស​យុទ្ធនាការ​ជិះ​កង់ត្រួតពិនិត្យ​មើល​ស្ថានភាព ផ្លូវជាតិលេខ​៥៣ ចម្ងាយ២៧​គីឡូម៉ែត្រ ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅ​ស្រុក​ទឹកផុស កាលពី​ព្រឹក​ថ្ងៃ​ទី ២០​ ដែល​រៀបចំ​ឡើង​ដោយមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ​ដោយ​មាន​មន្ត្រីរាជការ​របស់​មន្ទីរ​ប្រមាណ​ជាង៥០​នាក់​ចូលរួម​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា​ កំណាត់​ផ្លូវជាតិ​លេខ៥៣ ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង ​ទៅ​ស្រុក​ទឹកផុស​មាន​ចម្ងាយ​ជាង៣០គីឡូម៉ែត្រ ប៉ុន្តែ​នៅ​ព្រឹក​នេះ ​យើង​ជិះ​កង់​ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថាន​នៅ​ផ្លូវ​ខូចខាត ត្រឹម​ចម្ងាយ​២៧​គី​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​បាន​មើលឃើញ​ថា ផ្លូវ​ខូចខាត ដោយ​ការ​ដឹក​ធ្ងន់​លើស​ចំណុះ​និង​ដោយ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ដូច​ជា​ក្រឡុក​និង​ប្រេះស្រាំ បែក​ជា​២ មាន​តិចតួច ហើយ​ការងារ​បន្ត គឺ មន្ទីរ​សាធារណៈការ ជា​អ្នក​ជុស​ជុល​បន្ត ។

ក្នុង​ឱកាស​នោះ​ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំងអោយដឹងថា ការ​បើក​យុទ្ធនាការជិះ​កង់​នេះ ​មាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ជាង​៥០​នាក់​និង​កង់​ជាង​៥០​គ្រឿង ដោយ​មក​ជួបជុំ​គ្នា​នៅ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយ​ចាប់ផ្តើម​ជិះ​កង់​ចេញដំណើរ​ពិនិត្យ​មើល​កំណាត់​ផ្លូវជាតិ​លេខ​៥៣​នេះ ដើម្បី​អោយ​ដឹង​ថា​ផ្លូវ​នេះ​មាន​ប្រេះ​ស្រការ​នាគ មាន​ជង្ហុក​ដែរ​ឬទេ ហើយ​បើ​ឃើញ​មាន មន្ទីរ​មាន​វិធានការ​ជួសជុល ជា​បន្ទាន់​កុំអោយ​ខូចខាត​កាន់តែ​ធ្ងន់ធ្ង​រ​។

យុទ្ធនាការ​ជិះ​កង់​មើលផ្លូវ​ជាតិ​ជាក់ស្តែង​នេះ​គឺ អនុវត្ត​តាម អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ សំរាប់​យុទ្ធនាការ​នេះ​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើ​ចំនួន​៤​លើក​រួច​មក​ហើយ​ គិត​ទាំង​ថ្ងៃនេះ​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ