ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​ស្និទ្ធស្នាល​ក្លាយជា​គូស្នេហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​នៅ​ក្នុង​ពិភព​សិល្បៈ​តារា​សម្តែង​មួយ​ចំនួន​ត្រូវ​មហាជន ក៏​ដូច​ជា​ផលិតករ​យល់​ថា​សម្ដែង​រួម​គ្នា​សម​ណាស់ ។ ដូច្នេះ​ហើយ​ទស្សនិកជន​ចង់​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​ក្រៅ​ឆាក​ទៀត​ផង ។ តើ​មាន​តារា​ណាខ្លះ​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ? តារា​សម្តែង​លោក​លឹ​ម ជា​ឡាយ…

រាជធានី​ភ្នំពេញ ៖​នៅ​ក្នុង​ពិភព​សិល្បៈ​តារា​សម្តែង​មួយ​ចំនួន​ត្រូវ​មហាជន ក៏​ដូច​ជា​ផលិតករ​យល់​ថា​សម្ដែង​រួម​គ្នា​សម​ណាស់ ។ ដូច្នេះ​ហើយ​ទស្សនិកជន​ចង់​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​ក្រៅ​ឆាក​ទៀត​ផង ។ តើ​មាន​តារា​ណាខ្លះ​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ?

តារា​សម្តែង​លោក​លឹ​ម ជា​ឡាយ និង​គៀត សុ​វ​ណ្ណា​ឡា​ង អ្នកគាំទ្រ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ​ក្រោយ​ពេល​លេចឮ​ថា​សាង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​នោះ​វិ​វ​ឌ្ឍ​ទៅ​ដល់​ណា​ហើយ​។ សុ​វ​ណ្ណា​ឡា​ង និង​លឹ​ម​ជា​ឡាយ ជួប​គ្នា​នៅ​ក្នុង​ខ្សែភាពយន្ត​ក្នុង​តំណែង​ជា​តួឯក​ច្រើន​រឿង​មក​ហើយ ដោយ​ប្រភេទ​រឿង​ខ្លះ​មាន​ទាំង​ការ​ឌឺដង​ដាក់​គ្នា​លែបខាយ​ពាក្យ​សំដី ក៏​ដូច​ជា​កាច់​កុង​គ្នា ។ លើស​ពី​នេះ​មាន​ឈុត​ឆាក​ខ្លះ​ទៀត​ក៏​បញ្ចូល​អារម្មណ៍ ផ្អែមល្ហែម​តាម​សាច់​រឿង​។

ដៃគូ​សម្តែង​១​គូ​នេះ​អ្នកគាំទ្រ​ចង់​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​ក្រៅ​ឆាក ។ ទោះជា​យ៉ាងណា​ក្ដី​ពួក​គេ​ក៏​បាន​បង្ហាញ​តម្រុយ​ស្នេហ៍​ជាមួយ​គ្នា​ដែរ​។​ជា​ពិសេស​ណា​ឡា​ង មិន​បាន​ច្រានចោល​ជា​ឡាយ​ឡើយ ដោយ​និយាយ​ថា​«​ជា​បុគ្គល​មាន​សមត្ថភាព ពូកែ​ស៊ូទ្រាំ អត់ធ្មត់​ការងារ បើសិនជា​នារី​ណា​បាន​គាត់​ជា​គូ​អនាគត​ពិតជា​សំណាង ឆ្លងកាត់​ការ​អង្កេត​ពេល​មើល​គាត់​បំពេញការងារ​ថា​ជា​ប្រភេទ​មនុស្ស​បែប​ម៉េច​នាង​ខ្ញុំ​យល់​ច្បាស់​»​។

ចំណែក​ប្រុស​ស្អាត​ស្រី​ស្អាត​ខាត់ វៃ​ហាំ​ង និង​សុ​ិ​ន យូ​ប៊ិ​ន វិញ​ក៏​ពន្លក​ស្នេហ៍​កើត​ចេញពី​ការ​សម្តែង​ភាពយន្ត​រួម​គ្នា​ដែរ ។ ពួក​គេ​កាន់តែ​ផ្អើ​ម​ល្ហែម​នឹង​គ្នា ក្រោយ​ពេល​ដែល​គេ​ចំអន់​ថា​ស្រឡាញ់​គ្នា ។ ការ​ចំអន់​នេះ យូរ​ៗ​ទៅ​ស្រាប់តែ​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​គ្នា ។ អ្នក​ទាំង​ពីរ​តែងតែ​បង្ហោះ​រូបភាព​ផ្អែមល្ហែម ស្និទ្ធស្នាល​គ្នា ជា​បន្តបន្ទាប់ ។ តាំងពី​ស្រឡាញ់​គ្នា​មក​ការងារ​សម្ដែង​របស់​ពួក​គេ​ហក់​ឡើង​ជាង​មុន ។ ភាគច្រើន​ផលិតករ​ហៅ​ថត​រួម​គ្នា ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​បាន​ឱកាស​យល់ចិត្ត​ថ្លើម​គ្នា​ទ្វេ​ឡើង ។

តារាភាពយន្ត​១​គូ​នេះ​មិន​ទាន់​សម្រេចចិត្ត​ចូល​រោងការ​ទេ ដោយ​ទុក​ពេល​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន​សិន ។
រវាង​តារាចម្រៀង​វ័យក្មេង​លោក​ថៃ អតិ​ជាតិ​បុត្រ បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​ជាមួយ ស្រី​ស្រស់ ដួង​ម៉ា​និ​ច ជា​តារា​សម្ដែង ។ ភាព​ផ្អែមល្ហែម​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួក​គេ​សង្ស័យ​ថា​«​ជា​ស្នេហា​ខុស​ជំនាន់​ដែល​ទើបនឹង​ដុះ​ពន្លក​ឡើង​»​។

ភាព​ផ្អែមល្ហែម​នេះ​បាន​លេច​ចេញ​ឡើង​ក្រោយ​ពី​ពួក​គេ​បាន​បង្ហាញមុខ​ក្នុង​ដំណើរ​កម្សាន្ត​រួម​គ្នា​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​នា​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ មុន​ពេល​លេច​ចេញ​ភាព​ផ្អែមល្ហែម​នេះ​គេ​បាន​ឃើញ​ស្រី​ស្រស់​ដួង ម៉ា​និ​ច ពោល​ពាក្យ​ឯកា​ខ្លាំង ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​លេច​ចេញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​តារាចម្រៀង​វ័យក្មេង​ស្រស់​សង្ហា​ម្ចាស់​បទ​«​គ្រា​ស្នេហ៍​» ថៃ អតិ​ជាតិ​បុត្រ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ