ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សិន​លិង្គ​ចេះ​តែ​ធំ​ក្លិនស្អុយ មាន​ន័យ​ថា​បណ្តាល​មកពី​មូល​ហេតុ​នេះ (18+)

4 ឆ្នាំ មុន

លិង្គ​ដែល​មាន​ក្លិនស្អុយ​គឺជា​ប្រធានបទ​មួយ​ដែល​អ្នក​កម្រ​នឹង​លើកយក​មក​ពិភាក្សា​ជាមួយ​ដៃគូរ​ណាស់​។ ហើយ​អ្នក​ក៏​តែងតែ​មិនដឹង​ថា​ក្លិនស្អុយ​នេះ​មាន​ន័យ​អ្វី​ឲ្យ​ប្រាកដ​ដែរ​។​តើ​មាន​ដំណោះស្រាយ​ដែរ​ទេ? តើ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​លិង្គ​មាន​ក្លិនស្អុយ? ក្លិន​មិនល្អ​ដែល​ចេញពី​លិង្គ​មានរឿង​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ទម្លាប់​អនាម័យ​របស់​បុគ្គល​ម្នាក់​ៗ ហើយ​ក៏​មិនសូវ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែរ​។ ភាគច្រើន ក្លិន​នេះ​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​ញ៉ាំ​។ ឧទាហរណ៍ បើសិនជា​អ្នក​ញ៉ាំ​ខ្ទឹមស ហើយ​រត់​កីឡា…

លិង្គ​ដែល​មាន​ក្លិនស្អុយ​គឺជា​ប្រធានបទ​មួយ​ដែល​អ្នក​កម្រ​នឹង​លើកយក​មក​ពិភាក្សា​ជាមួយ​ដៃគូរ​ណាស់​។ ហើយ​អ្នក​ក៏​តែងតែ​មិនដឹង​ថា​ក្លិនស្អុយ​នេះ​មាន​ន័យ​អ្វី​ឲ្យ​ប្រាកដ​ដែរ​។​តើ​មាន​ដំណោះស្រាយ​ដែរ​ទេ? តើ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​លិង្គ​មាន​ក្លិនស្អុយ?

ក្លិន​មិនល្អ​ដែល​ចេញពី​លិង្គ​មានរឿង​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ទម្លាប់​អនាម័យ​របស់​បុគ្គល​ម្នាក់​ៗ ហើយ​ក៏​មិនសូវ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែរ​។ ភាគច្រើន ក្លិន​នេះ​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​បាន​ញ៉ាំ​។

ឧទាហរណ៍ បើសិនជា​អ្នក​ញ៉ាំ​ខ្ទឹមស ហើយ​រត់​កីឡា អ្នក​នឹង​បែកញើស​មក​ធំក្លិន​ខ្ទឹមស​។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ពី​ពាក់​ខោ​ខូ​វ​ប៊​យ​រយៈពេល​យូរ ហើយ​មិន​ដោះ​ចេញ វា​ក៏​អាច​នាំ​ឲ្យ​មាន​ក្លិន​បាន​ដែរ​។ ការ​បែកញើស និង​មាន​សំណើម​លាយ​គ្នា​ជាមួយនឹង​បាក់តេរី​លើ​ស្បែក​ទៀត នឹង​ធ្វើ​ឲ្យ​កើតជា​ក្លិន​ខ្លួន​នេះឯង​។ នៅ​តំបន់​គ្រ​លាន​មាន​ក្រពេញ​បញ្ចេញ​ញើស​មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ក្លិន​មិនល្អ​កើតឡើង​ដែរ​។

បើសិនជា​អ្នក​កំពុង​តែ​ឆ្ងល់​ថា តើ​ក្លិន​ប្រដាប់​ភេទ​មាន​ប៉ះពាល់​ដល់​សុខភាព​របស់​ដៃគូ​ក្នុង​ពេល​រួម​ភេទ​ឬ​អត់​នោះ ចូរ​យល់​ថា រឿង​នេះ​គ្មាន​អ្វី​ជា​បញ្ហា​ចោទ​ឡើយ​។​ក្លិន​របស់​លិង្គ​មិន​អាច​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ការ​បង្ក​រោគ​បាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ