ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​រដូវ​​​មិន​ទៀងទាត់មែន​ទេ ពេល​នេះ​អស់​​​បញ្ហា​​​ហើយ ជាមួយ​វិធី​ទាំងនេះ​

4 ឆ្នាំ មុន

មាន​ហេតុផល​ខុស​ៗ​គ្នា​ច្រើន​ណាស់​នៅ​ពីក្រោយ​ការ​មិន​មក​រដូវ​របស់​មនុស្ស​ស្រី ចាប់តាំងពី​ការ​អ​តុល្យភាព​អ័រម៉ូន រហូត​ដល់​មាន​បញ្ហា​ណាមួយ​នៃ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​របស់​ស្ត្រី​។ អ្វី​ដែល​កើតឡើង​ញឹកញាប់​នោះ​គឺថា ការ​មិន​មក​រដូវ​អាច​កើតឡើង​ដោយសារ​តែ​ការ​រំខាន​នៃ​ភាព​ធម្មតា​របស់​អ័រម៉ូន​ជា​ច្រើន​ក្នុង​រាង​កាយ​ដូច​ជា ស្ត្រេ​ស បាក់ទឹកចិត្ត កង្វះ​អាហារូបត្ថម្ភ ធាត់​ជ្រុល ស្គម​ពេក…

មាន​ហេតុផល​ខុស​ៗ​គ្នា​ច្រើន​ណាស់​នៅ​ពីក្រោយ​ការ​មិន​មក​រដូវ​របស់​មនុស្ស​ស្រី ចាប់តាំងពី​ការ​អ​តុល្យភាព​អ័រម៉ូន រហូត​ដល់​មាន​បញ្ហា​ណាមួយ​នៃ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​របស់​ស្ត្រី​។ អ្វី​ដែល​កើតឡើង​ញឹកញាប់​នោះ​គឺថា ការ​មិន​មក​រដូវ​អាច​កើតឡើង​ដោយសារ​តែ​ការ​រំខាន​នៃ​ភាព​ធម្មតា​របស់​អ័រម៉ូន​ជា​ច្រើន​ក្នុង​រាង​កាយ​ដូច​ជា ស្ត្រេ​ស បាក់ទឹកចិត្ត កង្វះ​អាហារូបត្ថម្ភ ធាត់​ជ្រុល ស្គម​ពេក និង​ហាត់ប្រាណ​ច្រើន​ពេក​។ វា​ក៏​ប្រហែលជា​បង្ក​ឡើង​ដោយសារ​តែ​ជំងឺ​ដែរ​ដូច​ជា ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ជំងឺ​បេះដូង​ពី​កំណើត​ជាដើម​។

មាន​ឧទាហរណ៍​ច្រើន​ណាស់​ដែល​អាកា​រៈ​មិន​មក​រដូវ​អាច​ស្រួលបួល​មក​វិញ ជាមួយនឹង​ការ​ដោះស្រាយ​ពី​របប​អាហារ​ពីរ​បី​ប្រភេទ និង​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​។ យ៉ាងណាមិញ អ្នក​ក៏​ព្យាបាល​ការ​មិន​មក​រដូវ​តាម​រយៈ​វិធី​ងាយ​ៗ​ដូច​ខាងក្រោម​នេះ​បាន​ដែរ​៖

១-បន្ថយ​ស្ត្រេ​ស ៖ ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​ងាយ​នឹង​មិន​មក​រដូវ​ណាស់​។ បើសិនជា​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ជីវិត​ដែល​រស់នៅ​រវល់​ច្រើន​ពេក យក​ល្អ​គួរតែ​ចៀសវាង​ភាព​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​ទៅ ជា​ពិសេស​សកម្មភាព​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​។ អ្នក​ក៏​គួរតែ​ព្យាយាម​រំងាប់​អារម្មណ៍​ឲ្យ​បាន​ច្រើន​ផង​បើសិនជា​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ថប់​អារម្មណ៍​។

២-ត្រូវ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ៖ អ្នក​ក៏​ងាយ​នឹង​មាន​បញ្ហា​មិន​មក​រដូវ​ដែរ​បើសិនជា​អ្នក​កំពុង​តែ​កង្វះ​អាហារូបត្ថម្ភ ដែល​វា​ច្រើន​តែ​កើត​ឡើងជា​ញឹកញាប់​ក្នុង​ករណី​ដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​មិន​គ្រប់គ្រាន់​។ ការ​តម​អាហារ​គឺជា​ដើមហេតុ​ដ៏​សំខាន់​ជាងគេ​ហើយ​។ ដើម្បី​ឲ្យ​រដូវ​មក​ទៀងទាត់​វិញ ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន​ជា​ទៀងទាត់​ដែរ​។

៣-រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​៖​ មិន​ខ្វល់​ថា​អ្នក​ស្គម​ពេក ឬ​ធាត់​ពេក​ទេ វា​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​រដូវ​មិន​អាច​មក​ទៀងទាត់​បាន​កាលណា​អ្នកមាន​ទម្ងន់​មិន​ស្ថិត​ក្នុង​សុខភាព​ល្អ​។ ការ​ដែល​ស្គម​ពេក និង​ធាត់​ពេក​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​អ័រម៉ូន និង​បង្ក​ជា​បញ្ហា​ជា​ច្រើន​កើតឡើង​ក្នុង​រាង​កាយ​ដែរ​។

៤-ញ៉ាំ​ទឹក​ប៉េងប៉ោះ ៖ វា​ពិតជា​គំនិត​មួយ​ល្អ​ដែល​អ្នក​ញ៉ាំ​ទឹក​ប៉េងប៉ោះ​ជា​ទៀងទាត់​បើសិនជា​អ្នក​កំពុង​តែ​ជួប​បញ្ហា​មិន​មក​រដូវ​។​ការ​ដែល​ទទួល​បាន​សារធាតុ​អង់​ទី​អុក​ស៊ី​ដង់ និង​ប្រឆាំង​ការ​រលាក​ពី​ទឹក​ប៉េងប៉ោះ​ពិតជា​វិធីសាស្ត្រ​មួយ​ដែល​ចាស់​កំ​រិល​ក្នុង​ការ​ដោះស្រាយ​ការ​មក​រដូវ​មិន​ទៀង​មែន តែ​វា​នៅ​តែ​ជា​វិធី​ដ៏​ល្អ​ដែល​យើង​អាច​ធ្វើ​បាន​។ ការ​ដែល​ញ៉ាំ​ប៉េង​ប៉​ច្រើន​ជា​រៀងរាល់ថ្ងៃ​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ