ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំអនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ…​សួរនៅតុលាការ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖​ ​​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរីបានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា​ លោក​ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវបានសួរ​នាំ​នៅ​សាលាដំបូង​ខេត្ត…

ខេត្តមណ្ឌលគិរី​៖​ ​​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរីបានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា​ លោក​ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវបានសួរ​នាំ​នៅ​សាលាដំបូង​ខេត្ត ក្រោយ​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត មណ្ឌល​គិរីបាន​ចេញ​ដីកា​កោះហៅរូបលោក​ឱ្យ​ចូលខ្លួន​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា​ នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​​ករណីផ្តល់​ដីទំហំ ៩,៧៤១ហិ​កតា​ ឱ្យទៅ​ក្រុមហ៊ុនផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

យោង​តាម​ដីកា​កោះហៅ ​ចុះ​ថ្ងៃ​ទី​០៥ សីហា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា លោក ឡោ រស្មី ត្រូវ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ២១៤ ចុះ​ថ្ងៃ​ទី​៣០ ​កក្កដា ឆ្នាំ​២០១៩ ចំពោះ​ការ​ផ្តល់​ការ​អនុញ្ញាត​ជំហាន​ទី​១ ចំនួន ១,០០០ ហិ​កតា ក្នុង​អនុ​តំបន់ I , អនុ​តំបន់ II ចំនួន ២,០០០ ហិ​កតា , អនុ​តំបន់ III ចំនួន ២;០០០ ហិ​កតា , អនុ​តំបន់ IV ចំនួន ២,០០០ ហិ​កតា និង​អនុ​តំបន់ V ចំនួន ២,៧៤១ ហិ​កតា ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

ការ​កោះហៅ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តំណាង​អយ្យការ​នេះ អាច​ផ្តើម​ចេញពី​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​ទឹកដី​ភូមិភាគ ឦសាន ដែល​មានការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ក្រៅពី​លោក ឡោ រស្មី ក៏​មាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​, ថៅកែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ជនជាតិ​ចិន​, មន្ត្រី​ក្រសួង​ម​រិ​ស្ថាន និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាង ២០​នាក់​ទៀត ក៏​ត្រូវ​តំណាង​អយ្យ​ការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ផង​ដែរ ខណៈ​ដែល ឧកញ៉ា ស៊ឹង សំ​អុល ថៅកែ​ឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី និង​កូនចៅ ៣​នាក់​ទៀត រួម​ជាមួយ​មន្ត្រី​ជំនាញ​ព្រៃឈើ ២​នាក់ និង​ជនជាតិ​វៀតណាម ២​នាក់​ផង ត្រូវ​បាន​តុលាការខេត្ត​មណ្ឌលគិរី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ​ ៕ (សម្រួលដោយ៖​ ស្រីណា)

អត្ថបទសរសេរ ដោយ