នេះ​ជា​អ្វី​ដែល Bill Gates ធ្វើ​ដំបូង​គេ​ពេល​រក​លុយ​បាន​៣៥០​លាន​ដុល្លារ


ពេល​ដែល Microsoft ចូល​ក្នុង​ទីផ្សារ​ជា​ផ្លូវការ​នៅ​ខែមីនា ឆ្នាំ​១៩៨៦ លោក Bill Gates និង Pual Allen ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​បាន​ក្លាយទៅជា​មហាសេដ្ឋី​ទាំង​ពីរ​រូប ។
បើ​ទោះជា​លោក Allen បាន​ចាក​ចេញពី​ក្រុមហ៊ុន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ ព្រោះតែ​មាន​បញ្ហា​សុខភាព​ពិតមែន​ក្តី លោក Gates ដែល​ពេល​នោះ​មាន​អាយុ​៣០​ឆ្នាំ បន្ត​ធ្វើ​ជានា​យក​ប្រតិបត្តិ និង​បាន​ចូល​ក្នុង​ចំណោម​មហាសេដ្ឋី​ធំ​ៗ​ក្នុង​សហរដ្ឋអាមេរិក ។ ពេល​នោះ​ភាគហ៊ុន​ដែល​លោក​មាន​ក្នុង​ដៃ​មាន​តម្លៃ​ដល់​ទៅ​៣៥០​លាន​ដុល្លារ​ទៅ​ហើយ ។

ដើម្បី​អបអរ​ភាព​ជោគជ័យ​របស់​ខ្លួន នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​សម​ហេតុ​សម​ផល​មួយ គឺ​លោក​បាន​សងបំណុល​១៥០,០០០ ដុល្លារ​សម្រាប់​ទិញ​ផ្ទះ​របស់​លោក ។
អ្នកជំនាញ​ហិរញ្ញវត្ថុ Kevin O’Leary និង អ្នកស្រី Suze Orman ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​និយាយ​ថា វា​ជា​ការ​សម្រេចចិត្ត​ដ៏​វៃឆ្លាត​មួយ ហើយ​អ្នក​ទាំង​ពីរ​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​សងបំណុល​ដែល​ខ្លួន​មាន​ឲ្យ​បាន​លឿន​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន ។

លោក O’Leary បាន​ប្រាប់​ថា មនុស្ស​មិន​គួរ​បន្ត​នៅ​ជាប់បំណុល​ទេ ។ ជីវិត​មិន​នឹងន​ឡើយ ហើយ​អ្នក​ក៏​មិនដឹង​ដែរ ប្រសិនបើ​សុខ​ៗ​អ្នក​បាត់បង់​ការងារ ឬ​ត្រូវ​ចំណាយ​លើ​អ្វីមួយ​ដែល​មិន​បាន​គ្រោងទុក​មុន ។ ប៉ុន្តែ​មុន​ពេលធ្វើការ​សម្រេចចិត្ត​នេះ​លោក​ក៏​បាន​ចាយវាយ​លើ​រថយន្ត​ទំនើប​មួយ​ដែរ គឺ Prsche 911 Supercar ប៉ុន្តែ​វា​ជា​រថយន្ត​ជជុះ ។

ទ្រព្យសម្បត្តិ​របស់​លោក Gates បាន​បន្ត​លូតលាស់​រហូត​ដល់​កើនឡើង​បាន​១២.៩ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៥ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយទៅជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក ។

បច្ចុប្បន្ន​នេះ លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​៩៥​ប៊ី​លាន​ដុល្លារ ហើយ​លោក​ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក ដែល​នៅ​ក្រោយ​លោក Jeff Bezos ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Amazon ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ