ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួលសុំបញ្ចប់រឿងត្រឹម​400$…​ករណី​ពេទ្យបន្លំលូក​ប្រដាប់ភេទ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ករណីលោកគ្រូ​ពេទ្យ​ម្នាក់ត្រូវនារីមានផ្ទៃពោះ៧ខែ​ចោទថា បាន​យកដៃ​គាត់​ដោយ​មិន​​​ពាក់​​ស្រោម​បន្លំ​​លូក​ចូល​ប្រដាប់​ភេទ​ចំនួន​៣​ដង​ បង្កឱ្យមានការភ្ញាក់​ផ្អើល​​ដល់​​អ្នក​សារព័ត៌មាន ​រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ​ចកចុះមកសួរធ្វើការសម្រួលគ្នា រហូត​ដល់​ម៉ោង​៩​កន្លះ​យប់ថ្ងៃទី១៩ សីហា ​ទើប​ខាង​លោកគ្រូ​ពេទ្យ​​​សុំ​សម្រួល​គ្នាជាមួយខាង​ជន​រង​គ្រោះ​កុំឱ្យ​​ប្តឹង​អី​ និងសុំ​បញ្ចប់រឿង​ត្រឹមតែ​ប៉ុណ្ណឹង…

រាជធានីភ្នំពេញ ៖ ​ករណីលោកគ្រូ​ពេទ្យ​ម្នាក់ត្រូវនារីមានផ្ទៃពោះ៧ខែ​ចោទថា បាន​យកដៃ​គាត់​ដោយ​មិន​​​ពាក់​​ស្រោម​បន្លំ​​លូក​ចូល​ប្រដាប់​ភេទ​ចំនួន​៣​ដង​ បង្កឱ្យមានការភ្ញាក់​ផ្អើល​​ដល់​​អ្នក​សារព័ត៌មាន ​រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ​ចកចុះមកសួរធ្វើការសម្រួលគ្នា រហូត​ដល់​ម៉ោង​៩​កន្លះ​យប់ថ្ងៃទី១៩ សីហា ​ទើប​ខាង​លោកគ្រូ​ពេទ្យ​​​សុំ​សម្រួល​គ្នាជាមួយខាង​ជន​រង​គ្រោះ​កុំឱ្យ​​ប្តឹង​អី​ និងសុំ​បញ្ចប់រឿង​ត្រឹមតែ​ប៉ុណ្ណឹង ។ ក្រោយ​ពេល​កើតហេតុ​ ខាង​នារី​រង​គ្រោះក៏​ព្រម​ទទួល​សំណង​ចំនួន​400$​ដើម្បី​បញ្ចប់រឿង ​ហើយ​ខាង​គ្លី​និក ​ក៏​ព្រម​ធានា​ព្យាបាល​​ឱ្យជន​រង​គ្រោះ​​ថែម​ទៀត​ ។

https://www.facebook.com/KohSantepheapFireBuzz/videos/1070962679759200/

សូមរំលឹកថា មានការភ្ញាក់ផ្អើលទាំងយប់ ក្រោយពី​នារីវ័យ​ក្មេង​​មាន​ផ្ទៃពោះ​៧​ខែម្នាក់ ​ទៅ​ពិនិត្យអេកូ​​ពោះ​នៅក្នុង​​គ្លីនិក​ឯកជន​«ករុណា​ពេទ្យ»​បានចោទ​​​​​លោកគ្រូ​ពេទ្យ​បន្លំ​យកដៃ​លូក​ប្រដាប់​ភេទ​​នាងចំនួន​​​​៣​ដង ដោយ​មិន​បាន​ពាក់​ស្រោមដៃ​​ ​ករណី​នេះ ​ធ្វើឱ្យផ្អើលដល់​​អ្នកសារព័ត៌មានជាច្រើន​​ចុះ​មក​កន្លែង​កើត​ហេតុ​ កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ​សីហា​​ ស្ថិតតាម​បណ្តោយ​ផ្លូវ​70 ​ស្ថិត​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ នារី​​រង​គ្រោះ​​រូបនេះ​ឈ្មោះ ច្រឹ​ក ពិសី ​អាយុ១៩ឆ្នាំ ស្នាក់​នៅ​ផ្លូវ​51 សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌ​ដូនពេញ ​មាន​​ប្តី​​ឈ្មោះ​ធា រ​ដ្ឋា អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​ផ្លូវ​51 សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ​។

បើតាម​ប្រភព​​ប្តីរបស់នារី​ខាងលើឱ្យដឹងថា មុន​ពេល​កើតហេតុ ​ប្រពន្ធ​​​គាត់​ទៅធ្វើការ​​នៅ​ក្នុង​ភោ​ជនីយ
​ដ្ឋា​ន​មួយ​កន្លែង ។ ហើយនៅ​ថ្ងៃ​កើតហេតុ​នោះ ត្រូវអ្នកធ្វើការ​ជាមួយ​គ្នា​មិន​បាន​ប្រយ័ត្ន​​​ធ្វើ​​ប៉ះ​​​ចំ​ពោះរបស់​​​ប្រពន្ធ​គាត់​ ហើយ​នាង​មិនសូវ​ជា​ស្រួលខ្លួន​​ក៏​ហៅ​ម្តាយបង្កើត​ខ្លួនឯង​​ឱ្យជូន​​​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជប៉ុន​ ។ តែពេលនោះ ​បានសួរទៅ​ម៉ូតូ​កង់​បី​​​ថា ​​​មាន​ស្គាល់​គ្លីនិក​ណា​ដែល​ឆ្លុះ​អេកូទេ ទើប​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ ដឹក​​យក​ទៅ​គ្លីនិក​ឯកជន​យីហោ​ ​«ករុណា​ពេទ្យ»ដើម្បី​ពិនិត្យ​នឹង​ឆ្លុះ​អេកូ ទើបមានរឿងខាងលើកើតឡើង។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ