ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ផ្តល់​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) នឹង​ផ្តល់​ថវិកា​មក​កម្ពុជា​ចំនួន​ជាង​១០០​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​២១ សីហា​នេះ ដើម្បី​ធ្វើកា​អភិវឌ្ឍ​លើក​វិស័យ​ជលផល​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក ទូត…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) នឹង​ផ្តល់​ថវិកា​មក​កម្ពុជា​ចំនួន​ជាង​១០០​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​២១ សីហា​នេះ ដើម្បី​ធ្វើកា​អភិវឌ្ឍ​លើក​វិស័យ​ជលផល​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក ទូត EU ប្រចាំ​នៅ​កម្ពុជា ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​បន្ត​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​បាន​ចប់​អណ​ត្តិ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៩ សីហា នៅ​វិមាន​សន្តិភាព​។
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដែល​ចាប់​អាណត្តិ​បាន​លើក​ឡើង​ពី​ការងារ និង​សមិទ្ធផល​សំខាន់​ៗ​របស់​លោក​នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ ដែល​លោក​បាន​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ។ លោក George Edgar ធ្លាប់​ធ្វើ​ជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​សរុប​មក​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។

លោក​បាន​បញ្ជាក់​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា ហើយ​នៅ​ក្នុង​នេះ​ដែរ​លោក បាន​បញ្ជាក់​អំពី​ការងារ​សំខាន់​ៗ​ដែល EU បាន​ជំរុញ ជា​ពិសេស​លើ​វិស័យ​កសិកម្ម​ដែល​ជា​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា ហើយ EU និង​ប្រកាស​ជួយ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ នូវ​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល ។ លើស​ពី​នេះ​ទៀត​លោក​ក៏​បាន​គូសបញ្ជាក់​ដែរ​អំពី​ការ​ជួយ​ទៅ​ដល់​វិស័យ​បម្រែបម្រួល​អាកាសធាតុ​ដែល​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ងាយ​រង​គ្រោះ​ដោយ​ប​ម្រែ ប​ម្រួ​ល​អាកាសធាតុ​ដែល​នេះ​ក៏​ជា​បញ្ហា​ពិភពលោក​ផង​ដែរ ។ មិនតែប៉ុណ្ណោះ EU នឹង​បន្ត​ជួយ​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។

នៅ​ក្នុង​នេះ​ដែរ​លោក​ក៏​អបអរសាទរ​លើ​លទ្ធផល​ការងារ​ក្នុង​វិស័យ​ទាំង​២​នេះ គឺ​វិស័យ​ជលផល និង​ព្រៃឈើ​នេះ ។ មួយវិញទៀត EU ក៏​បាន​ធ្វើ​វិភាគទាន​ដ៏​ថ្លៃថ្លា​ទៅ​ដល់​តុលាការ​ខ្មែរក្រហម​ដែល​ជា​តុលាការ​កូនកាត់​ឱ្យ​មាន​ភាព​ជោគជ័យ​កន្លង​មក​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្វាគមន៍​ដែល​វិស័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​នូវ​ឡូ​នេសាទ ហើយ​ផ្ដល់​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​តែ​ម្ដង កាលពី​ឆ្នាំ​២០១២ ហើយ EU បាន​ជួយ​ទៅ​ដល់​វិស័យ​មួយ​នេះ​ដែល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។ សម្តេច​ក៏​មាន​ប្រសាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម ដែល​នឹង​មក​ដល់ទី​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ ហើយ​សម្តេច​ក៏​បាន​អរគុណ​ចំពោះ EU ដែល​បាន​ជួយ​វិភាគទាន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ថែម​ទៀត​ផង ។

EU​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស​ការ​ផ្ដោត​ទៅ​លើ​គ្រប់​វិស័យ និង​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​រវាង EU ជាមួយ​កម្ពុជា ជា​ពិ សេស​ការ​បន្ត​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ភាព​ជា​ដៃគូ​នេះ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​យើង នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ផង​ដែរ ដែល​នៅ​ពេល​នោះ​ថ្នាក់ដឹកនាំ​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជា​ច្រើន​ក៏​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ