ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​​ដឹក​ភ្ញៀវ​ចិន​ចេញ​មកពីផ្សារ​អុីអន​ម៉​ល​ទៅ​ម​ជ្ឈ​​មណ្ឌល​ព្រី​ម​ផ្លា​ហ្សា​ ម្តុំ​ក្បាលថ្នល់​ ហើយ​ជនជាតិ​ចិន​នោះ​ចង់អោយ​ដឹក​បន្ត​​ទៅ​​ម្តុំ​ទឹកថ្លា​វិញ​ ប៉ុន្តែ​ថែម​លុយ​អោយ​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ខាងអ្នក​បើកបរ​​ម៉ូតូ​កង់​បី​ឥណ្ឌា​​មិន​ព្រមទៅ ​ក៏​ឈ្លោះប្រកែក​គ្នា​ ហើយ​ខាង​ជនជាតិ​ចិន​យក​ដុំឥដ្ឋ​គប់​ បណ្តាល​អោយ​រង​របួស​ទាំង​សងខាង​យ៉ាងដំណំ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​​ដឹក​ភ្ញៀវ​ចិន​ចេញ​មកពីផ្សារ​អុីអន​ម៉​ល​ទៅ​
ម​ជ្ឈ​​មណ្ឌល​ព្រី​ម​ផ្លា​ហ្សា​ ម្តុំ​ក្បាលថ្នល់​ ហើយ​ជនជាតិ​ចិន​នោះ​ចង់អោយ​ដឹក​បន្ត​​ទៅ​​ម្តុំ​ទឹកថ្លា​វិញ​ ប៉ុន្តែ​ថែម​លុយ​អោយ​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ខាងអ្នក​បើកបរ​​ម៉ូតូ​កង់​បី​ឥណ្ឌា​​មិន​ព្រមទៅ ​ក៏​ឈ្លោះប្រកែក​គ្នា​ ហើយ​ខាង​ជនជាតិ​ចិន​យក​ដុំឥដ្ឋ​គប់​ បណ្តាល​អោយ​រង​របួស​ទាំង​សងខាង​យ៉ាងដំណំ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែសីហា​ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ម​ជ្ឈ​មណ្ឌល​ព្រី​ម​ផ្លា​ហ្សា​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ​សិន សុ​ផា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាអ្នកបើកបររ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ​ខាងលើ​​មាន​ដឹកបុរស២នាក់​ជា​​ភ្ញៀវ​ជនជាតិ​ចិនមកពីផ្សារ​ទំនើប​អុី​អន​ ធ្វើ​ដំណើរ​​តាម​ផ្លូវ​ព្រះ​នរោត្តម​​ទៅ​​ម​ជ្ឈ​មណ្ឌល​ព្រី​ម​ផ្លា​ហ្សា​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់​ ​លុះ​​ពេល​​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ​ស្រាប់តែ​ភាគី​ខាង​បុរសជា​ជនជាតិ​ចិន​នោះ​រករឿង​​ភាគី​ខាង​អ្នកបើកបរ​​ម៉ូតូ​កង់​បី​ឥណ្ឌា ​ដោយ​អោយ​ដឹកពួកគេ​​ទៅ​ម្តុំ​ទឹកថ្លា​វិញ ​និង​​ថែមលុយ​​អោយ​មួយ​ដុល្លារ ។

តាមប្រភពដដែលបាន​បន្ត​ថា ពេល​នោះ​បុរស​ជា​អ្នក​​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មិន​ព្រមទៅ​ ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​យក​ដុំ​ឥដ្ឋ​ចំនួន​៤​ដុំ​​មក​វាយ​ទៅ​លើ​អ្នក​​បើកបរ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ បណ្តាល​អោយ​រយះ​ដៃ​និង​ជើង ហើយជនជាតិចិន​បាន​​វាយ​ម៉ូតូ​​កង់បី​ឥណ្ឌា​ថែម​ទៀត ​ទើប​មាន​អ្នក​បើកបរ​ម៉ូតូ​កង់​បីផ្សេងៗ​ទៀត​​មក​ជួយ​ឃាត់​កុំអោយ​ប្រើ​អំពើ​ហិង្សា​បែបនេះ ។ ភ្លាម​ៗ​នោះ​ដែរ បុរស​ជា​​ជនជាតិ​ចិន​និយាយ​ថា អ្នក​​បើកបរ​​ម៉ូតូ​កង់​បី​​ឥណ្ឌា​ម្នាក់​ខាងលើ​បាន​យក​ដំបង​ទីប​​វាយមក​​លើ​​ខ្លួន ​បណ្តាល​អោយរ​ងរ​បួស​រយះ​ដៃ​​ម្ខាង ​លុះ​​មួយសន្ទុះ​ក្រោយមក​ ក៏​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​បាន​មក​ដល់​កន្លែង​កើតហេតុ​ និ​ង​​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​យក​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ ជន​រង​គ្រោះ​ជាអ្នកបើកបរ​ម៉ូតូកង់បី​ឥណ្ឌា​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទន្លេ​បា​សាក់​ ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ