ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​​មូលហេតុ​អ្វី​​​​ដែលឡាន​ប៉ូលិស​អន្តោ​ប្រវេសន៍​​​បុកពីក្រោយស្លា.ប់ទាំង៤នេះ?

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ចំពោះ​មូលហេតុ​នៃ​ការ​បុក​នេះ ​មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ឱ្យ​ដឹង​ថា ​តើ​មក​ពី​មូលហេតុ​អ្វី​ដែល​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ បើក​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពីក្រោយ​ទាំងបែប​នេះ ។ សូម​រំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​ប្រល័យ​មួយ​ បាន​ឆក់​យក​ជីវិត​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​៤​នាក់…

ខេត្តកំពត ៖ ចំពោះ​មូលហេតុ​នៃ​ការ​បុក​នេះ ​មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​ឱ្យ​ដឹង​ថា ​តើ​មក​ពី​មូលហេតុ​អ្វី​ដែល​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ បើក​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពីក្រោយ​ទាំងបែប​នេះ ។ សូម​រំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​មហា​ប្រល័យ​មួយ​ បាន​ឆក់​យក​ជីវិត​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​៤​នាក់ និង​ម្នាក់​របួស​រស់​ជីវិត ក្នុង​ហេតុការណ៍​បោះពួយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍​កង់​ម្ភៃ កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩ សីហា លើ​កំណាត់ផ្លូវជាតិ​លេខ​៣៣ កំពត​-​កំពង់ត្រាច ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤ និង​លេខ​៥ ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

ប្រភព​ពី​សមត្ថកិច្ចចរាចរណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ជា​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា​-​វៀតណាម​ព្រែក​ចាក​មាន​គ្នា​៥​នាក់ ហើយ​ពេល​បុក​ភ្លាម​ៗ​ គឺ​ស្លាប់​៣​នាក់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​ម្នាក់​ទៀត និង​ម្នាក់​ទៀត​របួស​មិន​ធ្ងន់​ពេក​ទេ ។ ប្រភព​ដដែល​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​រថយន្ត​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​បុក​ពីក្រោយ ពណ៌​ស សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A 1861 កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា លុះដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​បុក​ពីក្រោយ ពេញទំហឹង​ដាច់​ផ្លា​ក​លេខ​រថយន្ត​ខាង​មុខ​បាត់ ។

ពេល​បុក​ពីក្រោយ​នោះ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​បន្ត​ទៀត ឃ្លាត​ជា​ច្រើន​រយ​ម៉ែត្រ​ពី​កន្លែង​បុក​ទើប​ឈប់ ហើយ​អ្នកបើកបរ​ក៏​បាន​ចុះ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ទៅ អត់​បាន​នៅ​មើល​មហន្តរាយ​ពី​ខាងក្រោយ​ឡើយ ។ ចំណែក​រថយន្ត​តូច​ដែល​បុក​ពីក្រោយ ​គឺ​បុក​ធ្ងន់ធ្ងរ​ណាស់ ខ្ទេច​ទាំងស្រុង​កាប៊ី​នខា​ង​មុខ សល់​តែ​បាំង​ខាងក្រោយ​គឺ​ខ្ទេច​មើលឃើញ​ម៉ាស៊ីនរថយន្ត​នៅ​លើគោក ដែល​ធ្វើ​ឱ្យ​អ្នក​ជិះ សឹងតែ​គ្មាន​ជីវិត​រស់នៅ ។ រថយន្ត​ដែល​បុក​ពីក្រោយ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2Z0241 បើកបរ​ដោយ​លោក ងួ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ នៅ​ប៉ុស្តិ៍​ព្រែក​
ចាក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​អ្នក​រួម​ដំណើរ​៤​នាក់​ទៀត ។

ចំណែក​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ មានឈ្មោះ ៖ ១-​ឈ្មោះ ញឹ​ប ភី​រក្ស ភេទ​ប្រុស មាន​ទីលំនៅ​ភ្នំពេញ ជា​នគរបាល​អន្តោប្រវេសន៍ មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ឯក​(​សក្តិ​៥) ២-​ឈ្មោះ តាន់ ផេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភ្នំពេញ មាន​ឋានន្តរសក្តិ​វរសេនីយ៍ទោ ៣-​ឈ្មោះ ឃី ឡុ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ឋានន្តរសក្តិ​វរសេនីយ៍ទោ ។ អ្នក​ទាំង​បី​ស្លាប់​នៅ​ក្នុង​រថយន្ដ​តែ​ម្ដង ។ ចំណែក​ទី​៤-​ឈ្មោះ ថៃ វីរ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ឋានន្តរសក្តិ​អនុសេនីយ៍ឯក រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

យានយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ