ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ធំ​ជាងគេ​ដែល​អ្នកស្រី Suze Orman ចង់ឱ្យ​អ្នក​ឈប់​ចំណាយ​លុយ

4 ឆ្នាំ មុន

អ្នកស្រី Suze Orman ដែល​ជា​អ្នកជំនាញ​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​សៀវភៅ Women and Money មាន​ដំបូន្មាន​ជា​ច្រើន​ដើម្បី​ចែករំលែក​ដល់​អ្នក​អាន​ដែល​មាន​ដូច​ជា​ចំនួន​លុយ​ដែល​អ្នក​ត្រូវ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ និង​ពេល​ដែល​អ្នក​ត្រូវ​សងបំណុល​ជាដើម…

អ្នកស្រី Suze Orman ដែល​ជា​អ្នកជំនាញ​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​សៀវភៅ Women and Money មាន​ដំបូន្មាន​ជា​ច្រើន​ដើម្បី​ចែករំលែក​ដល់​អ្នក​អាន​ដែល​មាន​ដូច​ជា​ចំនួន​លុយ​ដែល​អ្នក​ត្រូវ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍ និង​ពេល​ដែល​អ្នក​ត្រូវ​សងបំណុល​ជាដើម ។

ប៉ុន្តែ​រឿង​មួយ​សំខាន់​ដែល​អ្នកស្រី​តែងតែ​ជំរុញ​មនុស្ស​មិន​ឲ្យ​ប្រព្រឹត្ត គឺ​ការ​មើលទៅ​មនុស្ស​ដោយ​អាស្រ័យ​លើ​លុយ​ដែល​ពួក​គេ​មាន​ទេ ។ អ្នកស្រី​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយនឹង​សារព័ត៌មាន CNBC Make It ថា «​លុយ​របស់​អ្នក សម្លៀក​បំពាក់​របស់​អ្នក រថយន្ត​របស់​អ្នក ផ្ទះ​ដែល​អ្នក​រស់នៅ សាលារៀន​ដែល​កូន​អ្នករៀន កាបូប​តូច​ៗ​ដែល​នៅ​លើ​ខ្នង​របស់​កូន​ៗ អ្នក​មិនមែន​ជា​អ្វី​ដែល​បង្ហាញ​ពី​អ្នកជា​មនុស្ស​ទេ​» ។

ការ​ចាយវាយ​លុយ ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​មនុស្ស​ប្រភេទ​ណាមួយ​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ទេ អ្នកស្រី​បាន​បន្ថែម​ថា «​ឲ្យ​តែ​អ្នក​ចំណាយ​លុយ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​គិត​ថា អ្នកមាន​លុយ ឬ​ដើម្បី​ឲ្យ​អ្នក​មើលទៅ​ដូច​អ្នកមាន​លុយ វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកជា​អ្នក​បោកប្រាស់​មួយ​រូប​ប៉ុណ្ណោះ​» ។

វា​ជា​មេរៀន​មួយ​ដែល​អ្នកស្រី​រៀនសូត្រ​ដោយ​ផ្ទាល់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នកស្រី​ព្យាយាម​អ៊ួ​ត​បង្ហាញ​មិត្ត​ស្រី​របស់​ខ្លួន​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នកស្រី ។ ដោយហេតុ​ដូចនេះ អ្នកស្រី​បាន​ជួល​រថយន្ត BMW 750iL និង​ទិញ​នាឡិកា​ប្រណីត​ៗ​ជាដើម ។ ការ​ជួល​រថយន្ត​មាន​តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​អ្នកស្រី​ក៏​ចាប់ផ្តើម​ដឹងខ្លួន​ថា អ្នកស្រី​មិន​មានចិត្ត​ស្រលាញ់​មិត្ត​ស្រី​ខ្លួន​ទេ ។ ប៉ុន្តែ​វា​បាន​ក្លាយទៅជា​មេរៀន​មួយ​ដ៏​សំខាន់​ដែល​បង្រៀន​ឲ្យ​អ្នកស្រី​មិន​ទិញ​អ្វីមួយ ដើម្បី​អួត​បង្ហាញ​អ្នក​ដទៃ​ឡើយ ។

អ្វី​ដែល​អ្នកទិញ​មិន​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​វៃឆ្លាត​ជាង​មុន ឬ​ឡូយ​ជាង​មុន ឬ​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន​ទេ ដូច្នេះ​កុំ​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន​ក្លាយជា​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​អ្នកជា​មនុស្ស ។ អ្នកស្រី​បាន​បន្ថែម​ថា អ្នក​គួរតែ​ឈប់​កុហក​ខ្លួនឯង និង​រស់នៅ​ជាមួយនឹង​ការ​ពិត​របស់​អ្នក​វិញ ។ អ្វី​ដែល​សំខាន់​ក្នុង​ជីវិត គឺ​ការ​ធ្វើ​អ្វី​ដែល​ជា​រឿង​ត្រឹមត្រូវ​មិនមែន​ធ្វើ​អ្វី​ដែល​ងាយស្រួល​ទេ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ