ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​ត្រឹមតែ​បញ្ហា​បច្ចុប្បន្ន​ទៅ​បាន​ហើយ

4 ឆ្នាំ មុន

បុគ្គល​ដែល​ទន់ខ្សោយ​ដោយ​បញ្ញា រមែង​គិត​ដោះស្រាយ​ចំពោះតែ​អ្វី​ដែល​រួច​ទៅ​ហើយ មានការ​កើតទុក្ខ មិន​សុខចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​រួច​ហើយ គិត​ចង់បាន​ទ្រព្យ​របស់​អ្នក​ដទៃ ឬ​គិត​ពី​រឿង​ដែល​គេ​ស្ដីបន្ទោស​ដោយ​ការ​ខឹង​ក្រោធ​ជាដើម ។ បើ​យើង​សន្សំ​តែ​រឿងរ៉ាវ​ដែល​កន្លង​រួច​ទៅ​ហើយ​នោះ ចិត្តនឹង​មិន​ស្ងប់រម្ងាប់​ទេ គឺ​មិន​អាច​ដោះស្រាយ​នូវ​បញ្ហា​ក្នុង​បច្ចុប្បន្ន​បាន​ឡើយ…

បុគ្គល​ដែល​ទន់ខ្សោយ​ដោយ​បញ្ញា រមែង​គិត​ដោះស្រាយ​ចំពោះតែ​អ្វី​ដែល​រួច​ទៅ​ហើយ មានការ​កើតទុក្ខ មិន​សុខចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​រួច​ហើយ គិត​ចង់បាន​ទ្រព្យ​របស់​អ្នក​ដទៃ ឬ​គិត​ពី​រឿង​ដែល​គេ​ស្ដីបន្ទោស​ដោយ​ការ​ខឹង​ក្រោធ​ជាដើម ។ បើ​យើង​សន្សំ​តែ​រឿងរ៉ាវ​ដែល​កន្លង​រួច​ទៅ​ហើយ​នោះ ចិត្តនឹង​មិន​ស្ងប់រម្ងាប់​ទេ គឺ​មិន​អាច​ដោះស្រាយ​នូវ​បញ្ហា​ក្នុង​បច្ចុប្បន្ន​បាន​ឡើយ ។

ប្រសិនបើ​បុគ្គល​ឈ្វេងយល់​ឲ្យ​បាន​ស្គាល់​បច្ចុប្បន្ន​ច្បាស់​ថា​តើ​បច្ចុប្បន្ន​គឺជា​អ្វី នោះ​យើង​នឹង​មិន​ប្រកាន់​មាំ​ឡើយ ចំពោះ​ថា បើ​ទោះបី​បច្ចុប្បន្ន​វា​ជា​ពេលវេលា​ដែល​ត្រូវ​តាម​ចិត្ត​របស់​យើង​ប្រាថ្នា​ក៏​ដោយ ក៏​វា​ត្រឹមតែ​ជា​បច្ចុប្បន្ន​ប៉ុណ្ណោះ វា​រមែង​បែកធ្លាយ សោះសូន្យ​ទៅ បើ​ដូច្នេះ​តើ​យើង​ចាំបាច់​ចង់បាន​របស់​អ្នក​ដទៃ គ្រាន់តែ​តម្រូវ​តាម​ចិត្ត​យើង​មក​ធ្វើ​អ្វី ។

នេះ​ជា​បញ្ហា​បច្ចុប្បន្ន​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ដោះស្រាយ​ប្រកបដោយ​បញ្ញាញាណ កុំ​បណ្តោយ​អារម្មណ៍​ឱ្យ​វិលវល់​តែ​ក្នុង​រឿង​ដែល​កន្លង​ទៅ​នោះ ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ