ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ៣​លាន​នាក់​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១៩ នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស កម្ពុជា​មាន​រហូត​ដល់ ៣.៣៣៨.៤៧៤ នាក់ កើនឡើង​ប្រមាណ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១៩ នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស កម្ពុជា​មាន​រហូត​ដល់ ៣.៣៣៨.៤៧៤ នាក់ កើនឡើង​ប្រមាណ ១១% ប្រៀបធៀប​រយៈពេល ដូច​គ្នា​នៃ​ឆ្នាំ ២០១៨ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​មាន​ជាង ១.២៩២.៤៨៦ នាក់ ស្មើនឹង ៣៨,៧ % នៃ​ចំនួន​សរុប​កើនឡើង​ប្រមាណ ៣៨,៧% ឯណោះ ។

យោង​តាម​ស្ថិតិ​ប្រចាំខែ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​មួយ​ខែ​នៃ​ខែមិថុនា ឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤៥០.០១៣ នាក់ កើនឡើង ១០,៣% ធៀប​នឹង​ខែមិថុនា ឆ្នាំ ២០១៨ ។ តាម​របាយការណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ចិន វៀតណាម​,​ឡាវ និង ថៃ នៅ​តែ​រក្សា​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​សំខាន់​ភ្ញៀវ​ទេសចរ​ចិន ។

ចំណែក​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ ដែល​មាន​ភ្ញៀវ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​អត្រា កើនឡើង​នោះ​រួម​មាន ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​មាន​ចំនួន ២.៧២៣. ៨១៤ នាក់ ស្មើនឹង ៨១,៦% នៃ​ចំនួន​សរុប​កើនឡើង​ជិត ១៦% ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ខណៈ​ដែល​ភ្ញៀវ​មក​ពី​តំបន់​អាស៊ាន​មាន​ចំនួន ១.០០២.៩២៣ នាក់ ស្មើនឹង ៣០% នៃ​ចំនួន​សរុប និង​កើនឡើង ៥,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៨ ។ ប៉ុន្តែ​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប និង​តំបន់​អា​មេ​រិ​ក​មានការ​ថយ​ចុះ​ប្រមាណ ៥% ។

គួរ​កត់សម្គាល់​ដែរ​ថា ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល តាម​ច្រក​អាកាស​មាន​ចំនួន ២.៣៥៣.៩៤៧ នាក់ ស្មើនឹង ៧៤,៥% នៃ​ចំនួន​សរុប​កើនឡើង ១៨% ក្នុង​នោះ​ចូល​តាម​ច្រក​ភ្នំពេញ​មាន​ចំនួន ១០៨.៩៦០ នាក់​, ច្រក​សៀមរាប​ចំនួន ៩៥១. ៣៥៣ នាក់​, ច្រក​កងកេង​ចំនួន ៣២០.៦៣៤ នាក់ ស្មើនឹង​ជិត ១០% នៃ​ចំនួន​សរុប នឹង​កើន
ឡើង​រហូត​ដល់ ៣៥៧,៥% ឯណោះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

តាម​របាយការណ៍​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទៅ​កាន់ តំបន់​អ​ទិ​ភាព​សំខាន់​ៗ នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះ រួម​មាន​៖ តំបន់​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ២.០៩៤.០៣១ នាក់ ស្មើនឹង ៥២,៦% នៃ ចំនួន​សរុប​កើនឡើង ២៧,៣% និង​តំបន់​សៀមរាប​អង្គរ​ទទួល​បាន​ចំនួន ១.២៤៤.៤៤៣ នាក់ ស្មើនឹង ៣១,២% ថយ​ចុះ ៨,៣% ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

ចំណែក​តំបន់ឆ្នេរ សមុទ្រ​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ ៥៩៨.០៤៦ នាក់ កើនឡើង ២៧% ធៀប រយៈពេល​ដូច គ្នា​នៃ​ឆ្នាំ ២០១៨ ក្នុង​ពេល​ដែល​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន​ទទួល បាន ៤៦.១៩២ នាក់ កើនឡើង ៩,៨% និង​តំបន់​ប្រាសាទព្រះវិហារ​ទទួល​បាន​ចំនួន ២៩.៧៩៨ នាក់ ថយ​ចុះ ៥% ។ ទន្ទឹម​នោះ​អ្នកទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​ក្នុង​រយៈ ពេល ៦ ខែ​ឆ្នាំ ២០១៩ នេះ​មាន​ចំនួន ១.០០៥.០៦៧ នាក់ កើនឡើង​៤,២% ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៨ កន្លង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ