ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ឡើង​ផ្អើល​ពេញ​វត្ត​! មិត្ត​រួមការ​ងារ​សោកស្តាយ និង​មិន​គួរ​ឲ្យ​ជឿ​ទើប​ឃើញនឹងភ្នែក​មិ​ញ​ៗ​សោះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​គរុ​សិស្ស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លើ​កុ​ដ​ព្រះសង្ឃ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់ ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង សមត្ថកិច្ច​សង្ស័យ​ថា ខ្យល់គរ​គាំងបេះដូង​បណ្តាល​ឲ្យ​ស្លាប់​រហូត​ដល់​ម៉ោង​ជិត​៧​ព្រឹក ថ្ងៃ​ទី​២១ សីហា​នេះ…

ខេត្តស្វាយរៀង ៖ មាន​គរុ​សិស្ស​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​លើ​កុ​ដ​ព្រះសង្ឃ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់ ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង សមត្ថកិច្ច​សង្ស័យ​ថា ខ្យល់គរ​គាំងបេះដូង​បណ្តាល​ឲ្យ​ស្លាប់​រហូត​ដល់​ម៉ោង​ជិត​៧​ព្រឹក ថ្ងៃ​ទី​២១ សីហា​នេះ ទើបបាន​ដឹង និង​មានការ​ភ្ញាក់ផ្អើល​កូន​សេក និង​ព្រះសង្ឃ​ដែល​សឹង​នៅ​ក្នុង​បន្ទប់​ជាមួយ​ឆោឡោ ហើយ​ប្តឹង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ឲ្យ​និមន្ត​ពិនិត្យ​មើល រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​ធ្វើ​អន្តរាគមន៍ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ និ​វ​ឌ្ឍ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ភរ ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក មុខរបរ​ជា​គរុ​សិស្ស​ថ្នាក់​ទី​១២+២A1 ឆ្នាំ​ទី​១ ជំនាន់​ទី​៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តស្វាយរៀង ។ ជន​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ គង់ វ​ទ្ធី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​ស្រុក​រមាស​ហែក ។ ជន​រង​គ្រោះ​បាន​ស្ម័គ្រចិត្ត​ចូល​បំពេញការងារ​ជា​អ​ព្ធ​មា​ត្ធ (​ឈរ​យាម​ឆែកឆេ និង​សង្កេត​មើល​បេក្ខជន​ប្រឡង​) ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១៩ សីហា​នេះ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ គឺ​បាន​បំពេញការងារ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩ និង​ទី​២០ សីហា ហើយ​បាន​ត្រឡប់​មក​សម្រាក​នៅ​វត្ត​ព្រៃ​ឆ្លាក់ ដែល​ជា​កន្លែង​ជន​រង​គ្រោះ​មក​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​សិក្សា​រយៈពេល​១​ឆ្នាំ​មក​ហើយ​ជា​ធម្មតា ស្រាប់តែ​ព្រឹក​ឡើង​ឃើញ​ដេក​ស្លាប់​តែ​ម្តង ។

បើ​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​បាន​មាន​ថេរ​ដិ​កា​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ និ​វ​ឌ្ឍ បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​នេះ​រយៈពេល​១​ឆ្នាំ​មក​ហើយ ដើម្បី​រៀនសូត្រ​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត ហើយ​នៅ​យប់​កើតហេតុ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ម៉ោង​ប្រមាណ​ជា​១០​យប់ បាន​ចូល​ដេក​ជាមួយ​ព្រះសង្ឃ​កូន​នេន​តូច​ៗ និង​កូនសេកលោក​មាន​គ្នា​៥​នាក់ លុះ​ព្រឹក​ឡើង​ម៉ោង​ជិត​៧​ព្រឹក ព្រះសង្ឃ​សាមណេ​បាន​តើន​ឡើង ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ជាមួយ​ស្លាប់​ក៏​នាំ​គ្នា​ឆោឡោ និង​ពិត​ព្រះ​គ្រូ​ចៅអធិការ​តែ​ម្តង ។

បើ​តាម​លោក​វរសេនីយ៍ឯក ម៉ុំ សា​រ៉ុ​ន ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ក្រុម​គ្រូពេទ្យ​លទ្ធផល​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់គរ​គាំងបេះដូង បណ្តាល​ឲ្យ​ស្លាប់ ។ រីឯ​ក្រុម​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តស្វាយរៀង ចំនួន​៤៥​នាក់ ស្រី​៣០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ខាង​មុខ​កុ​ដដែល​កើតហេតុ ហើយ​បាន​បញ្ចេញ​អារម្មណ៍​សោកស្តាយ​ជន​រង​គ្រោះ​ដែល​ជា​សិស្ស​រួម​ជំនាន់ និង​បាន​ធ្វើការ​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ជា អ​ព្ធ​មា​ត្ធ នៅ​ក្រុង​ស្វាយ​រៀង ហើយ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ពួក​នាង​មិន​អាច​ទទួលយក​បាន​ទេ ដោយ​ជន​រង​គ្រោះ​ដែល​ជា​មិត្ត​ល្អ​រួមការ​ងារ​បាន​ស្លាប់​ភ្លាម​ៗ​ឆាប់​ពេក​បែប​នេះ ។

ក្រោយ​សមត្ថកិច្ច​ពិនិត្យ​សព​រួច​មក​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ស្រុក​រមាស​ហែក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ