ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! បុរសម្នាក់ដាច់ជើងទាំង​សង​ខាង​លើផ្លូវ​ជាតិ​លេខ​៥

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដាច់​ជើង​ទាំង​សងខាង ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធន់​ធំ​ប្រភេទ​សណ្តោង​បាន​បុក​ជាមួយ​និង​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​ជ្រៃ​បាក់ ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដាច់​ជើង​ទាំង​សងខាង ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធន់​ធំ​ប្រភេទ​សណ្តោង​បាន​បុក​ជាមួយ​និង​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​ជ្រៃ​បាក់ ស្ថិត​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បានអោយ​ដឹង​ថា ភាគី​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​យល់ ប៉ា​លី អាយុ​៣២​ឆ្នាំ រង​របួស​ដាច់​ជើង​ទាំង​២ ចំណែក​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​ឈ្មោះ​វ៉ា ជី​លី អាយុ​២៥​ឆ្នាំ រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​គ្រឿងចក្រ ម៉ាកហ្វុ៊យស្សូ ពាក់​ស្លាក​លេខ កំពត ៣A-១១៥៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​គ្រឿងចក្រ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​កៀរ​គ្នា​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​កៀប​ជាប់​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​រង​របួសធ្ងន់​ដាច់​ជើង​ទាំង​សងខាង ចំណែក​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​បាន​រង​របួសស្រាល រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឱ្យ​សមត្ថកិច្ច​ដឹង​ថា បច្ចុប្បន្ន​ពួក​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ប្រកប​មុខរបរ​ដឹក​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ដូច​ជា អំបោស កន្ទេល គ្រឿង​ជ័រ ពូក អង្រឹង ជាដើម ដោយ​ដឹក​លក់​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ ។ មុន​ពេល​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឱ្យ​តក់ស្លុត​ខាងលើ​នេះ គឺ​ពួក​គាត់​បាន​ដឹក​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ដើរ​លក់​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ រីឯ​សម្ភារៈ​ទាំងនោះ​ក៏​ជិត​អស់​ដែរ បន្ទាប់​មក​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​មិន​នឹក​ស្មានថា​ជួប​គ្រោះថ្នាក់​បែប​នេះ​សោះ ។

ក្រោយ​ពេល​កើតហេតុ រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ត​យន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ