សន្និដ្ឋានបឋមថា៖ អាចធ្វើអត្តឃាត​ដោយ​ដាក់​​ថ្នាំ​ពុល​ក្នុងអាហារ​..!?


ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងទៀតថា តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុរួច សមត្ថ​កិច្ច​បាន​សន្និដ្ឋានជា​ដំបូង​ថា អាច​ជា​ករណី​ធ្វើ​អត្តឃាតកម្ម​(​ដោយ​ដាក់​ថ្នាំពុល​ក្នុង​អាហារ​) ។ នេះ​បើ​តាម​ការ​ស្រាវ ជ្រាវ និង​ពិនិត្យ​ស្ថានភាពលើ​ក្រុម​គ្រួសារ​​ដែល​រស់នៅ​មិន​ចុះសម្រុង​គ្នា​កាលពីពេល​កន្លង​មក ។ ប៉ុន្តែ​​ទោះជា​យ៉ាងណា​ សមត្ថ​កិច្ច​បាន​និង​កំពុង​ស្វែងរក​ប្រភព​ព័ត៌មាន​បន្ត ដើម្បី​រក​​​ការ​ពិតឱ្យច្បាស់​​លើ​ករណី​ស្លាប់​ទាំងមួយ​គ្រួសារ​នេះ ។ សូមរំលឹកថា ៖ ករណី​ប្តីស្លាប់ ប្រពន្ធស្លាប់ និងកូនស្រីក៏​ស្លាប់ក្នុងផ្ទះ​​…​កំពុងស៊ើប​អង្កេត​ហើយ

សេចក្តីរាយការណ៍បន្តថា ​រឿង​​សោកសង្រេង​នេះ​កើតលើ​​គ្រួសារ​​មាន​គ្នា​​៣​នាក់​ ភ្ញាក់​​ផ្អើល​​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២០​ សីហា ស្ថិតត្រង់ចំណុច​​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម ​​ក្នុងភូមិ​៣​ សង្កាត់​លេខ​​២ ​ក្រុង​ព្រះ​សីហនុ

គួរបញ្ជាក់ថា ​​ក្រោយ​កើត​ករណី​​ខាងលើ​ មាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ សហការ​​ជា​មួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្ត​ និង​គ្រូពេទ្យ​ជំនាញ​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់ ​ប៉ុន្តែ​ហាក់មិន​ទាន់​បញ្ជាក់​យ៉ាងច្បាស់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ខាងលើ​នៅឡើយ ​។

លោក​វរសេនីយ៍ឯក​ សា​រ៉ាត់ វិទ្យា ​ប្រធាន​ការិយាល័យ​នគរបាល​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​សាស​ពនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​ចៀសវាង​​ការ​សន្និដ្ឋាន​ខុស ​។

បើ​តាម​ការ​បង្ហើប​ឱ្យដឹង​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​អ្នក​ប្-ប្រពន្ធ កន្លង​មក​ រស់នៅ​ហាក់បីដូចជា​មិន​ចុះសម្រុង​និង​គ្នាទេ គឺតមមាត់​តម​.ក​មិន​ស្តី​រកគ្នា ។នៅ​មុន​កើតហេតុ​ បែរជា​​ឃើញ​ទាំង​ពីរ​ប្តី​ប្រពន្ធ​ ហាក់​ដូចជា​ត្រូវ​រ៉ូវយ៉ាង​ល្អូកល្អើន មិន​គួរ​មាន​​រឿ​ងបែប​នេះសោះ ។ បច្ចុប្បន្ន សាកសព​គ្រួសារ​រង​គ្រោះ​ ត្រូវបាន​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើ​បុ​ណ​្យទៅ​តាម​ប្រពៃណី​ នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ