ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Porsche Taycan សម្តែង​ឬ​ទ្ធិ​ដាក់ Tesla Model S

4 ឆ្នាំ មុន

រថយន្ត​អគ្គិសនី Porsche Taycan ដែល​មនុស្ស​ជា​ច្រើន​កំពុង​រង​ចាំ គ្រោង​នឹង​បង្ហាញខ្លួន​ជា​សាកល នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ ខាង​មុខ​។ ក្រុមហ៊ុន Porsche…

រថយន្ត​អគ្គិសនី Porsche Taycan ដែល​មនុស្ស​ជា​ច្រើន​កំពុង​រង​ចាំ គ្រោង​នឹង​បង្ហាញខ្លួន​ជា​សាកល នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ ខាង​មុខ​។ ក្រុមហ៊ុន Porsche បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សាកល្បង​និង​អភិវឌ្ឍ​នូវ​អ្វី ដែល​នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់​យីហោ​មួយ​នេះ​។ គេ​ក៏​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បន្ទាប់​ៗ​ទៀត​នៅ​ពេល​ក្រោយ​ផង​ដែរ​។ ខណៈ​ដែល Tesla Model S ផ្តោត​លើ​ប្រណិត​ភាព​នៃ​រថយន្ត​អគ្គិសនី Porsche ចង់​ឈាន​ទៅ​លើស​មួយ​កម្រិត​ទៀត​។

គេ​បាន​ធ្វើតេស្ត​រថយន្ត​នេះ​ទៅ​លើ​ការ​បើកបរ​ពេញ​មួយ​ថ្ងៃ ដែល​វា​អាច​ធ្វើ​ដំណើរ​បាន​ដល់​ទៅ ២១២៨​ម៉ា​យ ជាមួយនឹង​ម៉ាស៊ីន​កម្លាំង​៥៩២​សេស​។ ការ​ធ្វើតេស្ត​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោម​អាកាសធាតុ​ក្តៅ ដែល​អាច​បង្ហាញ​ពី​សមត្ថភាព​បើក​នៅ​ពេល​រដូវក្តៅ​លើ​ផ្លូវ​ឆ្ងាយ​។

ការ​បើកបរ​ធ្វើតេស្ត​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ឈប់​សម្រាក​ឡើយ​។ ពោល​គឺ​រថយន្ត​បន្តដំណើរ​រហូត ហើយ​ឈប់​មួយ​ភ្លែត​នៅ​ពេល​ប្តូរ​អ្នក​បើក​ប៉ុណ្ណោះ​។ គេ​បាន​ប្រើ​អ្នក​បើក​៦​នាក់ សម្រាប់​ប្តូរ​វេន​គ្នា​ក្នុង​ការ​បើកបរ ​។

លោក Stefan Weckbach នាយករង​របស់​យីហោ Taycan បាន​និយាយ​ថា​៖ “​មុន​ពេល Taycan ចេញ​លក់​នៅ​លើ​ទីផ្សារ​ពេល​ចុងឆ្នាំ​នេះ យើង​នឹង​ធ្វើតេស្ត​បាន​ដល់​ទៅ​៦​លាន​គីឡូម៉ែត្រ​សរុប​ចូល​គ្នា​ទូ​ទាំង​ពិភពលោក​។​”

ជាមួយនឹង​អា​គុយ​បច្ចេកវិទ្យា ៨០០​វ៉ុល គេ​កំណត់​វា​ជា​រថយន្ត​អគ្គី​ស​នី​ដំបូង​គេ ដែល​មាន​បច្ចេកវិទ្យា​នេះ ដែល​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ពេលវេលា​សាក​ថ្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ទម្ងន់​និង​កាត់​បន្ថយ​កន្លែង​ដាក់​ខ្សែ​អគ្គិសនី​ស្មុគស្មាញ​ផង​ដែរ​។ យើង​នឹង​ដឹង​ព័ត៌មាន​លម្អិត​ពេញលេញ​របស់​រថយន្ត Porsche Taycan ក្នុង​រយៈពេល​តែ​ពីរ​បី​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ