ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឡាវ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​នាំ​គ្រឿងញៀ.ន​ឆ្លងកាត់​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិ្ច​ច​ប្រជុំ​ជា​ផ្លូវការ​នៃ​សន្និសីទ​លើក​ទី​៧ គណៈ​កម្ម​ធិ​ការ​កិច្ចការ បរទេស​នៃ​រដ្ឋសភា​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តី​ពី​តួនាទី​របស់​រដ្ឋសភា​ក្នុង​ការ​ជម្រុញ និង​អនុវត្តន៍​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៣ កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ឡាវ​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​នាំ​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិ្ច​ច​ប្រជុំ​ជា​ផ្លូវការ​នៃ​សន្និសីទ​លើក​ទី​៧ គណៈ​កម្ម​ធិ​ការ​កិច្ចការ បរទេស​នៃ​រដ្ឋសភា​ប្រទេស​ទាំង​បី​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តី​ពី​តួនាទី​របស់​រដ្ឋសភា​ក្នុង​ការ​ជម្រុញ និង​អនុវត្តន៍​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៣ កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ឡាវ​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​នាំ​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា ។

នេះ បើ​តាម​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ។ តាម​ការ​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លោក​ឈាង វុន​បាន​អះអាង​ថា ក្នុង​កិច្ចប្រជុំ​ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ​ធ្វើការ​ទប់ស្កាត់​កុំ​មានការ​ឆ្លងកាត់​គ្រឿង​ញឿ​ន​ចូល​កម្ពុជា​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖«​យើង​បាន​ជម្រាប​គាត់​ច្បាស់​ថា គ្រឿងញៀន​បាន​ឆ្លងកាត់​ពី​ឡាវ​មក​ខេត្តស្ទឹងត្រែង ហើយ​យើង​ចាប់​បានជា​ញឹកញាប់​នឹង​មាន​ចំនួន​ច្រើន ។ អី​ញ្ចឹ​ង​ស្នើ​ភាគី​ឡាវ​ទប់ស្កាត់​ខាង​គាត់​កុំ​ឲ្យ​ឆ្លង​មក​ខាងយើង ។ ព្រោះ​នេះ​ជា​រឿង​ធំ​ណាស់ ដែល​យើង​កំពុង​តែ​បង្ក្រាប ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុភាព​ល្អ ។ ការ​ប្រើប្រាស់​គ្រឿងញៀន​បាន​ដាច់ ទាំង​សុខភាព និង​ថវិការ​ថែម​ទៀត​» ។ លោក​ថា ការ​ស្នើ​សុំ ស្នើ​ទៅ​សភា​ឡាវ គឺ​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល ព្រមទាំង​អាជ្ញាធរ​ឡាវ​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​គ្រឿងញៀន​ចូល ។

លោក​ឈាង វុន ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ភាគី​ឡាវ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ផង​ដែរ ។ ព្រោះថា បញ្ហា​ព្រំដែន​កម្ពុជា​ឡាវ​កំពុង​មា​នភា​ស្មុគស្មាញ​ដោយ​ភាគី​ឡាវ​ស្នើ​សុំ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា​ដោយ​កុំ​ប្រើ​ទ័ព ។ លោក​ជា​ការ​ឆ្លើយ​តប​វិញ​លោក​ឈាង វុន បញ្ជាក់​ថា ៖«​ខ្ញុំ​ឆ្លើយ​តប​ទៅ​វិញ ហើយ​ឲ្យ​គាត់​យក​គិត​ថា និង​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​របស់​គាត់​ថា ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល​ទាំង​ពីរ ជា​ពិសេស​នោះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​បាន (​តំបន់​ដែល​ប្រទាញប្រទង់​គ្នា​) សុំ​កុំ​ឲ្យ​មាន​សកម្មភាព​អ្វី គឺ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​សិន ។ ប៉ុន្តែ​ភាគី​ឡាវ​បាន​ច​លត​ទ័ព អីចឹង​ជា​កំហុស​ភាគី​ឡាវ​» ។ លោក​ក៏​បាន​លើក​ឡើង​ថា ភាគី​កម្ពុជា​ចង់​បានការ​ដោះស្រាយ​ដោយ​សន្តិវិធី​ណាស់ ប៉ុន្តែ​ចំពោះ​ការ​ចល័ត​ទ័ព​នេះ​ភាគី​កម្ពុជា​យើង​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​ឡាវ គម្រាម​ដោយ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នោះ​ទេ ។

លោក ឈាង វុន ក៏​បាន​សង្កត់ធ្ងន់​ទៅ​កាន់​ភាគី​វៀតណាម និង​ឡាវ​ថា រឿង​ទឹកដី​ក៏​ដូច​ជា រឿង​សញ្ជាតិ​ដែរ​វា គឺជា​ចំណុចរ​ស៊ើប និង​ក្តៅ​ខ្លាំង​ណាស់ បើ​ភាគី​ណាមួយ​ហ៊ាន​លះ​ប ង់​នោះ​សត្រូវ​នយោបាយ និង​ចោទប្រកាន់​ថា ក្បត់ជាតិ ។ ដូច្នេះ​ជំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ការពារ​ដាច់ខាត​មិន​ឲ្យ​បាត់បង់​ទឹកដី​ទទេ​នោះ​ទេ ។ ចំណែក​សញ្ជាតិ​វិញ​ក៏​មិន​ឲ្យ​គេ​បំពាន់​យក​សញ្ជាតិ​យើង​នោះ​ទេ ។ បើ​តាម​លោក​ឈាង វុន បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ CLV ក៏​មាន​ភាព​តានតឹង​គ្នា​ផង​ដែរ​ចំពោះ ភាគី​ដែល​ចូល​ប្រជុំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ