ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ និង​លុយ​យេ​ន​ជប៉ុន​មិន​នឹងនរ​សោះ​ដើម​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

នៅ​ដើម​ស​ប្តា​ហ៍​នេះ​ហាងឆេង​លុយ​រៀល​ខ្មែរ​ធៀប​ជាមួយ​លុយ​យេ​ន​ជប៉ុន មានការ​ប្រែ​ប្រួ​ល​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា គួរ​ឱ្យ​កត់សម្គាល់ ។ នៅ​ថ្ងៃ​ទី​២១ ខែសីហា​នេះ ធនាគារជាតិ​ឱ្យ​ដឹង​ថា ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៨៤២​រៀល លក់​ចេញ​៣៨៨០​រៀល…

នៅ​ដើម​ស​ប្តា​ហ៍​នេះ​ហាងឆេង​លុយ​រៀល​ខ្មែរ​ធៀប​ជាមួយ​លុយ​យេ​ន​ជប៉ុន មានការ​ប្រែ​ប្រួ​ល​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា គួរ​ឱ្យ​កត់សម្គាល់ ។ នៅ​ថ្ងៃ​ទី​២១ ខែសីហា​នេះ ធនាគារជាតិ​ឱ្យ​ដឹង​ថា ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៨៤២​រៀល លក់​ចេញ​៣៨៨០​រៀល ។ កាលពី​ថ្ងៃ​ទី​២០ ទិញ​ចូល​៣៨២៩​រៀល លក់​ចេញ​៣៨៦៨​រៀល និង​ថ្ងៃ​ទី​១៩ ទិញ​ចូល​៣៨៣៧​រៀល លក់​ចេញ ៣៨៧៦​រៀល ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​រវាង​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ​រួម​មាន ៖ ១ យន់​ចិន ទិញ​ចូល​៥៧៨​រៀល លក់​ចេញ​៥៨៤​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល ៣៣៨​រៀល លក់​ចេញ​៣៤១​រៀល ។

ចំពោះ​ដុល្លារ​សិង្ហ​បុរី គឺ ១​ដុល្លារ​ទិញ​ចូល​២៩៤៧​រៀល លក់​ចេញ​២៩៧៦​រៀល​, ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២១​រៀល លក់​ចេញ​៥២៦​រៀល និង​១​បាត​ថៃ ទិញ​ចូល​១៣៣​រៀល លក់​ចេញ ១៣៤​រៀល ។

ដោយឡែក​ប្រភព លី ហួរ គឺ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៧៨​រៀល លក់​ចេញ​៤០៨៥​រៀល ហើយ​មាស​គីឡូ ១​តម្លឹង ១៧៩៥​ដុល្លារ​អា​មេ​រិ​ក លក់​ចេញ​១៨១០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ