ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្តីស្លា.ប់ ប្រពន្ធស្លា.ប់ និងកូនស្រីក៏​ស្លា.ប់ក្នុងផ្ទះ​​…​កំពុងស៊ើប​អង្កេត​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា លើករណីស្លាប់​មួយគ្រួសារនេះ បើយោង​​​ប្រភព​ពី​អ្នក​ជិតខាង​ក៏​បាន​បង្ហើប​​​ថា ​នៅ​ផ្ទះ​កើតហេតុ​នេះ ​អត់ឃើញ​បើកទ្វា​រតាំងពី​ព្រឹក​មកម្ល៉េះ​ ប៉ុន្តែ​គេ​ពុំ​បាន​ចាប់ អារម្ម​ណ៍​ថា កើតមានរឿង​អ្វី​នៅ​ក្នុងផ្ទះ​នេះ​ឡើយ​​…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា លើករណីស្លាប់​មួយគ្រួសារនេះ បើយោង​​​ប្រភព​ពី​អ្នក​ជិតខាង​ក៏​បាន​បង្ហើប​​​ថា ​នៅ​ផ្ទះ​កើតហេតុ​នេះ ​អត់ឃើញ​បើកទ្វា​រតាំងពី​ព្រឹក​មកម្ល៉េះ​ ប៉ុន្តែ​គេ​ពុំ​បាន​ចាប់ អារម្ម​ណ៍​ថា កើតមានរឿង​អ្វី​នៅ​ក្នុងផ្ទះ​នេះ​ឡើយ​​ ។ ​​ហើយការ​​ស្លាប់​មួយ​គ្រួសារពុំ​មាន​ប្រភព​ណា​មួយ​
អាចបញ្ជាក់​ថា​ ​បណ្តាល​មក​ពី​អ្វី​នោះ​ទេ តែ​សមត្ថកិច្ច​ជំនាញ​ក៏​កំពុង​ធ្វើស្រាវជ្រាវ​រកមូល​ហេតុ​យ៉ាងបន្ទាន់​ហើយ ។

សូមបញ្ជាក់ថា ​រឿង​​សោកសង្រេង​នេះ ​កើតលើ​​គ្រួសារ​​មួយ​មាន​គ្នា​​៣​នាក់ត្រូវ​​ស្លាប់​ទាំងអស់​ ក្នុងមាន​​ប្ដី ប្រពន្ធ និង​កូនស្រី ​​ដែលបង្កការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២០​ សីហា ស្ថិតត្រង់ចំណុច​​ក្រោយ​ផ្សារ​ពាណិជ្ជកម្ម ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​លេខ​​២ ​ក្រុងព្រះសីហនុ​ ។

ទាក់ទិន​ទៅ​នឹង​សាច់ញាត្តិ​​របស់​គ្រួសារ​ជន​រង​គ្រោះ ​(​ជាប្អូនស្រី​ខាង​ប្រ​ព​ន្ធ​)បានអោយ​ដឹង​ថា នៅ​មុន​កើត​ហេតុ​ គាត់​ទូរស័ព្ទ​មក​បងស្រី​ក្នុង​បំណង​បបួល​ទៅ​ហូប​អាហារ​នៅ​ខាងក្រៅ ​ប៉ុន្តែ​នៅ​ពេល​ដែល​​គាត់ ខល​​មក​រក​បងស្រី​ជា​ច្រើន​លើក​ច្រើន​សារ​​មិន​ចូល ​​ក៏​សម្រេចចិត្ត​មក​ហៅ​ដល់ផ្ទះ បែរជា​គ្មាន​ការ​ឆ្លើយ​តប ។

េល​នោះ​​ គាត់បារម្ភ​​ក៏​បានមក​រក​អ្នក​ជិតខាង ​និង​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​គាស់​ទ្វារ​ ដើម្បី​ចូល​ទៅ​មើល​តើ​មាន​រឿង​អ្វី ។ លុះ​​ពេល​បើកទ្វារបាន​​រួច​ ក៏ប្រទះ​ឃើញ​​ដ៏​រ​ន្ធត់ជាពន់ពេក ​ដោយ​ឃើញ​បងថ្លៃ​ និង​ក្មួយ​បាន​ដេក​ស្លាប់​ទៅ​ហើយ ឯ​បងស្រី​នៅ​មាន​ដង្ហើម ទើប​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

ប៉ុន្តែ​​ជា​អកុសល​គាត់ត្រូវ​បាន​ស្លាប់​នៅ​មន្ទី​រពេទ្យ ​។ ប្រភព​ពី​​សាច់ញាតិ​បន្ត​ថា ជន​រង​គ្រោះ​ទាំង​​៣ ឪពុក​មានឈ្មោះលី ខេ​ង ភេទ​ប្រុស អាយុ៤៣​ឆ្នាំ​មុខរបរ ម៉ៅ​ការ​(​ស្លាប់​) , កូនស្រី​ឈ្មោះ លី ស៊ីវ​ឈី​ង អាយុ​១២​ឆ្នាំ ជាសិស្ស (​ស្លាប់​) និងម្តាយ​ឈ្មោះ ម៉ី​ង ចាន់​ផល ​អាយុ៤១ឆ្នាំ ជាជាងអ៊ុតសក់ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ