ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សន្សំរឿង​យក​មក​ស្តុក​ទុក​ក្នុង​ចិត្តច្រើន​ពេក

4 ឆ្នាំ មុន

ជា​ទូទៅ​មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​គិត​ទៅ​ក្នុង​រឿង​ផ្សេង​ៗ ហើយ​សន្សំទុក​នូវ​រឿង​ដែល​មិនល្អ​ក្នុង​ចិត្ត​គឺ រឿង​ក្នុង​អតីតកាល​ខ្លះ រឿង​ខ្លួនឯង​ខ្លះ រឿង​អ្នក​ដទៃ​ខ្លះ រឿង​ដែល​មិនមែន​ជាស​ភាវៈ​ពិត គ្រាន់តែ​ជា​ការ​ស្រ​មើល​ស្រមៃ ទាំង​ដែល​រឿង​ខ្លះ​កិលេស​ក្នុង​ចិត្ត​ខ្លួនឯង​បាន​និមិត្ត​ឲ្យ​កើតឡើង​ទាំងស្រុង​ទៀត​ផង ពិតជា​ធ្វើ​ឱ្យ​ខួរក្បាល​តឹង​ណែន​ពេក​ហើយ ។…

ជា​ទូទៅ​មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​គិត​ទៅ​ក្នុង​រឿង​ផ្សេង​ៗ ហើយ​សន្សំទុក​នូវ​រឿង​ដែល​មិនល្អ​ក្នុង​ចិត្ត​គឺ រឿង​ក្នុង​អតីតកាល​ខ្លះ រឿង​ខ្លួនឯង​ខ្លះ រឿង​អ្នក​ដទៃ​ខ្លះ រឿង​ដែល​មិនមែន​ជាស​ភាវៈ​ពិត គ្រាន់តែ​ជា​ការ​ស្រ​មើល​ស្រមៃ ទាំង​ដែល​រឿង​ខ្លះ​កិលេស​ក្នុង​ចិត្ត​ខ្លួនឯង​បាន​និមិត្ត​ឲ្យ​កើតឡើង​ទាំងស្រុង​ទៀត​ផង ពិតជា​ធ្វើ​ឱ្យ​ខួរក្បាល​តឹង​ណែន​ពេក​ហើយ ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា បើ​ក្នុង​ចិត្ត​ប្រាសចាក​ទោសៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ឲ្យ​ទាស់ចិត្ត​រមែង​មិន​មាន ។

បើ​ក្នុង​ចិត្ត​ប្រាសចាក​មោហៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ឲ្យ​វង្វេង​និង​យល់​ខុស រមែង​មិន​មាន សេចក្ដី​ពិត​ក៏​រមែង​ប្រាកដ​ឲ្យ​ដឹង​ច្បាស់ ។

បើ​ក្នុង​ចិត្ត​ប្រាសចាក​លោភៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ការ​លោភលន់​ខុស​ទំនង ក៏​រមែង​មិន​មាន ។

ព្រោះតែ​អំណាច​នៃ​កិលេស​ក្នុង​ចិត្ត មនុស្ស​យើង​តែង​ខ្វាយខ្វល់​ចូល​ទៅ​ជំពាក់​វាក់​វិ​ន​ក្នុង​រឿង​ទាំងឡាយ សូ​ម្បី​តែ​រឿង​ដែល​កន្លង​ទៅ​ហើយ រួច​ទៅ​ហើយ ក៏​នៅ​តែ​យក​មក​គិត​ឲ្យ​ស្ដុក​ចិត្ត តឹង​ណែន​ក្នុង​ក្បាល ។

ដូចនេះ​ប្រសិនបើ​រឿង​កន្លង​ទៅ​ហើយ វា​រួច​បាត់​ទៅ​ហើយ ឲ្យ​វា​ចប់​ទៅ​ចុះ មិន​គួរ​យក​មក​ទុក​ឲ្យ​ស្ដុក​ណែន​ក្នុង​ចិត្ត​ទេ ហើយ​វា​ក៏​មិន​មាន​អ្វី​បង្ក​ការ​បៀតបៀន​ដល់​ចិត្ត​ដែរ ត្រៀម​ចិត្ត ត្រៀម​កាយ​ដោះស្រាយ​តែ​រឿង​ដែល​កើតឡើង​ក្នុង​បច្ចុប្បន្ន​ទៅ​បាន​ហើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ