ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! បេក្ខជន​ប្រឡង​បាក់​ឌុ​ប​៤​នាក់​ដួល​សន្លប់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​៤​នាក់​បាន​ដួល​សន្លប់​ក្រោយ​ពី​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៩​នេះ​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​តាម​រថយន្ត​សា​មុ​យមក​កាន់​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។ បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ដួល​សន្លប់​ទាំង​៤នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​កាន…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ចំនួន​៤​នាក់​បាន​ដួល​សន្លប់​ក្រោយ​ពី​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៩​នេះ​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​តាម​រថយន្ត​សា​មុ​យមក​កាន់​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។

បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ដួល​សន្លប់​ទាំង​៤នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​កាន រាត្រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ក្រាំង ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ជា​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​បឋម​សិក្សា​ព្រះ​សីហ​នុ ក្រុង​ស្វាយ​រៀង មាន​អាកា​រៈ​ឈឺក្បាល​ខ្លាំង​និង​វិលមុខ​រកកល់​ក្អួតចង្អោរ ហើយ​សន្លប់​ក្រោយ​ពី​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នា​ចុង​ម៉ោង​១១​ព្រឹក​។

២-​ឈ្មោះ​មៀ​ច ពៅ​មក​រា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ ជា​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង នាង​មាន​ជម្ងឺ ចាប់តាំងពី​ថ្ងៃ​ប្រឡង​ដំបូង​គឺ​ថ្ងៃ​ទី​១៩ សីហា ហើយ​ត្រូវ​បាន​គ្រូពេទ្យ​បន្តោង​សេរ៉ូម​រួច​បញ្ជូន​ទៅ​ឲ្យ​ចូល​ប្រឡង​វិញ​ធម្មតា លុះ​ពេល​បំពេញ​វិញ្ញាសារ​រួច ក៏​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​វិញ ហើយ​ពេល​ល្ងាច​ចូល​ទៅ​ប្រឡង​ធម្មតា លុះ​ប្រឡង​ចប់​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ ហើយ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ សីហា ចូល​ប្រឡង​វិញ​រហូត​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​សន្លប់​ម្តងទៀត ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិញ លុះ​ល្ងាច​ថ្ងៃ​ទី​២០​នឹង​បន្ត​ទៅ​ប្រឡង​រហូត​បញ្ចប់​។

៣-​ឈ្មោះ​សុខ ស្រី​និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ជា​បេ​ក​ជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង បាន​ដួល​សន្លប់​ពេល​បំពេញ​វិញ្ញាសារ​រួច​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ សីហា ហើយ​បាន​បញ្ជូន​មក​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត លុះ​ព្រឹក​ថ្ងៃ​ទី​២០ សីហា ចូល​ប្រឡង​ជា​ធម្មតា​វិញ រហូត​ដល់​បំពេញ​វិញ្ញាសារ​គណិត​វិទ្យា​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ក៏​ដួល​សន្លប់​ម្តងទៀត ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

និង​៤-​ឈ្មោះ​មុំ ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៌​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយ​រៀង​ខាងជើង ពេល​ប្រឡង​នៅ​ថ្ងៃ​ទី​១៩ សីហា គឺ​មាន​សុខភាព​ធម្មតា ហើយ​នៅ​ថ្ងៃ​ទី​២០ សីហា ចាប់ផ្តើម​ឈឺក្បាល​ងងឹតមុខ​រកកល់​ក្អួតចង្អោរ​នៅ​ពេល​ប្រឡង​គណិត​វិទ្យា នាង​បាន​ប្រឹងប្រែង​បំពេញ​វិញ្ញាសារ​រហូត​រួច​នៅ​វេលា​ម៉ោង​១១​ព្រឹក​ទើប​ងងឹតមុខ​សន្លប់ ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត ហើយ​ដល់​ម៉ោង​ប្រឡង ទើប​គ្រូពេទ្យ​នឹង​ដឹក​បញ្ជូន​ឲ្យ​ទៅ​ប្រឡង​វិញ​ដោយ​ដៃ​ដាក់​សេរ៉ូម និង​មាន​គ្រូពេទ្យ​ប្រចាំការ​ជួយ​សង្គ្រោះ​ផង​ដែរ ។

ទោះបីជាយ៉ាង​​ណា សូម​ជូនពរ​ឲ្យ​បេក្ខជន​ទាំង​៤​នាក់​ខាងលើ​បាន​ធូរស្រាល​ពី​ជំងឺ និង​បាន​ប្រឡង​ជាប់​គ្រប់​ៗ​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ