ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​មាន​លក្ខណៈ​ផ្សេង​គ្នា

4 ឆ្នាំ មុន

សង្ខារលោក​បាន​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ​គឺ មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​សុចរិត​ជា​ប្រភេទ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​និង​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ខុស​ទាំងស្រុង​ពី​មនុស្ស​ទុច្ចរិត​ត្រង់​ថា ស្រេច​ហើយ​តែ​ចិត្ត​ចង់​ធ្វើ​មិន​ថា​ទ​ង្វើ​នោះ​គួរ​ឬ​មិន​គួរ បុគ្គល​ទុច្ចរិត​អាច​ធ្វើ​បាន​ទាំងអស់ ។ មនុស្ស​ប្រភេទ​នេះ​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ឡើយ ចំណែក​មនុស្ស​សុចរិត​វិញ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន…

សង្ខារលោក​បាន​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ​គឺ មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​សុចរិត​ជា​ប្រភេទ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​និង​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ខុស​ទាំងស្រុង​ពី​មនុស្ស​ទុច្ចរិត​ត្រង់​ថា ស្រេច​ហើយ​តែ​ចិត្ត​ចង់​ធ្វើ​មិន​ថា​ទ​ង្វើ​នោះ​គួរ​ឬ​មិន​គួរ បុគ្គល​ទុច្ចរិត​អាច​ធ្វើ​បាន​ទាំងអស់ ។

មនុស្ស​ប្រភេទ​នេះ​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ឡើយ ចំណែក​មនុស្ស​សុចរិត​វិញ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដមគតិ និង​ដំណើរ​ជីវិត​ជាក់លាក់​ណាស់ ។

ព្រោះថា បើ​យើង​មិន​អាច​កំណត់​ទិស​ដៅ​នៃ​ដំណើរ​ជីវិត​របស់​យើង​បាន​ទេ សង្គម​ហ្នឹងឯង​រមែង​កំណត់​ឲ្យ​យើង​ដើរ​តាម ពេល​នោះ​ខ្សែជីវិត​របស់​អ្នក​នឹង​បណ្ដោយ​ទៅ​តាម​ខ្យល់ គឺ​លោកធម៌​ទាញ​ទៅ ជា​ហេតុ​នាំ​ឱ្យ​ប្រាសចាក​ទិស​ដៅ​ជា​ប្រាកដ ព្រោះថា​សង្គម​នេះ​មានការ​ច្របូកច្របល់​លាយឡំ​ទៅ​ដោយ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ពោរពេញ​ទៅ​ដោយ​ការ​ប្រជែង ល្មោភ​លោភលន់ និង​ព្យាបាទ ឈ្នានីស បៀតបៀន​គ្នា ។

ឯ​មនុស្ស​ដែល​អាច​បង្គាប់បញ្ជា​ចិត្ត​ខ្លួនឯង ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ឆ្ពោះទៅ​រក​ទិស​ដៅ​នាំ​ឱ្យ​សម្រេចប្រ​យោ​ជន៍ គឺជា​មនុស្ស​ដែល​ចេះ​គិតគូរ​វែង​ឆ្ងាយ មាន​សតិបញ្ញា មានការ​ព្យាយាម​ជា​ធំ ប្រព្រឹត្ត​ទៅ​តាម​គន្លង​ផ្លូវ​នៃ​សប្បុរស​ទាំងឡាយ ដែល​លោក​ចាត់​ថា​ជា​មនុស្ស​ជោគជ័យ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ