ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​របស់​អ្នកបួស

4 ឆ្នាំ មុន

ព្រះសង្ឃ​អង្គ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត សង្ឃ​អង្គ​នោះ​រមែង​មិន​សោយសោក​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ ព្រះសង្ឃ​អង្គ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល សង្ឃ​អង្គ​នោះ…

ព្រះសង្ឃ​អង្គ​ណា​មិន​ចង​សេចក្តី​ក្រោធ​ទុក លះ​ទោសៈ មិន​មាន​មាយា មិន​ចេះ​ញុះញង់ មិន​ប្រទូស្ត សង្ឃ​អង្គ​នោះ​រមែង​មិន​សោយសោក​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

ព្រះសង្ឃ​អង្គ​ណា​មាន​ទ្វារ​ទាំង​៥​មាន​ចក្ខុទ្វារ​ជាដើម​រក្សា​បាន​ល្អ​ហើយ​គ្រប់​កាល សង្ឃ​អង្គ​នោះ រមែង​មានធម៌​វិន័យ​រក្សា​បាន​ល្អ​ហើយ និង​មិន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។ ភិក្ខុ​ណា​មាន​សីល​ល្អ​បរិសុទ្ធ​ហើយ ពោល​គឺ​មិន​ពព្រុះ​ពពាល ភិក្ខុ​នោះ​រមែង​មិន​សោយសោក​ក្នុង​ខាង​មុខ​ឡើយ ។ អ្នកបួស​រូប​ណា​មិន​មាន​សេច​ក្តី​​ញុះញង់ មាន​មិត្ត​ល្អ​រាប់រក​ហើយ អ្នកបួស​រូប​នោះ​រមែង​ជា​អ្នក​រស់នៅ​ជា​សុខ ។

បព្វជិត​ណា​ជា​អ្នក​មិន​ចង​សេចក្តី​ក្រោធ​ទុក មាន​បញ្ញា​ល្អ​ហើយ បព្វជិត​នោះ​រមែង​ជា​អ្នក​ឈ្លាស​ក្នុង​កិច្ច​ទាំងពួង លុះ​ទម្លាយ​ខន្ធ​ទៅ​រមែង​មិន​សោយសោក ក្នុង​លោក​ខាង​មុខ​ឡើយ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា បុគ្គល​ណា​មាន​សទ្ធា​បាន​តម្កល់​ស៊ប់​ក្នុង​ព្រះ​តថាគត​ផង មាន​សីល​ល្អ ហើយ​ផង មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះសង្ឃ​ផង មានការ​យល់​ឃើញ​ត្រង់​ផង ជីវិត​របស់​បុគ្គល​នោះ ជា​ជីវិត​ដ៏​ឧត្តម ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ