ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បច្ចេកវិទ្យា​ទំនើប​ប៉ះពាល់​ដល់​យុវជន​ដែល​កំពុង​ប្រើប្រាស់​នា​បច្ចុប្បន្ន​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ទោះបីជា​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុវជន​ខ្លះ​ៗ ជា​ពិសេស​ក្មេង​ៗ​យុវវ័យ​ដែល​ហាក់​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លួច​(hack) យក Facebook Account ឬ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ៗ…

​រាជធានី​ភ្នំពេញ ៖ ទោះបីជា​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុវជន​ខ្លះ​ៗ ជា​ពិសេស​ក្មេង​ៗ​យុវវ័យ​ដែល​ហាក់​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លួច​(hack) យក Facebook Account ឬ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេង​ៗ ឬ​ក៏​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដើម្បី​មើល​នូវ​កម្មវិធី​អាសអាភាស​មួយ​ចំនួន​ក៏​ដោយ តែ​គឺ​មាន​ក្នុង​ចំនួន​តិចតូច​។ ជាមួយ​គ្នា​នោះ​ផង​ដែរ សង្គម​ស៊ី​វិល​យល់់​ឃើញ​ថា បច្ចេកវិទ្យា​ទំនើប​មិន​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រព័ន្ធ​អប់រំ​ទេ ដែល​ធ្វើ​ឲ្យ​យុវជន​មិន​ទាន់​យល់​ដឹង​បាន​ច្រើន​ទៅ​វិញ​។

អ្នកស្រី រស់ សុភាព ប្រធាន​អង្គការ​យេ​ន​ឌ័​រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​ប្រើប្រាស់​ប​ច្ចេ​វិទ្យា​ទំនើប ឬ​ហៅ​ស្មា​ត​ហ្វូ​ន មានគុណ​សម្បត្តិ​ច្រើន បើសិន​យើង​ចេះ​គ្រប់គ្រង​វា​ក្នុង​ការ​ប្រើប្រាស់ ។ វា​ប្រ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​វ័យ​មាន​ភាព​ងាយស្រួល​ទទួល​បាន​សេវា​ល្អ​។

អ្នកស្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​បានឮ​មនុស្ស​ជា​ច្រើន​ថា​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មាន​លក្ខណៈ​ល្អ ក៏​ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ថា​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មិនល្អ​ទេ​ធ្វើ​ឲ្យ​ក្មេង​ខូច​។ សម្រាប់​ទស្សនៈ​ខ្ញុំ ទោះបីជា​យើង​ទប់​វា​មិន​ឲ្យ​មាន​ពិបាក​បន្តិច ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ប្រយ័ត្ន​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បានការ​អប់រំ​មួយ​ដែល​មាន​សក្តានុពល​ក្នុង​ការ​សម្រេច​ដោយ​ខ្លួនឯង ថា​អ្វី​ទៅ​ស និង​អ្វី​ខ្មៅ អ្វី​អាក្រក់ និង​អ្វី​ដែល​ល្អ និង​ព័ត៌មាន​អ្វី​ដែល​គាត់​យក​មក​សិក្សា វិភាគ ហើយ​ព័ត៌មាន​អ្វី​ដែល​មិនល្អ​»​។

​អ្នកស្រី​ប្រធាន​ក៏​បាន​សង្កត់ធ្ងន់​ថា «​យើង​មិន​អាច​បន្ទោស​ក្មេង និង​បន្ទោស​សម្ភារៈ​ទេ ព្រោះ​ចង់ ឬ​មិន​ចង់ សម្ភារៈ​ទំនើប ប​ចេ្ច​ក​វិទ្យា​ទំនើប​វា​បាន​កើត​នៅ​ក្នុង​ពិភពលោក​យើង​នេះ​ហើយ ។ បើសិន​គាត់​មិន​បាន​ចេះ​ប្រើ​បច្ចេកវិទ្យា​ទំនើប​នឹង​គឺ​ស្មើនឹង​គាត់​ដើរ​ថយក្រោយ ។ អីចឹង​ជីវិត​រស់នៅ​ដើម្បី​ដើរ​ឲ្យ​ទាន់​សង្គម គឺ​យើង​មិន​អាច​ដើរ​ថយក្រោយ​បាន​ទេ​»​។

ដើម្បី​ឲ្យ​ទាន់​សង្គម​អ្នកស្រី​បាន​លើក​ឡើង​ថា​សង្គម​មាន​ប្រព័ន្ធ​អប់រំ​ជាដើម​គឺ​ត្រូវ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ទទួលខុសត្រូវ និង​យល់​ដឹង​ថា​អ្វី​ដូ​ម្តេច​ត្រូវ ធ្វើ​បែរ​ណា​ខុស​។ អ្នកស្រី​បាន​បន្ថែម​ថា «​ខ្ញុំ​មើលឃើញ​ថា​មាន​ក្មេង​មួយ​ចំនួន​យល់​ដឹង​ច្បាស់​ពី​ផលប្រយោជន៍​នៃបច្ចេកវិទ្យា​ទំនើប ដោយ​គាត់​ប្រើប្រាស់​វា​មាន​ផលប្រយោជន៍​សម្រាប់​ជីវិត​របស់​គាត់​»​។ ​ជាមួយ​គ្នា​នោះ​ដែរ​អ្នកស្រី​ក៏​បាន​បញ្ជាក់​ចំពោះ​ការ​មើល​រឿង​អាសអាភាស​របស់​យុវជនថា​ករណី​នេះ​មិន​មាន​ជា​រឿង​មិនល្អ​ទាំង​អស់នោះ​ទេ ប៉ុន្តែ​សំខាន់​នោះ​បុគ្គល​មាន ការ​ទទួល ខុស​ត្រូវ​ច្បាស់លាស់​ឬទេ នៅ​ពេល​គាត់​បាន​មើល​រឿង​អាសអាភាស់​នោះ​។

អ្នកស្រី​បាន​ញ្ជា​ក់ថា «​ករណី​នេះ​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​ប្រព័ន្ធ​អប់រំ គឺ​បើសិន​យើង មាន​ប្រព័ន្ធ​អប់រំ​រឹង​មាំ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ចាប់ពី​កុមារ​ទៅ​ចេះ​គ្រប់គ្រង​ខ្លួន និង​ដឹង​ថា​អ្វី​ល្អ ហើយ​អ្វី​មិនល្អ ។ យើង​មិន​អាច​ទប់ទល់​ជំ​នូ​ស​គាត់​បាន​ទេ អីចឹង​យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​គាត់​ចេះ ទប់ទល់​អារម្មណ៍​របស់​គាត់ ហើយ​គាត់​សម្រេច​ថា​មើល ឬ​មិន​មើល (​រឿង​អាសអាភាស​ហ្នឹង​) »​។ អ្នកស្រី​បន្ថែម​ថា​ប្រសិនបើ​ប្រព័ន្ធ​អប់រំ​ល្អ​វិញ គឺ​ក្មេង​អាយុ​១០ ឆ្នាំ​អាច​ដឹង​ថា​ផ្នែក​នេះ (​រឿង​អាសអាភាស់ ) មិន​គប្បី​មើល​នោះ​ទេ ដោយសារ​វា​មិនល្អ​សម្រាប់​ខ្លួន​។ តែបើ​ក្នុង​វ័យ​របស់​គាត់ (​វ័យ​កណ្តាល​) នេះ​ដែរ​គាត់​មើល​ដើម្បី​អប់រំ​ខ្លួន​គាត់ គឺ​ល្អ ដោយ​មើល​មិន​ធ្វើ​ឲ្យ​បញ្ហា​អូស​ទាញ​នោះ​ទេ ។ រឿង​បច្ចេកវិទ្យា​ទំនើប​និង​ការ​មើល​រឿង​អាសអាភាស់​នេះ​ដែរ​នៅ​ក្នុង​កម្មវិធី​សិក្សា​គួរ​មានការ​ពិភាក្សា​គ្នា​ដើម្បី​ឲ្យ​សិស្សានុសិស្ស​សិ​ក្ស​បាន​យល់​ដឹង​ឲ្យ​ច្បាស់ ។ ផ្ទុយ​ទៅ​វិញ​បើសិន​យើង​និយាយ​រឿង​នឹង (​អាសអាភាស់​) ក្មេង​មិន​ត្រូវ​មើល​មិន​ត្រូវ​ដឹង​នោះ​ទេ ។

​អ្នកស្រី រស់ សុភាព បាន​បញ្ជាក់​ថា «​គាត់​មិន​ត្រូវ​អនុវត្ត​ក្នុង​ការ​រួម​ភេទ​នៅ​ក្មេង​ទេ ប៉ុន្តែ​ប្រព័ន្ធ អប់រំ​ពន្យល់​គាត់​ថា​រឿង​នឹង​យ៉ាងម៉េច​ថា​គាត់​មិន​ត្រូវ​ទេ ព្រោះថា​ស្ថិត​នៅ​ក្រោម ច្បាប់​មួយ​។ ទាល់តែ​គាត់​មាន​អាយុ​ប៉ុណ្ណេះ ទើប​ធ្វើ​ទៅ​បាន​។ តើ​ប្រព័ន្ធ​អប់រំ​ត្រូវធ្វើ​បែប​ម៉េច ដើម្បី​ឲ្យ​ក្មេង នឹង​មាន​ស្មារតី​ល្អ ? ខ្ញុំ​មិន​ចង់​បន្ទោស​ក្មេង​នោះ​ទេ តែ​ខ្ញុំ​ចង់​មើល​ប្រព័ន្ធ​អប់រំ​របស់ យើង​ថា​រឹង មាំ​ប៉ុន្មាន ហើយ​ធ្វើ​ឲ្យ​សិ​ស្សានិ​សិស្ស​បាន​ចេះ​គ្រប់គ្រង​អារម្មណ៍​របស់​គាត់ ក្នុង​ការ​យល់ ដឹង​ពី​ចំណេះដឹង​»​។ ចំពោះ​ករណី​រំលោភ​សម្លាប់ ក្នុង​នោះ​ក៏​មាន​ករណី​ក្មេង​ស្រី​តូច​ៗ ដែល​កើ ត​ក្នុង​សង្គម​នា​បច្ចុប្បន្ន​ត្រូវ​អ្នកស្រី​ប្រធាន​អង្ក​ការ​អះអាង​ថា​មិន​មាន​កើត​ពី​បច្ចេកវិទ្យា​ទំនើប​នោះ​ទេ គឺ​មក​ពី​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​ច្បាប់​នៅ​ប្រទេស​និ​មួយ​ៗ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ ព្រោះថា​នៅ ពេល​រំលោភ និង​សម្លាប់​ហើយ​សង្គមភាព​ច្រើន​តែងតែ​បន្ទោ​សជន​រង​គ្រោះ​ថា​ស្លៀកពាក់​ស៊ិ​ច​ស៊ី ។ តែ​យើង​ឃើញ​ថា​អ្នក​ដែល​គេ​រំលោភ​កន្លង​មក​មិនមែន​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ឯណា ។ ជួនកាល​គាត់​នៅ​ក្មេង ហើយ​គាត់​ស្លៀកពាក់​ជិត តែ​ហេតុ​អ្វី​បាន​ជនល្មើស​ទៅ​រំ លោភ​ហើយ​សម្លាប់​គាត់​ហើយ​បែរជា​អ្នកផង​ទាំង​ពូ​ង​បន្ទោ​សជន​រង​គ្រោះ​ទៅ​វិញ​។

លោក រឿ​ន ភិ​រុន វ័យ​២៦​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ហៅ​ថា​ប្រព័ន្ធ​ឌី​ជី​ថ​ល មាន​សារៈសំខាន់​ណាស់ នៅ​សម័យ​បច្ចុប្បន្ន ព្រោះថា​ធ្វើ​ឲ្យ​យុវជន​មើល​បាន​វែង​ឆ្ងាយ ។ ​លោក​បាន​បញ្ជាក់​ថា «​ស្មា​ត​ហ្វូ​ន​នៅ​លើកដៃ​យើង យើង​អាច​មើ​ក​ឃើញ​នៅ​ទូ​ទាំង​ពិភព លោក តាម​រយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ហ្នឹង​។ គឺ​យើង​អាច​តាមដាន រឿង​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​អ ប់​រំ ការ​កម្សាន្ត និង​ចំណេះវិជ្ជា​ទូទៅ​ផ្សេង​ផង​ដែរ​»​។ លោក ភិ រុន ក៏​បាន​អះអាង​ផ្ទុយ​ពី​គុណសម្បត្តិ គឺ​គុណ​វិ​បត្ត​របស់​យុវជន​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នឹង ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុវជន​ផង​ដែរ​នៅ​ពេល​យុវជន មិន​យល់​ពី​សារៈសំខាន់ ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។​ដូច​ជា​ពួក​គេ ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គ្មាន​ប្រយោជន៍​ដូច​ជា​មើល​រឿង​អាសអាភាស៍ ឬ​ផ្លូវភេទ​ជា​ដើម្បី​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​សតិអារម្មណ៍ ។ ជាង​នេះ​ប្រសិនបើ​ពូក​គេ​មើល​ហើយ​គ្មាន​ការ​ពិចារណា​វែង​ឆ្ងាយ​នោះ​នឹង​អាច​បង្ករ​ឲ្យ​មាន​ករណី​រំលោភ​សម្លាប់ និង​ករណី​ផ្សេង​ៗ​ទៀត​ដែល​បាន​កើតឡើង​ក្នុង​សង្គម​កម្ពុជា​ពេល​កន្លង​មក​។

យុវជន​ដែល​ក៏​បាន​បន្ថែម​ថា​ករណី​រំលោភ សម្លាប់​នេះ​ដែរ​មិន​មានការ​កើត ឡើង​ច្រើន​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​ខ្វះ​ការ​អប់រំ ក៏​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​បាន​អនុ​វ ត្ត​ទ​ង្វើ​របស់​គេ​តាម​អារម្មណ៍ ឬ​តណ្ហា​របស់​គេ​នៅ​ពេល​គេ​មិន​បាន​គិត​ថា​ទ​ង្វើ របស់​ពួក​គេ​នឹង​ប៉ះពាល់​គ្រួសារ កិត្ត​សយ និង​សង្គម​ជាតិ​។ លោក​បញ្ជាក់ «​ការ​អប់រំ​សំខាន់​ណាស់ ពោល​គឺ​នៅ​ពេល​គេ​នៅ​លើក​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អន​ឡាយ យើង​អប់រំ​គេ​នឹង​ឆាប់​ទៅ​ដល់​ដៃ​គេ​។ ក្រៅពី​នេះ​គួរ​ចុះ​ផ្សព្វផ្សាយ​តាម​សាលារៀន សហគមន៍ ទាក់ទង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​ណា​ឲ្យ​មាន​ប្រយោជន៍ តាម​ប្រភព​ណា​ព័ត៌មាន​ប្រភេទ​ណា​មាន​ប្រយោជន៍ ហើយ​ព័ត៌មាន​ណា​អត់​ប្រយោជន៍​បង្ក​បញ្ហា​អ្វីខ្លះ?នៅ​ក្នុង​សង្គម​ខ្លួនឯង និង​គ្រួសារ ពិសេស​នោះ​ផលប្រយោជន៍​ចំពោះ​យុវជន​ម្នាក់​ៗ​តែ​ម្តង​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ