ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ពេក​ក្រៃ ! កុមា​រា​ម្នាក់​ត្រូវ​រថយន្តក្រុង​កិន​ខ្ទេច​ជើង និង​អូស​ជិត​១០​ម៉ែត្រ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ ដែល​កើតឡើង​ពី​ការ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​បណ្តាល​អោយ​កុមា​រា​ម្នាក់​រង​របួសធ្ងន់ ដោយ​ត្រូវ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​បុក​ពេញទំហឹង និង​កិន​អូស​ជិត​១០​ម៉ែត្រ ខណៈ​ពេល​ដែល​កុមា​រា​រង​គ្រោះ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ក្បែរ​ចិញ្ចើមថ្នល់ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ ដែល​កើតឡើង​ពី​ការ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​បណ្តាល​អោយ​កុមា​រា​ម្នាក់​រង​របួសធ្ងន់ ដោយ​ត្រូវ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​បុក​ពេញទំហឹង និង​កិន​អូស​ជិត​១០​ម៉ែត្រ ខណៈ​ពេល​ដែល​កុមា​រា​រង​គ្រោះ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ក្បែរ​ចិញ្ចើមថ្នល់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ សីហា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។ កុមា​រា​រង​គ្រោះ​មានឈ្មោះ ចាញ ពីង អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ រង​របួស​បាក់ជើង​ឆ្វេង​ខ្ទេច​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​ជា​រថយន្តក្រុង​២៥​កៅអី ប្រភេទ​ទេសចរណ៍ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A- ៥៧៨៩ ចំណែក​អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​កុមា​រា​រង​គ្រោះ​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១E- ៩៩០៧ នៅ​ក្បែរ​ចិញ្ចើមថ្នល់​ក្រោម​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​នៅ​សុខ​ៗ​មិនដឹង​មក​ពី​មូលហេតុ​អ្វី ស្រាប់តែ​រថយន្ត​បង្ក​ដែល​បើក​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​បាន​រេ​ចង្កូត​ចេញពី​ផ្លូវ ហើយ​ជ្រុល​មក​បុក​កុមា​រា​រង​គ្រោះ និង​ម៉ូតូ​កិន​អូស​ពីក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ រួច​ទើប​រថយន្ត​បន្ត​បើក​រត់គេច​ទៅ​ទិស​ខាងលិច ហើយ​ក៏​មាន​អ្នកស្រុក​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ជិត​រង្វង់​មូល​ត្រីកោណ​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ទើប​អ្នកបើកបរ​រថយន្ត​បង្ក​ឈប់​ចត​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

គ្រោះថ្នាក់​នេះ​ត្រូវ​បាន​អ្នកស្រុក​ក៏​ដូច​ជា សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា កើតឡើង​ដោយសារ​តែ​រថយន្ត​បង្ក​បើក​គេច​ពី​រថយន្ត​ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​ក្នុង​ពេល​វ៉ា​ជែង​ទើប​ជ្រុល​ចង្កូត​ចេញពី​ផ្លូវ​ទៅ​បុក​កុមា​រា​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​នៅ​ក្បែរ​ចិញ្ចើមថ្នល់​បែប​នេះ ។
ដោយឡែក​កុមា​រា​រង​គ្រោះ ក្រោយ​ពី​កើតហេតុ​ភ្លាម​ក៏​មាន​អ្នកស្រុក​យក​រថយន្ត​ផ្ទាល់ខ្លួន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ក្រុម​គ្រូពេទ្យ​បានអោយ​ដឹង​ថា ដងខ្លួន​កុមា​រា​រង​គ្រោះ​មិន​មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជើង​ខាងឆ្វេង​ខ្ទេច​អស់​ទៅ​ហើយ ដូច្នេះ​មាន​តែ​ត្រូវ​កាត់​ចោល​នោះ​ទេ ។

ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​ប៉ូលិស​ចរាចរណ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ហើយ​បាន​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ្នក​លឿង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អោយ​ចេញ​មក​ទទួលខុសត្រូវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ