ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ផ្លាស់​ប្តូរ​របប​អាហារ​ទាំងនេះ បើ​អ្នក​​ខ្សោយ​សម្ពាធ​ឈាម​

4 ឆ្នាំ មុន

ធម្មតា​មនុស្ស​យើង​ច្រើន​តែ​ខ្វល់ខ្វាយ​នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប៉ុន្តែ​មិនសូវ​ចាប់អារម្មណ៍​នឹង​អាកា​រៈ​សម្ពាធ​ឈាម​ថយ​ចុះ​ទេ​។​របប​អាហារ​ដែល​ត្រឹមត្រូវ​អាច​ជួយ​ថែរក្សា​សម្ពាធ​ឈាម​អ្នក​ឲ្យ​នៅ​ធម្មតា​បាន​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​បើសិនជា​សម្ពាធ​ឈាម​ខ្សោយ​៖ ១-ញ៉ាំ​អាហារ​ឲ្យ​ញឹក ៖ ការ​វិលមុខ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ច្រើន​តែ​កើត​មាន​លើ​អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្សោយ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​។ ការ​ញ៉ាំ​អាហារ​ញឹក ឬ​ច្រើន​ដង ជា​ពិសេស​អាហារ​តិច​ៗ​ប្រហែលជា​ជួយ​កាត់​បន្ថយ​អាកា​រៈ​ខ្សោយ​សម្ពាធ​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​បាន​។…

ធម្មតា​មនុស្ស​យើង​ច្រើន​តែ​ខ្វល់ខ្វាយ​នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប៉ុន្តែ​មិនសូវ​ចាប់អារម្មណ៍​នឹង​អាកា​រៈ​សម្ពាធ​ឈាម​ថយ​ចុះ​ទេ​។​របប​អាហារ​ដែល​ត្រឹមត្រូវ​អាច​ជួយ​ថែរក្សា​សម្ពាធ​ឈាម​អ្នក​ឲ្យ​នៅ​ធម្មតា​បាន​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​បើសិនជា​សម្ពាធ​ឈាម​ខ្សោយ​៖

១-ញ៉ាំ​អាហារ​ឲ្យ​ញឹក ៖ ការ​វិលមុខ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ច្រើន​តែ​កើត​មាន​លើ​អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្សោយ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​។ ការ​ញ៉ាំ​អាហារ​ញឹក ឬ​ច្រើន​ដង ជា​ពិសេស​អាហារ​តិច​ៗ​ប្រហែលជា​ជួយ​កាត់​បន្ថយ​អាកា​រៈ​ខ្សោយ​សម្ពាធ​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​បាន​។ ការ​ញ៉ាំ​អាហារ​តិច​ៗ​បែប​នេះ​ក៏​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ការ​បឺត​ស្រូប​ជីវជាតិ​កាន់តែ​ល្អ​ផង​ដែរ​។

២-បន្ថយ​ការ​ញ៉ាំ​កាបូ​អុី​ដ្រា​ត ៖ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដូច​ជា ដំឡូងបារាំង ផា​ស្តា និង​បាយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដែល​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ផង​។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​កាត់​បន្ថយ​ចំនួន​កាបូ​អ៊ី​ដ្រា​ត​ក្នុង​អាហារ អាច​បន្ថយ​សម្ពាធ​ឈាម និង​មិន​ឲ្យ​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ទៀត​ផង​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន​វិញ​។

៣-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន មាន​ន័យ​ថា កំពុង​តែ​លុប​បំបាត់រោគ​សញ្ញា​នៃ​ការ​ខ្សោយ​សម្ពាធ​ឈាម ព្រមទាំង​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ផង​។ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​កម្រិត​ជាតិ​ទឹក​ក្នុង​រាង​កាយ​កើនឡើង និង​ជំរុញ​ដល់​របត់​ឈាម​រត់​បាន​ទៀត​ផង​។

៤-តាមដាន​ការ​ញ៉ាំ​ជាតិ​ប្រៃ ៖ ការ​ញ៉ាំ​ប្រៃ​ច្រើន​ពេក​អាច​ប្រឈម​នឹង​ការ​លើស​សម្ពាធ​ឈាម​បាន​។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្សោយ​សម្ពាធ​ឈាម អ្នក​គួរតែ​តាមដាន​ការ​ញ៉ាំ​ប្រៃ​របស់​ខ្លួន​វិញ ហើយ​គួរតែ​ធ្វើ​យ៉ាងណា​ញ៉ាំ​អំបិល​ពី ២ ទៅ​៣​មី​លី​ក្រាម ក្នុង​របប​អាហារ​។

៥-ចៀសវាង​គ្រឿង​ស្រវឹង ៖ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ ចូរ​ចាំ​ថា គ្រឿង​ស្រវឹង​ប្រហែលជា​មាន​ឥទ្ធិពល​របស់​វា​ដែរ​ទោះបីជា​អ្នក​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​ក៏​ដោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ