ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចាក់​មិត្ត​ប្រុស​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ក្រោយ​ឮ​សម្តី​ថា «​អូន​ធាត់​ណាស់» !

4 ឆ្នាំ មុន

បុរស​ម្នាក់​ត្រូវ​បាន​មិត្ត​ស្រី​របស់​ខ្លួន​ចាក់​សម្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ទីក្រុង Zhumadian ខេត្ត Henan ប្រទេស​ចិន បន្ទាប់​ពី​រូបគេ​លេងសើច​នឹង​ទម្ងន់​ខ្លួន​របស់​នាង​នៅ​ពេល​នាង​និយាយ​ថា​នាង​ចង់​ញ៉ាំ​កា​រ៉េ​ម ។ យោង​តាម​សារព័ត៌មាន Shanghaiist គឺ​សាក្សី​បាន​និយាយ​ថា…

បុរស​ម្នាក់​ត្រូវ​បាន​មិត្ត​ស្រី​របស់​ខ្លួន​ចាក់​សម្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ទីក្រុង Zhumadian ខេត្ត Henan ប្រទេស​ចិន បន្ទាប់​ពី​រូបគេ​លេងសើច​នឹង​ទម្ងន់​ខ្លួន​របស់​នាង​នៅ​ពេល​នាង​និយាយ​ថា​នាង​ចង់​ញ៉ាំ​កា​រ៉េ​ម ។

យោង​តាម​សារព័ត៌មាន Shanghaiist គឺ​សាក្សី​បាន​និយាយ​ថា គូស្នេហ៍​មួយគូ​នេះ​មាន​អាយុ​ជាង ២០ ឆ្នាំ​ហើយ​ទើបតែ​ណាត់ជួប​គ្នា​បាន​រយៈពេល​មិន​ដល់​មួយ​ខែ​ផង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ពេល​កំពុង​ដើរ​ជុំវិញ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​គឺ​មិត្ត​ស្រី​រូប​នោះ​និយាយ​ថា​នាង​ចង់​ញ៉ាំ​កា​រ៉េ​ម ដើម្បី​ជួយ​បន្ថយ​កំ​ដៅ ។ មិត្ត​ប្រុស​របស់​នាង​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ដោយ​និយាយ​ថា «​អូន​ធាត់​ណាស់ អូន​នៅ​ចង់​ញ៉ាំ​កា​រ៉េ​មមែ​ន​ទេ?​» ។

បន្ទាប់​មក​ស្ត្រី​នោះ​នៅ​ស្ងៀម​ហើយ​ចូល​ទៅ​ក្នុង​ហាង​ដើម្បី​ទិញ​កន្ត្រៃ​មួយគូ ។ បន្ទាប់​ពី​ទិញ​រួច​ភ្លាម​នាង​បាន​ចាក់​មិត្ត​ប្រុស​របស់​នាង​ចំនួន ៤ ដង​ក្នុង​ពេល​តែ​មួយ ធ្វើ​ឱ្យ​មិត្ត​ប្រុស​ដួល​ទៅ​លើ​កម្រាល​ឥដ្ឋ ។

បន្ទាប់​មក​បុរស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​មន្ត្រី​ពេទ្យ ប៉ុន្តែ​គាត់​បាន​ស្លាប់​ដោយសារ​ទទួល​រង​របួសធ្ងន់ និង​បាត់បង់​ឈាម​ច្រើន​ពេក ។ ទន្ទឹម​នឹង​នេះ​ដែរ​ស្ត្រី​រូប​នោះ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​នាង​ព្យាយាម​រត់គេច​ខ្លួន ៕

ប្រភព៖ nextshark , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ