ខេត្តកំពត ៖ ទីតាំងលួចបើកបម្រើសេវាផ្លូវភេទរបស់ជនជាតិចិនមួយកន្លែង ត្រូវបានកំលាំងនគរបាល ការិយាល័យអន្តោរប្រវេសនៃស្នងការដ្ឋាននគរបាលខេត្តចុះបង្ក្រាប កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ព្រមទាំងឃាត់ខ្លួនបុរសនិងស្ត្រីជាជនជាតិចិនចំនួន ៩នាក់នាំមកកាន់ការិយាល័យនគរបាលអន្តោរប្រវេសដើម្បីធ្វើការសាកសួរផងដែរ ។
លោកឧត្តមសេនីយទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តបានឲ្យដឹងថា ទីតាំងដែលកំលាំងសមត្ថកិច្ចចុះបង្ក្រាបខាងលើ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ហើយប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងដោយមានការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកស្នងការខេត្តបានបន្តថា ក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះកំលាំងសមត្ថកិច្ចជំនាញរបស់ស្នងការបានឃាត់ខ្លួនបុរសនិងស្ត្រីជាជនជាតិចិនចំនួន៩នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ និងវត្ថុតាង ខិត្តប័ណ្ណផ្សព្វផ្សាយសេវាបំរើផ្លូវភេទ ព្រមទាំងស្រោមអនាម័យមួយចំនួនផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ