ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា លេបថ្នាំ​ពន្យា​កំណើត​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ តើ​មែនឬ​អត់?

4 ឆ្នាំ មុន

បើសិនជា​អ្នក​ធ្លាប់​គិត​អំពី​ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​នោះ រឿង​មុនគេ​ដែល​ត្រូវ​គិត​បន្ទាប់​នោះ​គឺថា តើ​វា​ធ្វើ​ឲ្យ​ធាត់​ឡើង​ទម្ងន់​ដែរ​ឬ​អត់?ខណៈ​ពេល​ដែល​ថ្នាំ​ពន្យា​កំណើត​អាច​មាន​ផល​រំខាន​ច្រើន ការ​ធាត់​ឡើង​ទ​ម្ង​ន់​គឺជា​ការ​បារម្ភ​ដ៏​ធំ​បំផុត​ហើយ​។ ថ្នាំ​ពន្យា​កំណើត​អាច​មាន​ផល​រំខាន​ខុស​ៗ​គ្នា​ច្រើន​ទៅ​តាម​ស្ត្រី​ខុស​ៗ​គ្នា ព្រោះតែ​ពួក​គេ​មាន​កម្រិត​អ័រម៉ូន​ខុស​ៗ​គ្នា​ដែរ​។ ឧទាហរណ៍ អ្នក​ប្រហែលជា​មាន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ពី​ធម្មជាតិ​ច្រើន​ជាង​ប្អូន​ស្ត្រី​អ្នក ឬ​មិត្តភក្តិ​របស់​អ្នក​។ ដូច្នេះ…

បើសិនជា​អ្នក​ធ្លាប់​គិត​អំពី​ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​នោះ រឿង​មុនគេ​ដែល​ត្រូវ​គិត​បន្ទាប់​នោះ​គឺថា តើ​វា​ធ្វើ​ឲ្យ​ធាត់​ឡើង​ទម្ងន់​ដែរ​ឬ​អត់?ខណៈ​ពេល​ដែល​ថ្នាំ​ពន្យា​កំណើត​អាច​មាន​ផល​រំខាន​ច្រើន ការ​ធាត់​ឡើង​ទ​ម្ង​ន់​គឺជា​ការ​បារម្ភ​ដ៏​ធំ​បំផុត​ហើយ​។

ថ្នាំ​ពន្យា​កំណើត​អាច​មាន​ផល​រំខាន​ខុស​ៗ​គ្នា​ច្រើន​ទៅ​តាម​ស្ត្រី​ខុស​ៗ​គ្នា ព្រោះតែ​ពួក​គេ​មាន​កម្រិត​អ័រម៉ូន​ខុស​ៗ​គ្នា​ដែរ​។ ឧទាហរណ៍ អ្នក​ប្រហែលជា​មាន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ពី​ធម្មជាតិ​ច្រើន​ជាង​ប្អូន​ស្ត្រី​អ្នក ឬ​មិត្តភក្តិ​របស់​អ្នក​។ ដូច្នេះ ឥ​ទ្ធី​ពល​នៃ​ថ្នាំ​ពន្យា​កំណើត​ចំពោះ​អ្នក​នឹង​មាន​លក្ខណៈ​ខុស​គ្នា​ពី​មិត្តភក្តិ​អ្នក​ដែរ​។ ដូច្នេះ​ដើម្បី​ដឹង​ច្បាស់​ថា វា​ធ្វើ​ឲ្យ​ធាត់​ឬ​អត់ ទាល់តែ​សាក​ប្រើ​សិន​ទើប​ដឹង​។

យ៉ាងណាមិញ អ្នក​នៅ​តែ​ប្រុង​ប្រយ័ត្ន​ដដែល​នៅ​ពេល​ជ្រើសរើស​ថ្នាំ​គ្រាប់​ពន្យា​កំណើត​នេះ​មក​ប្រើប្រាស់​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា ថ្នាំ​ពន្យា​កំណើត​ធ្វើ​ឲ្យ​ធាត់​ឬ​អត់​នោះ​គឺ ចំនួន​អ័រម៉ូន​ដែល​មាន​ក្នុង​ថ្នាំ​នោះ​តែ​ម្តង​។ បើសិនជា​ថ្នាំ​ពន្យា​កំនើត​មាន​សុទ្ធតែ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ច្រើន នោះ អ្នក​នឹង​ធាត់​ដោយសារ​តែ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​។

យ៉ាងណាមិញ អ្នក​នឹង​មិន​អាច​ធាត់​បែប​នេះ​នៅ​ពេល​អ្នក​ឈប់​ប្រើ ឬ​ប្រើ​អស់​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការ​ធាត់​ឡើង​ទម្ងន់​បែប​នេះ​គឺ ថ្នាំ​ពន្យា​កំណើត​មាន​សារធាតុ Drospirenone ដែល​ជា​សមាសធាតុ Progestin​។ ជា​ធម្មតា Drospirenone គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម ហើយ​ក៏​បង្ការ​កុំ​ឲ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ​។

បើសិនជា​អ្នក​ស្ថិត​ក្នុង​ការ​ប្រើ​វិធី​ពន្យា​កំណើត​ផ្សេង​ដូច​ជា ចាក់​ថ្នាំ​ពន្យា​កំណើត ឬ​កង​ដាក់​ក្នុង​ស្បូន ការ​ធាត់​នោះ​មិនមែន​ដោយសារ​ការ​ចាល​ជាតិ​ទឹក​ទេ តែ​ជា​ការ​កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ទៅ​វិញ​ទេ​។ បើសិនជា​អ្នក​ធាត់​ខ្លាំង​ក្រោយ​ពី​ចាប់ផ្តើម​ប្រើ​វិធី​ពន្យា​កំណើត​ថ្មី ចូរ​ធ្វើការ​ផ្លាស់​ប្តូរ​របប​អាហារ ឬ​ហាត់ប្រាណ​បន្ថែម​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ