ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Luiz ដាច់​ចិត្ត​ប្រាប់​មូលហេតុ​ចាកចោល Chelsea ទៅ Arsenal

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ David Luiz បាន​បង្ហើប​ប្រាប់​ពី​មហិច្ឆតា​របស់​ខ្លួន ដែល​បាន​ធ្វើ​ឱ្យ​មានការ​សម្រេចចិត្ត​ចាក​ចេញពី Chelsea…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ David Luiz បាន​បង្ហើប​ប្រាប់​ពី​មហិច្ឆតា​របស់​ខ្លួន ដែល​បាន​ធ្វើ​ឱ្យ​មានការ​សម្រេចចិត្ត​ចាក​ចេញពី Chelsea ហើយ​មិន​ព្រមទៅ​យក​លុយ​ធំ​នៅ​ចិន តែ​បែរជា​មក​លេង​នៅ Arsenal​ ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ចូល​លេង​វគ្គ​បើក​ឆាក​លើក​ដំបូង​នៅ​ក្លិប​កាំភ្លើង​ធំ Arsenal ឈ្នះ Burnley ក្នុង​លទ្ធផល 2-1 ឈ្នះ កាលពី​ថ្ងៃ​សៅរ៍​។ រូបគេ​បាន​សារភាព​ថា គេ​ត្រូវ​តែ​ដាច់ខាត​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea ព្រោះតែ​គ្រូបង្វឹក​ក្លិប​នោះ​មិន​អាច​ប្រាកដ​ថា គេ​គឺជា​ជម្រើស​ទី​មួយ​សម្រាប់​ខ្សែការពារ​កណ្តាល​ ។

នៅ​ពេល​និយាយ​ក្រោយ​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ កីឡាករ​អាយុ​៣២​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​គឺជា​មនុស្ស​មាន​មហិច្ឆតា ហើយ​នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ថា​ចាកចេញ​។ ខ្ញុំ​អាច​យក​ស្រួល​និង​ទទួល​បាន​លុយ​ច្រើន​ៗ តែ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ពិបាក និង ថ្មី​សម្រាប់​រូប​ខ្ញុំ​»​។

គេ​បាន​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ពេល​នៅ​លេង​ឱ្យ Chelsea​។ តែ​នេះ (Arsenal) គឺជា​ក្លិប​ធំ ហើយ​ខ្ញុំ​ចង់​មក​នៅ​ទី​នេះ ដើម្បី​ចែងចាំង​នៅ​ថ្ងៃ​អនាគត​។ នេះ​គឺជា​អ្វី​ដែល​ជម្រុញ​ចិត្ត​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​នៅ​ទី​នេះ​»​។ ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​កីឡាករ Luiz អាច​ជួយ​លើកមុខ Arsenal បាន​ដល់​កម្រិត​ណា​នៅ​ក្នុង​រដូវ​កាល​នេះ​ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ