ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ចិន​…​ផ្ទុះអាវុធ​បា.ញ់​រះ​ចូល​ក្នុង​កា​ស៊ី​ណូ​នៅ​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ច​ចម្រុះ​​ខេត្តព្រះ​សីហ​នុ​ បាននិងកំពុង​បន្ត​បើក​ការ​ស្រាវជ្រាវ​រកមុខ​រក​សញ្ញាជន​ដៃដល់ នៅថ្ងៃទី​២១ សីហា នេះ​ ក្រោយពី​មាន​ករណី​ផ្ទុះ​អាវុធ​បាញ់​ចូល​កា​សុ​ី​ណូ​​យ៉ាងកំរោល ​បណ្តាលឱ្យ​​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ភ្ញៀវ​​​​របួសធ្ងន់ធ្ងរ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ច​ចម្រុះ​​ខេត្តព្រះ​សីហ​នុ​ បាននិងកំពុង​បន្ត​បើក​ការ​ស្រាវជ្រាវ​រកមុខ​រក​សញ្ញាជន​ដៃដល់ នៅថ្ងៃទី​២១ សីហា នេះ​ ក្រោយពី​មាន​ករណី​ផ្ទុះ​អាវុធ​បាញ់​ចូល​កា​សុ​ី​ណូ​​យ៉ាងកំរោល ​បណ្តាលឱ្យ​​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ភ្ញៀវ​​​​របួសធ្ងន់ធ្ងរ ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ​ កើតឡើង​កាលពី​​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៩ សីហា ​ស្ថិតនៅ​ចំណុច​កាស៊ីណូ​ទ្រព្យ​សម្បត្តិ ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​​។ បើតាម​ប្រភព​ពី​សមត្ថកិច្ច​បញ្ជាក់ថា ជាមួយការ​​​ពិនិត្យលើ​កា​មេរ៉ា​សុវត្ថិភាព​ថា ​ឃើញជន​បង្កហេតុ​ដែល​ផ្ទុះអាវុធ​ជា គឺ​​ក្រុម​ជនជាតិចិនមានចំនួន​៤​នាក់ ។

​ប្រភពបន្ត​ថា ​​ក្រុម​ជន​ដៃដល់​បម្រុង​ចូល​ទៅ​លេង​ហ្គេ​ម​បាញ់​ត្រី​ក្នុង​កា​សុ​ី​ណូ​នោះ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ហាម​ឃាត់​ពី​ក្រុម​សន្តិសុខ មិន​ឱ្យ​​​ចូល​ទៅ​ក្នុង​កា​សុ​ី​ណូ ទើប​កើតជា​ជម្លោះ ហើយ​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​​បក្សក៏​​ដក​កាំភ្លើងខ្លី​បាញ់​៤​គ្រាប់​ចូលតែម្តង ​។ ក្រោយ​បាញ់​រួច ​​នាំ​គ្នា​រត់គេច​ខ្លួន ចំណែក​ជន​រង​គ្រោះ​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។​